ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងប្រល័យជីវិតប្តីប្រពន្ធពីរនាក់យ៉ាងអាណោចអាធ័មនៅផ្លូវលេខ៦A

ចែករំលែក៖

ខេ​កណ្តាល​៖​ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​ កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវជាតិ​លេខ​6​ ចំណុច​ចន្លោះ​ស្ពាន​លេខ​ 23-24​ ត្រង់​ចំណុច​ភូមិ​កំពង់​ប្រាសាទ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល​ខេត្តកណ្ដាល​ រវាង​ម៉ូតូ​និង​រថយន្ត​ បណ្តាល​ឲ្យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​(​គុប​ជ្រុង​)C90​ព​ណ៍​ទឹក​បិ​ច​ គ្នាន​ស្លាក​លេខ​បើកបរ​ដោយ​ ឈ្មោះ​ នួន​ ស្រឿ​ន​ ភេទ​ប្រុស​ អាយុ​43​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ជ្រៅ​ ឃុំ​រកា​កោង​ទី​2​ ស្រុក​មុខកំពូល​ ខេត្ត​ណ្ដា​ល​ ដោយ​មាន​ឌុ​ប​ប្រពន្ធ​ពីក្រោយ​ ឈ្មោះ​ ពេជ្រ​ សំបូរ​ អាយុ​47​ឆ្នាំ​ មាន​ទីលំនៅ​ជាមួយ​គ្នា​ តាម​ផ្លូវ​លេខ​៦​ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ម៉ូតូ​ជន​រង​គ្រោះ​បាន​បត់​ឆ្វេង​បណ្ដាល​ឲ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហី​ុ​យ៉ា​ន់​ ដាយ​ ព​ណ៍​ស​(​ដឹក​អ្នកដំណើរ​ធុន​ធំ​)​ ពាក់​ផ្លា​ក​លេខ​ សៀម​រប​ 3A​ 0928​ បើកបរ​ដោយ​ឈ្មោះ​ សំ​ សុខុម​ ភេទ​ប្រុស​ អាយុ​49​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា​ ឃុំ​ស្ល​ក្រាម​ក្រុង​សៀ​បរាប​ខេត្តសៀមរាប​ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​ (​ស្រប​ទិស​គ្នា​)​ ហើយ​បាន​មក​បុក​ម៉ូតូ​ដែល​បត់​ខាងលើ​ បណ្ដាល​ឲ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ។​

​បច្ចុប្បន្ន​ សព្វ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ សមត្ថកិច្ច​បាន​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ ចំណែក​ម៉ូតូ​ រថយន្ត​ និង​អ្នកបើកបរ​រថយន្ត​ សមត្ថ​កិ​បាន​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​ ឡូ​ សំអាត​

photo 2

photo 3

photo 1

photo 4


ចែករំលែក៖