ព័ត៌មានទាន់ហេតុការណ៍៖

សត្វព្រៃនៅតំបន់ព្រៃអភិរក្សកំពុងប្រឈមនឹងហានិភ័យ

ចែករំលែក៖

ខេត្ដមណ្ឌលគិរី ៖ សាច់ប្រើសមួយ ក្បាលទម្ងន់ជិត៥០គីឡូក្រាម ត្រូវបាន ក្រុមល្បាតរដ្ឋបាលព្រៃឈើកែវសីមា ចាប់រឹបអូស កាលពីថ្ងៃអាទិត្យកន្លងទៅ ថ្មីៗនេះ នៅពេលដែលជនល្មើសកំពុង តែដឹកតាមម៉ូតូចេញពីព្រៃតំបន់អភិរក្ស ស្ថិតក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ។

ក្រុមល្បាតនៅតំបន់អភិរក្សជីវ ចម្រុះកែវសីមាបានប្រទះឃើញបុរស អ្នកភូមិពូចាម្នាក់កំពុងតែជិះម៉ូតូកែច្នៃមួយគ្រឿងដឹកបាវមានផ្ទុកសាច់នៅក្នុង នោះ ហើយក៏បានដេញតាមឃាត់ឱ្យ ឈប់ដើម្បីត្រួតពិនិត្យ ប៉ុន្ដែដេញបាន ប្រមាណ១០០ម៉ែត្រអ្នកបើកម៉ូតូដឹក សាច់សត្វព្រៃនោះបានផ្ដួលម៉ូតូចោល ហើយរត់ចូលទៅក្នុងព្រៃបាត់ ។

ក្រុមល្បាតបានឆែកឆេរក្នុងបាវ ឃើញមានសាច់ប្រើសជាច្រើនគីឡូ ក្រាម ។ នេះបើតាមលោក មាគ វុឌ្ឍី ប្រធានតំបន់អភិរក្សជីវចម្រុះកែវសីមាបានប្រាប់ឱ្យដឹង ។

លោក វុឌ្ឍី បានបញ្ជាក់ថា “យើងបាន ចាប់យកសាច់ និងម៉ូតូនោះមក ។ សាច់ ប្រើសនោះសរុបទម្ងន់៤៩គីឡូក្រាម រួម នឹងក្បាលវាមួយផងដែរ ។ ជនល្មើសពន្លះ យកតែសាច់ដឹកចេញពីព្រៃមក” ។

សត្វប្រើសនោះមានស្នាមបាញ់ត្រូវមួយកន្លែងត្រង់ស្មាដែលជនល្មើសអាច ប្រើប្រាស់កាំភ្លើងខ្យល់កែច្នៃម្យ៉ាងក្នុង ការប្រមាញ់សត្វនេះ ។ លោកវុឌ្ឍី បន្ដ ថា “ជាទូទៅយើងចាប់បានកាំភ្លើងកែ ច្នៃហ្នឹងភាគច្រើននៅក្នុងព្រៃ ។ យើងចាប់ បានមធ្យោបាយហើយ និងបន្ដស្រាវជ្រាវ រកមនុស្សតាមនីតិវិធីទៀត ដើម្បីចាត់ ការរឿងនេះទៅតុលាការ” ។

មនុស្សបីនាក់ត្រូវបានបញ្ជូនទៅតុលាការ និងត្រូវចោទប្រកាន់ដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងការបរបាញ់សត្វព្រៃក្នុងតំបន់ ការពារនេះបន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួននៅពេលកំពុងដឹកសាច់សត្វប្រើស ២ក្បាលទម្ងន់ជាង១០០គីឡូក្រាម កាល ពីប៉ុន្មានថ្ងៃមុននេះ ។

គួររំលឹកថា បើតាមអតីតមន្ដ្រីអង្គ ការក្រៅរដ្ឋាភិបាលម្នាក់ដែលសុំមិន បញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថាប្រជា ពលរដ្ឋក្នុងឃុំស្រែព្រះដែលចូលព្រៃភាគច្រើន គឺមានកាំភ្លើងកែច្នៃដែលបាញ់ ប្រើគ្រាប់ឃ្លី និងគ្រាប់ព្រួញក្នុងការបរ បាញ់សត្វ ៕ សហការី

swe (2)


ចែករំលែក៖