ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះខណ្ឌច្បារអំពៅហាមឃាត់រថយន្តធុនធំមិនឲ្យឆ្លងកាត់កំណាត់ផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញ : កម្លាំងចម្រុះខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ បានបើកយុទ្ធនាការជាថ្មីម្តងទៀតនៅចំណុចផ្លូវបំបែកចូលទៅរោងចក្រផលិតស្រាបថៃហ្គ័រ ដើម្បីចាត់វិធានទៅលើរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់គ្រប់ប្រភេទ មិនឲ្យបើកឆ្លងកាត់ការដ្ឋានស្ថាបនាផ្លូវជាតិលេខ១ ចាប់ពីសង្កាត់វាលស្បូវ ទៅដល់គល់ស្ពានព្រះមុនីវង្ដ ដើម្បីបញ្ជៀសកុំឲ្យកកស្ទះចរាចរ និងរំខានដល់ការងារស្ថាបនាដែលកំពុងដំណើរការសាងសង់ ។

យុទ្ធាការថ្មីនេះដឹកនាំ ដោយលោករស់ សុភ័ក្ត អភិបាលរងខណ្ឌច្បារអំពៅ ដោយដាក់គោលដៅត្រួតពិនិត្យនិងបង្វែទិសធ្វើចរាចរនៅចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ ប្រើប្រាស់កម្លាំងសរុបជាង១០នាក់ ក្នុងនោះត្រួតពិនិត្យរថយន្តនិងណែនាំម្ចាស់រថយន្តដែលដឹកជញ្ជូនលើសទម្ងន់ផ្ទុកអតិបរមា រថយន្តដឹកសំពីងសំពោង ចំនួន១០គ្រឿង និងបង្វែទិសធ្វើចរាចរមិនអោយឆ្លងកាត់កាត់ការដ្ឋានផ្លូវជាតិលេខ១ ដោយតំរូវអោយ បើកតាមផ្លូវថៃហ្គ័រឆ្លងកាត់តាខ្មៅចូលមករាជធានីភ្នំពេញ ចំនួន៦០គ្រឿង ។

លោករស់ សុភ័ក្ត អភិបាលរងខណ្ឌច្បារអំពៅដែលដឹកនាំកម្លាំងចម្រុះចុះយុទ្ធាការនេះបានអោយដឹងថា ដោយមានការណែនាំពីលោកអភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌច្បារអំពៅ គណៈបញ្ជាការឯកភាព ខណ្ឌបានបើកយុទ្ធាការជាថ្មីម្តងទៀតដើម្បីត្រួតពិនិត្យរថយន្តដឹកជញ្ជូនទំនិញធន់ធ្ងន់និងបង្វែរទិសដៅទៅផ្លូវផ្សេងដោយមិនអនុញ្ញាតិអោយឆ្លងការការដ្ឋានស្ថាបនាផ្លូវជាតិលេខ១ឡើយ ប៉ុន្តែមានរថយន្តដឹកទំនិញមួយចំនួនឆ្លៀតឪកាសបើកបរឆ្លងកាត់តំបន់ហាមឃាត់នៅពេលណាដែលកម្លាំងចម្រុះមិនបានដាក់គោលដៅត្រួតពិនិត្យ ។ ដោយពិនិត្យឃើញថារថយន្តដឹកទំនិញមួយចំនួនល្មើសនិងសារាចរណែនាំរបស់សាលារាជធានីភ្នំពេញហើយត្រូវប្រជាពលរដ្ឋរិះគន់ ឥឡូវនេះលោកអភិបាលខណ្ឌបានធ្វើការណែនាំអោយលោកដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យជាប្រចាំដើម្បីបញ្ជៀសការកកស្ទះចរាចរនៅតំបន់ការដ្ឋានកំពុងដំណើរ ។

លោកអភិបាលរងបានបន្តថា ក្នុងពេលដែលការដ្ឋាន ស្ថាបនាផ្លូវជាតិលេខ១កំពុងដំណើការ ស្ថានភាពចរាចរមាន ការកកស្ទះ ជង្ហុកធំៗ ផ្លូវបែកភក់ រលាក់ ខ្ទាតទឹកប្រឡាក់សម្លៀកបំពាក់ ដែលធ្វើអោយអ្នកដំណើរ ឆ្លងកាត់មានការរអ៊ូរទាំ ខ្លះខឹងសម្បារក្នុងនាមអាជ្ញាធរខណ្ឌសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ដល់អាជ្ញាធរនិងសមត្ថកិច្ច បើអាចបង្វែទិសធ្វើ ចរាចរបានគួរតែធ្វើ ព្រោះបច្ចុប្បន្ននេះ ក្រុមការងារស្ថាបនាផ្លូវជាតិកំពុងសំរុកធ្វើ អោយរួចរាល់ទៅតាមគម្រោងនៃការសាងសង់ ដោយឡែកអាជ្ញាធរ-សមត្ថកិច្ចបាននិងកំពុងតែរៀបចំសណ្តាប់ធ្នាប់និងបញ្ជៀសការកកស្ទទះចរាចររៀងរាល់ថ្ងៃ ៕ សណ្តោស

sandoss (1)

sandoss

sandoss (3)

sandoss (2)


ចែករំលែក៖