ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់យ៉ាងគំហុកបណ្ដាលឲ្យឃុំ៣ក្នុងស្រុកទឹកឈូ ខេត្តកំពត រងការលិចលង់

ចែករំលែក៖

ខេត្តកំពត៖ ក្រោយពីមានភ្លៀងធ្លាក់យ៉ាងគំហុក មួយរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឲ្យតំបន់មួយចំនួន ដែលនៅជាប់តំបន់សមុទ្រទទួលរងឥទ្ធិពលយ៉ាងខ្លាំង គឺបានលិចលង់ភូមិស្ថានផ្ទះសំបែង និងកំពុងតែជំលៀសខ្លួនចេញជាបន្ដបន្ទាប់ ខណៈដែលទឹកភ្លៀងនៅតែបន្ដធ្លាក់ឥតឈប់ឈរ។

លោកចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹកខេត្តកំពត បានឲ្យដឹងនៅព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ថា ដោយសារតែទំនប់វារីអគ្គិសនីកំចាយបានបើកបង្ហូរទឹក និងដោយសារភ្លៀងធ្លាក់យ៉ាងគំហុកនៅមួយរយៈចុងក្រោយនេះ បានធ្វើឲ្យកំណើនទឹក ក្នុងឃុំចំនួន៣នៃស្រុកទឹកឈូ រួមមានឃុំម៉ាក់ប្រាំង ឃុំកំពង់គ្រែង និងឃុំព្រៃឃ្មុំ បានរងការលិចលង់ជាបន្ដបន្ទាប់ និងប្រជាពលរដ្ឋក៏កំពុងជំលៀសចេញជាបណ្ដើរៗដែរ។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ប្រសិនបើភ្លៀងនៅតែបន្ដធ្លាក់មិនឈប់ទៀតនោះ កម្រិតទឹកអាចនឹងឡើងរហុតលិចក្រុងមិនខានឡើយ។ ហេតុនេះ លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋនៅតំបន់ខាងលើ ត្រូវបង្កើតការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្កាឲ្យទាន់ពេលវេលា ចំពោះករណីដែលទឹកកើនឡើងដល់កម្រិតប្រកាសអាសន្ន។

គួររំលឹកថា បច្ចុប្បន្ននេះ គេសង្កេតឃើញប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្រ្ដ៣ឃុំ នៃស្រុកទឹកឈូ បានកំពុងមានក្ដីព្រួយបារម្ភយ៉ាងខ្លាំង និងមានខ្លះទៀតកំពុងតែជំលៀសខ្លួនចេញជាបណ្ដើរ ដើម្បីរក្សាសុវត្ថិភាពទាំងមនុស្សនិងសត្វ៕ វិបុល

12

19

18

17

16

15

13

3

2

20

 


ចែករំលែក៖