ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ត្រូវ​ចរន្ត​ភ្លើង​ឆក់បណ្ដាល​ឲ្យ​រង​របួសធ្ងន់​

ចែករំលែក៖

​ភ្នំពេញៈ ​បុរស​ម្នាក់​ត្រូវចរន្ត​ភ្លើង​ឆក់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ភ្លាមៗ​ និង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​១៣​និង​៤៥​នាទី​​ ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្ទះ​កំពុង​សាងសង​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រៃ​ស​ ភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ ​។​ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ​យ៉​ត​ សា​រិ​ត​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​ជា​ជាង​កញ្ចក់​ និង​មាន​ប្រ​ព​ន្ឋ​ជាក​ម្មការិនី​រោងចក្រ ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​ម្នាក់​បាន​ឡើង​លើ​អគារ​ដែល​កំពុង​សាងសង់​ ​ជា​កន្លែង​កើតហេតុ​ មក​ដាក់​កញ្ចក់​ មួយសន្ទុះ​ក្រោយមក​ ក៏​ស្រាប់​ឃើញ​មាន​បែក​ផ្កាភ្លើង​ព្រៀកៗ​នៅ​លើ​បង្គោល​ភ្លើង​ដែល​នៅ​ក្បែរ​ជន​រង​គ្រោះ​ ដែល​ឈរ​នៅ​លើ​ឈើ​ជន្ទាស់​សម្រាប់​ជាន់​ រួច​ក៏​បាន​ឆក់​ជន​រង​គ្រោះ​ភ្លាមៗ​បណ្ដាល​ឲ្យ​​ធ្លាក់​ពីលើ​មក​ដល់​ដី​ប្រហែល​១៥​ម៉ែត្រ ​និង​ធ្វើ​ឲ្យ​ជន​រង​គ្រោះរលាត់​ស្បែក​ខ្លួន​ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ​។ ​ភ្លាមៗ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង​កើតហេតុ​បាន​ជួយ​លើក​ជន​រង​គ្រោះ​ដាក់​កន្លែង​ខ្សាច់​ដោយ​យក​ខ្សាច់​មក​កប់​លើ​ខ្លួនប្រាណផង​ដែរ​ ។​

​ក្រោយ​ពេល​កើតហេតុ​ ដោយសារ​ជន​រង​គ្រោះ​របួសធ្ងន់​ពេក​ ក៏​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទី​រពេទ្យ​បង្អែក​ខណ្ឌដង្កោ​ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​លោកសង្ឃ​ដើម្បី​ជួយ​សង្គ្រោះ​ ។​ ដោយឡែក​ ក្នុង​ករណី​បុរស​ឆក់​​ភ្លើង​របួសធ្ងន់​ខាងលើ​នេះ​គឺ​ម្ចាស់ផ្ទះ​បាន​បិត​ទ្វា​រួច​គេចខ្លួន​បាត់​ស្រមោល ​ក៏​មិនឃើញ​មាន​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ផង​ដែរ​ ៕​ ភា​រ៉ា​ ដង្កោ​

chimpera (5)

chimpera (4)

chimpera (3)

chimpera (1)

chimpera (2)

chimpera (6)

chimpera

chimpera (7)


ចែករំលែក៖