ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករចំបាប់កម្ពុជា៨នាក់ទៅប្រកួតចំបាប់ប្រពៃណីកូរ៉េនៅប្រទេសមីយ៉ាន់ម៉ាដែលស្រដៀងចំបាប់បុរាណខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖ សហព័ន្ធកីឡាចំបាប់ កម្ពុជាបានប្រកាសថា នៅថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៥ ខ្លួននឹងបញ្ជួនអត្ដ ពលិកចេញទៅប្រកួតក្នុងព្រឹត្ដិការណ៍ កីឡាចំបាប់ប្រពៃណីកូរ៉េខាងត្បូងដែល មានទម្រង់ប្រហាកប្រហែលចំបាប់ ប្រពៃណីរបស់រទេសមីយ៉ាន់ម៉ា (Kyin) និងស្រដៀងគ្នាជាមួយចំបាប់បុរាណខ្មែរ ដែលប្រទេសមីយ៉ាន់ម៉ារៀបចំព្រឹត្ដិ ការណ៍កីឡាចំបាប់បែបប្រពៃណីដ៏ធំ ចំនួន២ក្នុងពេលតែមួយជាលើកដំបូង ដោយគេប្រសិទ្ធនាមថា Myanmar 5th World Wrestlinge Ssireum Championship and 1st Asia Ssireum Championship 2015 ។

គេហទំព័ររបស់ប្រទេសមីយ៉ាន់ម៉ា ទើបបានចេញផ្សាយអត្ថបទមួយពាក់ ព័ន្ធទៅនឹងព្រឹត្ដិការណ៍ប្រកួតកីឡាចំបាប់បែបប្រពៃណីកូរ៉េដែលរៀបចំដោយ ប្រទេសមីយ៉ាន់ម៉ាមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៥ក្នុងពហុកីឡដ្ឋានជាតិ Thuwana ដោយមានប្រទេសចូលរួមសរុបចំនួន ២១ក្នុងនោះក៏មានវត្ដមានកីឡាករកីឡាការិនីកម្ពុជាផងដែរ ។

លោក Tin Aung ប្រធានសហព័ន្ធ កីឡា Ssireum បានបន្ដទៀតថា ព្រឹត្ដិ ការណ៍នេះមានអត្ដពលិកប្រមាណ៣០០នាក់ក្នុងនោះម្ចាស់ផ្ទះមីយ៉ាន់ម៉ាមាន កីឡាករ៧នាក់កីឡាការិនី៧នាក់ប៉ុណ្ណោះ។

ទន្ទឹមនឹងការចេញផ្សាយព័ត៌មាន របស់គេហទំព័រខាងលើនេះដែរ លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធ កីឡាចំបាប់កម្ពុជាបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នា២០១៥នេះ សហព័ន្ធនឹងបញ្ជួនកីឡាករចំបាប់៦ នាក់និងកីឡាការិនី២នាក់ទៅប្រកួត កីឡាចំបាប់ Ssireum ដែលជាប្រភេទ កីឡាចំបាប់បែបប្រពៃណីកូរ៉េខាងត្បូង ដែលប្រទេសមីយ៉ាន់ម៉ាធ្វើជាម្ចាស់ផ្ទះ រៀបចំជាលើកដំបូង ។

លោកបានបន្ដទៀតថា អត្ដពលិកទាំង៨នាក់មានដូចជាកីឡាករ ឌន សៅ ទម្ងន់ក្រោម៩០គីឡូក្រាម, ងួន មករា ទម្ងន់៧៥គីឡូក្រាម, ម៉ុល រស្មី ទម្ងន់៦០ គីឡូក្រាម, ឆាំ ពិស៊ិន ទម្ងន់ក្រោម៧០ គីឡូក្រាម, ជុន ធួន ទម្ងន់ក្រោម៧០ គីឡូក្រាម និងរស់ ផល្លី ទម្ងន់ក្រោម៦០ គីឡូក្រាម ។ ចំណែកឯកីឡាការិនី២រូប នោះគឺ ជ័យ ច័ន្ទរស្មី ប្រភេទទម្ងន់៥១ គីឡូក្រាម និងកិឡាការិនី នី សំណាង ទម្ងន់៥៥គីឡូក្រាម ។

របៀបប្រកួតប្រភេទកីឡា Ssireum នេះគេប្រកួតនៅលើខ្សាច់ដោយកីឡាករស្លៀកខោនិងចងខ្សែកំណាត់នៅចង្កេះ រួចចងទៅជើងខាងស្ដាំ ។ រីឯកីឡាការិនី មានពាក់អាវធម្មតា ប៉ុន្ដែក៏ត្រូវចង កំណាត់ដូចគ្នា ។ ចំណែកឯគូភាគីទាំង២ ដៃត្រូវកាន់កំណាត់ដែលចងនោះរួចធ្វើសកម្មភាពបោកឬក៏កាច់បំបាក់ ។ កីឡា Ssireum គេកំណត់ការចាញ់-ឈ្នះដោយ ធ្វើឱ្យគូប្រកួតដួលផ្ងារទៅក្រោយឬលុតជង្គង់ចំនួន២ដងនោះគឺចាញ់ប៉ុន្ដែមិន បានកំណត់ទឹកឬក៏នាទីនោះទេ ៕ សារីម

IMG_2271.gif

2015021900159_0

Danwon-Ssireum


ចែករំលែក៖