ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែននិងលោកស្រីភរិយាអនុប្រធានាធិបតីឥណ្ឌាទស្សនាព្រះបរមរាជវាំង

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង៩ព្រឹក សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង នាមស្ដ្រីទី១កម្ពុជាបានដឹកនាំគណៈប្រតិភូលោកស្រី សាលម៉ា អាន់សារី ភរិយាអនុ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ទស្សនាព្រះបរមរាជវាំង ដោយមាន ការទទួលបដិសណ្ឋារកិច្ចពីសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង ។

ក្នុងដំណើរទស្សនកិច្ចនេះដំបូងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង លោកស្រី សាលម៉ា អាន់សារី ភរិយា អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា បានចូលទស្សនាប្រាសាទទេវាវិនិច្ឆ័យ រួចបន្ដដំណើរទស្សនាព្រះវិហារព្រះកែវមរកតគោរពព្រះវិញ្ញាក្ខន្ធព្រះបរមរតនកោដ្ឋទស្សនានិងស្ដាប់ការប្រគំភ្លេងបុរាណ (ពិណពាទ្យ) និងទស្សនាកន្លែងពិព័រណ៍ សំខាន់ៗជាច្រើនដូចជា កន្លែងពិព័រណ៍ រូបសម្ដេចតា ព្រះបរមរតនកោដ្ឋ និង ចុងក្រោយទស្សនាកន្លែងពិព័រណ៍របស់ ព្រះករុណាសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ។

ក្នុងឱកាសនោះលោកស្រី សាលម៉ា អាន់សារីបានថ្លែងអំណរគុណដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល បានចំណាយពេលវេលាដ៏មានតម្លៃអមដំណើរទស្សនាព្រះបរមរាជវាំង ព្រម ទាំងអរគុណដល់សម្ដេចចៅហ្វាវាំង គង់ សំអុល និងភរិយាដែលមានវត្ដមាន នៅទីនេះ ។ ក្នុងនោះលោកស្រីសាលម៉ា ក៏បានកោតសរសើរពីភាពទាក់ទាញនៃ ប្រាសាទក៏ដូចជាព្រះវិហារក្នុងព្រះបរម រាជវាំងជាពិសេសភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ៕ ហេង នរិន្ទ្រ

A1_1


ចែករំលែក៖