ព័ត៌មានទាន់ហេតុការណ៍៖

ល្បែងស៊ីសង​កើត​មាន​ពេញបន្ទុក​ជ្រក​ក្រោម​ផ្សារ​ដំ​ដែក​ ស្រុក​សូត្រ​និគម​ន៍​

ចែករំលែក៖

​ខេត្តសៀមរាប​៖​ គេ​បាន​រាយការណ៍​មក​ថា​ ល្បែងស៊ីសង​គ្រប់​ប្រភេទ​ ក្នុង​នោះ​ល្បែង​ឆ្នោត​គ្រប់​ប្រភេទ​ ជា​ពិសេស​ល្បែង​កន្ទុយលេខ​សៀម​តែ​ម្តង​ បាន​និង​កំពុង​កើត​មាន​ពេញបន្ទុក​ ពលរដ្ឋ​នាំ​គ្នា​លេង​យ៉ាង​សេរី​ ដោយ​គ្មាន​វិធានការ​ទប់ស្កាត់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ម្តងណា​ឡើយ​ បើ​ទោះជា​ការ​ចាក់​ភ្នាល់​ល្បែង​នេះ​ស្ថិត​នៅ​កៀក​ជិតបង្កើយ​ស្នាក់​ការ​អធិការ​ស្រុក​យ៉ាងណា​ក៏​ដោយ​ ។​ ល្បែងស៊ីសង​កន្ទុយលេខ​ទាំងនេះ​ជ្រក​ក្រោម​ផ្លា​ក​ផ្សារ​ដំ​ដែក​ ស្រុក​សូត្រ​និគម​ន៍​ ខេត្តសៀមរាប​ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ពលរដ្ឋ​ខ្មែរ​ជុំ​ទិស​ ប្រុស​ស្រី​ ភ្លេច​ការ​រកស៊ី​ ប្រកប​របរ​ចិញ្ចឹមជីវិត​អស់ហើយ​ដោយ​ដារ​តែ​វក់​នឹង​ល្បែង​កន្ទុយលេខ​សៀម​នេះ​។​ តាម​ការ​បញ្ជាក់​ពី​អ្នក​ញៀន​ល្បែង​ម្នាក់​អះអាង​ថា​ ល្បែង​កន្ទុយលេខ​សៀម​នេះ​ងាយស្រួល​ក្នុង​ការ​ចាក់​ និង​តាមដាន​ខ្លាំង​ណាស់​ គឺ​នៅ​ដើមខែ​ម្តង​ និង​នៅ​ពាក់​កណ្តាលខែ​ម្តង​ ។​ ក្នុង​មួយ​ខែ​ល្បែង​ប្រភេទ​នេះ​ចេញ​២​ដង​ ដូច្នេះ​ ចាំបាច់​អ្នក​ចាក់​ទាំងអស់​ត្រូវ​តែ​តាមដាន​ផ្ទៀងផ្ទាត់​លទ្ធផល​ ។​ គេ​បាន​ចាក់​ក្នុង​មួយ​លេខ​ចាប់ពី​១០​ម៉ឺន​រៀល​រហូត​ដល់​៥០​ម៉ឺន​រៀល​ឯណោះ​ ។​

​ប្រភព​បាន​បន្ត​ថា​ នៅ​ពេល​ដែល​លទ្ធផល​ចេញ​មក​ ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​ នៅ​ពេល​ផ្ទៀត​ផ្ទាត់​ឃើញ​ថា​ លេខ​ឆ្នោត​របស់​ពួក​គេ​ដែល​ចាក់​នោះ​ ចេញ​ត្រូវ​ហើយ​ ពួក​គេ​ត្រេកអរ​ខ្លាំង​ណាស់​ មានទឹក​មុខរីក​ប៉ុនៗ​គ្រាប់​ជី​ ប៉ុន្តែ​នៅ​ពេល​ផ្ទៀងផ្ទាត់​ឃើញ​ខុស​ វិញ​ ទឹកមុខ​ពួក​គេ​មួរ​ម៉ៅ​ក្តៅក្រហាយ​ ត្រឡប់​ទៅ​ផ្ទះ​រករឿង​ប្រពន្ធ​កូន​ ឈ្លោះប្រកែក​គ្នា​យ៉ាង​កងរំពង​ ។​ ល្បែងស៊ីសង​ទាំងនេះ​ បាន​និង​កំពុង​ប្រព្រឹត្ត​ផ្ទុយ​ពី​គោលការណ៍​រាជរដ្ឋាភិបាល​ស្តី​អំពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​ អាជ្ញាធរ​ពាក់ព័ន្ធ​ ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ល្បែងស៊ីសង​យ៉ាង​អនាធិបតេយ្យ​ខាងលើ​នេះ​ទេ​ នឹង​ប្រឈម​នូវ​ការ​រិះគន់​ពី​សំណាក់​ពលរដ្ឋ​ថា​ អសមត្ថភាព​នៅ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ មេដឹកនាំ​ក៏​រង​នូវ​ការ​តិះ​ទៀន​ពី​សំណាក់​ពលរដ្ឋ​ផង​ដែរ​ នៅ​ពេល​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​ចាញ់​អស់​លុយ​ ពួក​គេ​អាច​បែកគំនិត​ចេញ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឆក់​ប្លន់​ បង្ក​អសន្តិសុខ​ ក្នុង​សង្គម​ ក៏​អាច​ថា​បាន​ ។​

​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ​បាន​សំណុំ​ពរ​ដល់​លោក​ ឃឹម​ ប៊ុ​ន​សុង​ អភិបាលខេត្ត​សៀមរាប​ ព្រមទាំង​លោក​ម៉ក់​ ប្រុស​ អភិបាលស្រុក​សូទ្រនិគម​ន៍​ មេត្តា​ជួយ​មើល​ និង​ចាត់វិធានការ​ទប់ស្កាត់​ល្បែងស៊ីសង​ឆ្នោត​កន្ទុយលេខ​ដុះ​ស្លែ​ខាងលើ​នោះ​ផង​ ។​ ល្បែង​ទាំងនេះ​កំពុង​រីក​ដុះដាល​ដូច​ផ្សិត​អ៊ីចឹង​ ៕​

abc

abc (1)


ចែករំលែក៖