ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង​ប្រុស​អាយុ​៣​ខូ​ប​លង់ទឹក​អណ្តូង​ខាង​មុខ​ផ្ទះ​ស្លាប់​ នៅ​ស្រុក​កូន​មុំ​

ចែករំលែក៖

​ខេត្តរតនគិរីៈ​ ក្មេង​ប្រុស​ម្នាក់​អាយុ​ ៣​ឆ្នាំ​កំពុង​ដើរ​លេង​តេសតាស់​ម្នាក់ឯង​នៅ​ទី​ធ្លាមុខផ្ទះ​ ស្រាប់តែ​ងាក​ទៅ​ឃើញ​អណ្តូងទឹក​នៅ​មុខ​ផ្ទះ​ឆៀង​ខាងលិច​ ក្មេង​នោះ​ ក៏​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​អណ្តូង​បាត់បង់​ជីវិត​តែ​ម្តង​ ខណៈ​ឪពុក​ម្តាយ​កំពុង​ជាប់រវល់​ការងារ​ក្នុងផ្ទះ​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​០៥​នាទី​ល្ងាច​ ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​១​ ឃុំ​ត្រពាំង​ក្រហម​ ស្រុក​កូន​មុំ​ ខេត្តរតនគិរី​ ។​

​លោក​ ពុធ​ សា​វី​ អធិការ​ង​នគរបាល​ស្រុក​កូន​មុំ​ បាន​ឲ្យ​ដឹង​ថា​ ក្មេង​ប្រុស​រង​គ្រោះ​នោះ​មានឈ្មោះ​ សៅ​ ណុ​ច​ អាយុ​៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ឪពុក​ឈ្មោះ​ សៅ​ អាយុ​៥៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ និង​ម្តាយ​ឈ្មោះ​ ម៉ា​ រី​ន​ អាយុ​ ៥២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ធ្វើស្រែ​ចំការ​ ករណី​ខាងលើ​នេះ​មាន​ច្រើន​ណាស់​សឹងតែ​គ្រប់​ខេត្ត​ ក្រុង​ទៅ​ហើយ​ ដោយ​ការ​សារ​តែ​ការ​ធ្វេស​ប្រហែល​របស់​អាណាព្យាបាល​ សូម​អោយ​អាណាព្យាបាល​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូនប្រុស​ស្រី​នោះ​ផង​ ព្រោះ​រដូវ​ទឹក​ឡើង​ ទឹកជំនន់​។​

​ឪពុក​ម្តាយ​បាន​ឲ្យ​ដឹង​ថា​ ពេល​ដែល​ពួក​គាត់​កំពុង​ជាប់រវល់​ធ្វើការ​នៅ​ក្នុងផ្ទះ​មួយ​ស្ទុះ​មក​ក៏​នឹកឃើញ​កូន​ ហើយ​ក៏​ដើរ​ រក​ និង​ស្រែកហៅ​កូន​តែ​អត់​លឺ​ឆ្លើយ​តមនឹង​ឪពុក​ម្តាយ​នោះ​ទេ​ គាត់​ក៏​សង្ស័យ​ក៏​ធ្លាក់​ទៅ​ក្នុង​អណ្តូង​ខាង​មុខ​ផ្ទះ​នោះ​ ហើយ​ក៏​ដើរទៅ​មើល​នៅ​ក្បែរ​មាត់​អណ្តូង​ក៏​បានឃើញ​សា្ន​ម​ជើង​កូន​ដើរ​ជុំវិញ​មាត់​អណ្តូង​ ហើយ​ឪពុក​ក៏​បាន​លោត​ចុះ​ទៅ​ក្នុង​អណ្តូង​រាវរក​ក៏​ឃើញ​កូនប្រុស​សំណ​ប់​ចិត្ត​នៅ​ក្នុង​ទឹក​បាត​អណ្តូង​ឯណោះ​ ក៏​លើក​មក​ដល់​លើគោក​ជួយ​ធ្វើ​ចលនា​ក្រែង​កូន​រស់​មក​វិញ​ តែ​អកុសល​កូន​នោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​ ខណៈនោះ​ឪពុក​ម្តាយ​និង​បងប្អូន​បាន​យំសោក​បោក​ខ្លួន​មិន​គួរ​ណា​កូន​អាយុ​ខ្លី​បែប​នេះ​សោះ​ ហើយ​និង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ អ៊ុ​ច​សា​វុ​ទ្ធ​

ratankiri (1)

ratankiri


ចែករំលែក៖