ព័ត៌មានទាន់ហេតុការណ៍៖

មន្ដ្រីរដ្ឋបាលជលផលទាំងសំបុកចុះបង្ក្រាបបទល្មើសនេសាទសង្ស័យបង្ក្រាបខ្យល់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ តាមសេចក្ដីរាយការណ៍ពីប្រជានេសាទ នៅបឹងទន្លេសាបបានឱ្យដឹងថា កន្លងមកឃើញជំនាញពាក់ព័ន្ធនានាចុះបង្ក្រាបបទល្មើសនេសាទ គ្រប់រដូវឃើញធ្វើលំៗច្រោលៗ បែបគោះទឹកបង្អើលត្រីឱ្យរត់ចូលស៊ងប៉ុណ្ដោះ តែឥឡូវនេះគេឃើញមន្ដ្រីរដ្ឋបាលជលផលទាំងសំបុកបានចុះទៅបង្ក្រាបបទល្មើសនេសាទ នារដូវកំពុងបិទនេសាទ ខណៈរដូវបើកជិតចូលមកដល់ខាងមុខនេះ ប៉ុន្ដែការបង្ក្រាបរបស់មន្ដ្រីខាងលើ គេពុំទាន់ដឹងពីលទ្ធផល ឬការបង្ក្រាបនេះមានប្រសិទ្ធភាព ឬគ្មានប្រសិទ្ធភាពដែរនោះទេ? ។

ប្រតិបត្ដិការមន្ដ្រីជំនាញរដ្ឋបាលជលផលទាំងសំបុក ចុះបង្ក្រាបបទល្មើសនេសាទក្នុង រដូវបិទនេសាទខាងលើនេះ គេឃើញចាប់ផ្ដើមឡើងតាំងពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅបឹងទន្លេសាបក្នុងភូមិសាស្ដ្រខេត្ដពោធិ៍សាត់ កម្លាំងខាងលើឃើញរដ្ឋបាលជលផល នាយកដ្ឋាននៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ អធិការដ្ឋានរដ្ឋបាលជលផល ខាងត្បូងបឹងទន្លេសាប និងខណ្ឌ ផ្នែក សង្កាត់ ទូទាំងខេត្ដពោធិ៍សាត់ ព្រោងព្រាតពេញទន្លេ ។

ប្រភពខាងលើឱ្យដឹងទៀតថា កម្លាំងជំនាញព្រោងព្រាតចុះចំគោលដៅបទល្មើសប៉ុន្ដែការបង្ក្រាប គេមិនទាន់ដឹងអំពីលទ្ធផល ហើយការបង្ក្រាបនេះមានប្រសិទ្ធភាព ឬគ្មានប្រសិទ្ធភាពនោះទេ ប៉ុន្ដែបទល្មើសប្រភេទឧបករណ៍រួមផ្សំដោយសាច់អួន (បរ) ដែលមានប្រវែងរាប់រយគីឡូម៉ែត្រចាប់ត្រីចម្រុះទាំងរដូវបិទ និងបើកស្ទើរផុតពូជត្រី ហើយឧបករណ៍ប្រភេទនេះគ្មានក្នុងប្រកាស់របស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ដែលឧបករណ៍ប្រភេទនេះថ្មី ទំនើប ខុសច្បាប់ទាំងស្រុងស្ដីពីរដ្ឋបាលជលផល ហើយជនដែលប្រព្រឹត្ដត្រូវមានទោសទាន់ជាប់ពន្ធនាគារទៀតផង ។

ដូច្នេះដើម្បីពូជត្រីគង់វង់បាន ប្រជាពលរដ្ឋទទូចសុំឱ្យរដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ យកចិត្តទុកដាក់ និងដាក់បញ្ជាអធិការកិច្ចចុះស្រាវជ្រាវករណីនេះជាបន្ទាន់ ៕ ប៉ឹម ពិន

DSC03002

IMG_6406

DSC03024

DSC03012

DSC02918

DSC02910

DSC02897

IMG_6444


ចែករំលែក៖