ព័ត៌មានទាន់ហេតុការណ៍៖

ចៅប្រុសរពិសដៃយកដែកកេះដុតជញ្ជាំងស្លឹកត្នោតឆេះរាលដាលដល់ផ្ទះអស់មួយខ្នង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់បានរពិសដៃយកដែកកេះដុតជញ្ជាំងស្លឹកត្នោត ខណៈជីដូនជាប់រវល់ធ្វើការផ្ទះបណ្ដាលឲ្យភ្លើងឆេះសន្ធោសន្ធៅមិនអាចជួយពន្លត់ទាន់កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ ញាឆ្នាំ២០១៥ ស្ថិតក្នុងភូមិស្វាយផ្អែម ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគបាលខេត្តស្វាយរៀងបានអោយដឹងថា ចំពោះម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ស៊ីវ សាមឿយ ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំនៅភូមិ ស្វាយផ្អែមឃុំ ស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយផ្ទះដែលឆេះមានទហំ៧គុណនិង៦ម៉ែត្រសង់ពីឈើដំបូលប្រក់ស័ង្កសីខូចខាតទាំងស្រុង ។

ប្រភពបន្តទៀតថាចំពោះសំភារៈដែលខូចខាតរួមមាន៖ ប្រាក់ រៀល៥០ម៉ីនរៀលខ្សែក ប្លាកទីន១ ខ្សែ ទម្ងន់២ជី អង្ក២តៅបន្ទះសូឡា១ផ្ទាំង បង្អួច ឈើ៥ផ្ទាំងនិង សំភារៈប្រើប្រាស់មួយចំនួនទៀត ។

យោងតាមអ្នកភូមិបានប្រាប់ថា មុនពេលកើតហេតុឃើញម្ចាស់ផ្ទះជាប់រវល់ធ្វើកិច្ចការផ្ទះដូចសព្វដង ខណៈឃើញចៅប្រុសឈ្មោះសុខ វិសាល អាយុ៩ឆ្នាំ បានរត់លេងនៅខាងមុខផ្ទះ ដោយក្នុងដៃមានកាន់ដែកកេះ ប្រមាណជា១៥នាទីស្រាប់តែមានភ្លើងនិងផ្សែងហុយពីក្រោមផ្ទះក៏មានការភ្ញាក់ផ្អើលដល់ម្ចាស់ និងអ្នកភូមិនាំគ្នាជួយពន្លត់ ប៉ុន្តែមិនអាចជួយបានទេដោយភ្លើងឹឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ។

សមត្ថកិច្ចស្រុកស្វាយជ្រំបានអោយដឹងថា មូលហេតុដែលបង្ករអោយមានអគ្គីភ័យនេះកើតឡើងគឺដោយសារចៅរបស់ម្ចាស់ផ្ទះបាន យកដែកកេះដុតជញ្ជាំងស្លឹកត្នោតដែលបំរុងធ្វើបន្ទប់នៅក្រោមផ្ទះបន្តទៀត ៕ យឹម សុថាន

svs (1)

svs


ចែករំលែក៖