ព័ត៌មានទាន់ហេតុការណ៍៖

នាយដែនជម្រកសត្វព្រៃលំផាត់ឱ្យឈ្មួញកាប់បំផ្លាញឈើគ្រប់ប្រភេទយកទៅកែច្នៃក្នុងក្រុមហ៊ុនប៉ាស៊ីហ្វិច

ចែករំលែក៖

ខេត្ដរតនគិរីៈ រយៈពេលប៉ុន្មានឆ្នាំ មុននិងរហូតមកដល់សព្វថ្ងៃនេះនាយក ដែនជម្រកសត្វព្រៃលំផាត់បើកដៃឱ្យ ឧកញ៉ាថៃ លួចកាប់បំផ្លាញឈើប្រណីត និងឈើគ្រប់ប្រភេទយកទៅកែច្នៃក្នុង ក្រុមហ៊ុនប៉ាស៊ីហ្វិច ខណៈដែលក្រុមហ៊ុន នេះបញ្ចប់ការឈូសឆាយក្នុងដីសម្បទានរបស់ខ្លួន ។

សេចក្ដីរាយការណ៍មកពីសហគមន៍ ស្រុកលំផាត់បានឱ្យដឹងថា រយៈពេល ប៉ុន្មានឆ្នាំ និងរហូតមកដល់សព្វថ្ងៃនេះ គេសង្កេតឃើញឧកញ៉ាថៃបានដាក់ ម៉ាស៊ីនរ៉ៃយ៉ាងហោចណាស់ពី១៥ទៅ ២០ខ្សែដើម្បីច្រៀកឈើប្រណីតនិងឈើ ដទៃទៀតនៅក្នុងដីសម្បទានរបស់ក្រុមហ៊ុនប៉ាស៊ីហ្វិចដែលក្រុមហ៊ុនមួយនេះ បញ្ចប់ការឈូសឆាយសម្រាប់ការដាំដុះ ដំណាំកៅស៊ូទៅហើយនោះ ។

ឧកញ៉ារូប នោះបានត្រូវរ៉ូវគ្នាយ៉ាងស៊ីចង្វាក់ជាមួយនាយកដែនជម្រកសត្វព្រៃលំផាត់កាប់ និងដឹកជញ្ជូនឈើគ្រប់ប្រភេទយកទៅ កែច្នៃនៅក្នុងដីសម្បទានក្នុងក្រុមហ៊ុន នោះរួចទើបនាំចេញទៅកាន់ទីផ្សារ ឯប្រទេសវៀតណាម ។ ខ្លះទៀតនៅក្នុងស្រុក ដូចជាផ្សារស្វាយអន្ទរ , អ្នកលឿង ខេត្ដ ស្វាយរៀង ខេត្ដព្រៃវែង និងស្រុក កំណើតរបស់ឧកញ៉ានៅផ្សារអូររាំងឪ ជាដើម ។

ចំណែកឯការផ្ទុកនិងដឹកជញ្ជូន តាមរថយន្ដយីឌុបខ្នាតយក្សសុទ្ធតែ លើសទម្ងន់រាប់តោនហើយបំផ្លាញផ្លូវសាធារណៈចាប់ពីពេលចេញដំណើររហូតដល់គោលដៅ ហើយច្បាប់នាំឈើប្រណីត ឬឈើដទៃទៀតរបស់ឧកញ៉ាថៃចំនួន ៣រថយន្ដ ប៉ុន្ដែលោកលួចដាក់ទៅដល់ ១០រថយន្ដឯណោះ ។ ឥទ្ធិពលនៃការកាប់ បំផ្លាញឈើប្រណីតនៅដែនជម្រកសត្វ ព្រៃលំផាត់និងជំនួញឈើគ្រប់ប្រភេទ បានធ្វើឱ្យឧកញ៉ាថៃសង់វិឡាដ៏ស្កឹមស្កៃ នៅក្បែរសាលាស្រុកអូររាំងឪក្នុងទឹកដី ខេត្ដកំពង់ចាមនិងខេត្ដត្បូងឃ្មុំ ក្នុងពេល បច្ចុប្បន្ននេះនិងធ្វើឱ្យរូបលោកមាន ទ្រព្យសម្បត្ដិយ៉ាងច្រើននិងក្លាយជាមហាសេដ្ឋីទាំងមិនដឹងខ្លួន ។

ជុំវិញការកាប់ ឈើប្រណីតឬឈើដទៃទៀតនៅដែនជម្រកសត្វព្រៃលំផាត់ ការដឹកជញ្ជូនល្មើសច្បាប់ ទម្លាប់នោះនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ឧកញ៉ារូបនោះមិនអាច សុំការពន្យល់ណាមួយបានទេ ។ ចំណែក លោកអ៊ូ សុធី នាយកដែនជម្រកសត្វព្រៃ លំផាត់ដែលតំណាងឱ្យក្រសួងបរិស្ថាន ក៏មិនអាចសុំការបំភ្លឺបានដែរដោយទូរស័ព្ទមានបញ្ហា ។

គួរបញ្ជាក់ថាដីដែនជម្រកសត្វព្រៃលំផាត់មានចំនួនជាង២០ម៉ឺនហិកតា ។ ដូច្នេះហើយក្រុមឈ្មួញទុច្ចរិតទាំងនោះ មានឱកាសកាប់បំផ្លាញឈើទាំងនោះ ដោយសេរី ខណៈត្រូវរ៉ូវជាមួយអ្នកគ្រប់ គ្រង ៕ អ៊ុច សាវុទ្ធ

swe (3)

swe

swe (1)


ចែករំលែក៖