ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ព្រំដីរវាងក្រុមហ៊ុនកាំកូស៊ីធី និងលោកឧកញ៉ាកុកអាន

ចែករំលែក៖

ភ្នំពេញ ៖ បញ្ហាព្រំដីរវាងក្រុមហ៊ុន កាំកូស៊ីធីជាមួយនឹងលោកឧកញ៉ាកុង អាន ឋិតនៅក្នុងភូមិទួលគោក សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ បានអូសបន្លាយ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ គូភាគីទាំងសងខាងនៅតែមានជំហរយក ឈ្នះរៀងៗខ្លួន និងការដោះស្រាយមិន បានត្រូវរ៉ូវគ្នាជាច្រើនលើកច្រើនសារ ផងដែរ។

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ជនជាតិកូរ៉េដែលតំណាងឱ្យក្រុមហ៊ុន កាំកូស៊ីធីបាននាំគ្នាលើកបដារប្រឆាំង តវ៉ាជាមួយនឹងភាគីលោកឧកញ៉ាកុង អាន រវាងព្រំដីខាងលើនេះបន្ទាប់ពីក្រុម លោកឧកញ៉ាកុង អាន បានយកគ្រឿង ចក្រមកកាយនិងឈូសឆាយដីដែលមាន ទំនាស់នោះ ។

ក្នុងករណីខាងលើនេះរវាងភាគីទាំង២ បានឌឺដងផ្លែផ្កាដាក់គ្នាទៅវិញទៅមកប៊ិះ ឈានដល់ប្រើអំពើហិង្សា តែក្រោយមក សកម្មភាពទាំងសងខាងបានធូរស្រាល ឡើងវិញ បន្ទាប់ពីអាជ្ញាធរបានសម្រប សម្រួលនិងយកទៅពិភាក្សាគ្នាដើម្បីរក គន្លឹះឈ្នះឈ្នះទាំងអស់គ្នា។

តាមប្រភពព័ត៌មាននៅកន្លែងកើត ហេតុបានឱ្យដឹងថា ទំនាស់ព្រំដីដែលឋិត នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ រវាងក្រុមហ៊ុនកាំកូស៊ីធីជា មួយលោកឧកញ៉ាកុក អាននេះ មិនមែន ទើបតែម្ដងនោះទេ ជាញឹកញាប់មក ហើយតែដំណោះស្រាយរវាងភាគីទាំង២ នៅតែរកច្រកចេញមិនទាន់ឃើញ ។ ជាមួយគ្នានោះ ភាគីម្ខាងៗបានបញ្ជាក់ យកភាពឈ្នះរៀងៗខ្លួន ដែលធ្វើឱ្យអាជ្ញា ធរថ្នាក់ក្រោមមានការឈឺក្បាលវិលមុខ ហើយការដោះស្រាយនៅតែមិនចេញ ដដែល ៕ អារុណរះ

bchsn (1)

bchsn


ចែករំលែក៖