ព័ត៌មានទាន់ហេតុការណ៍៖

ឆេះឡធ្វើបាយក្ដាំងនៅសង្កាត់ច្បារអំពៅទី២ក្រោយភ្លើងរលត់ប្រទះឃើញឈើប្រណីតជាង៤០ដុំ

ចែករំលែក៖

ភ្នំពេញ ៖ សិប្បកម្មធ្វើបាយក្ដាំងមួយកន្លែង ស្ថិតនៅក្បែរមាត់ទន្លេមេគង្គ ក្នុង ក្រុម២ ភូមិដើមចាន់ សង្កាត់ច្បារ អំពៅ២ ខណ្ឌច្បារអំពៅ ដែលអាជ្ញាធរធ្លាប់ ហាមឃាត់មិនឱ្យធ្វើអាជីវកម្មតែម្ចាស់ទីតាំងបំពានលើការហាមឃាត់នោះ ។ លុះ នៅវេលាម៉ោង៦និង៤០នាទី ព្រឹកថ្ងៃទី១៦ ខែកញ្ញាឆ្នាំ ២០១៥ត្រូវ បានអគ្គិភ័យឆាបឆេះរងការខូចខាត សម្ភារនិងទ្រព្យសម្បត្ដិមួយចំនួន ។ អ្វី ដែលធ្វើឱ្យសមត្ថកិច្ចចាប់អារម្មណ៍ ក្រោយពេលឆេះរកឃើញឈើប្រណីត ជាង៤០កំណាត់ដែលម្ចាស់សិប្បកម្ម លាក់ទុកនៅក្នុងផ្ទះ ។

ម្ចាស់ទីតាំងឈ្មោះ ញ៉ែម ចិន្ដាថារិទ្ធ ភេទស្រី អាយុ៣៣ឆ្នាំ ជាម្ចាស់សិប្បកម្ម ធ្វើបាយក្ដាំងនិងជាម្ចាស់សិប្បកម្មកែច្នៃឈើមួយកន្លែងនៅតំបន់ច្រាំងបាក់ ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា អគ្គិភ័យខាងលើនេះបង្កឡើងដោយ សារឆាបខ្លាញ់បំពងបាយក្ដាំងទើបបណ្ដាល ឱ្យកើតមានអណ្ដាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅ ។ បន្ទាប់ពីចេញជាអណ្ដាត ភ្លើងបងប្អូនប្រជាពលរដ្ឋរួមសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំង ពន្លត់អគ្គិភ័យខណ្ឌច្បារអំពៅបានជួយ អន្ដរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា ទើបមិនមានខូចខាតអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់ខូចឡធ្វើបាយក្ដាំង និងសម្ភារប្រើ ប្រាស់តិចតួចប៉ុណ្ដោះ ។ ពោលគឺមិន ឆេះរាលដាលដល់លំនៅឋានផ្សេងឡើយ ហើយក៏មិនមានរងគ្រោះមនុស្សដែរ ។

ក្រោយអន្ដាគមន៍បាញ់ទឹកពន្លត់រលត់ជាស្ថាពរកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរ បានប្រទះឃើញឈើប្រណីតប្រមាណជាង៤០ដុំដែលគេសង្ស័យថា ជាឈើគ្រញូង ដែលម្ចាស់ទីតាំងយកប៉ាតង់គ្របពីលើ ដាក់នៅក្នុងផ្ទះ ប៉ុន្ដែពុំមានសមត្ថកិច្ច ណាបញ្ជាក់បានច្បាស់ថា ជាឈើប្រភេទ អ្វីនោះទេដោយរង់ចាំឱ្យខាងមន្ដ្រីរដ្ឋបាលព្រៃឈើចុះមកពិនិត្យសិនទើបដឹងច្បាស់។

លោកទេព បូរ៉ា នាយប៉ុស្ដិ៍នគរបាល រដ្ឋបាលច្បារអំពៅទី២បានឱ្យដឹងថា ក្នុង ហេតុការណ៍ភ្លើងឆេះទីតាំងធ្វើបាយក្ដាំងនេះដែរមិនបានឆាបឆេះដល់លំនៅឋាន ដែលនៅក្បែរៗនោះទេដោយគ្រាន់តែ ខូចខាចតែឡធ្វើបាយក្ដាំងនិងសម្ភារ មួយចំនួនតូចនៅក្នុងផ្ទះ ។

ក្នុងប្រតិបត្ដិការនេះសមត្ថកិច្ចប្រើ ប្រាស់រថយន្ដពន្លត់អគ្គិភ័យរបស់ស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញដែល ប្រចាំការនៅខណ្ឌច្បារអំពៅអស់ចំនួន២គ្រឿង ទើបរលត់ទាំងស្រុង ។ ចំពោះឈើ ជាច្រើនកំណាត់លោកមិនដឹងថា ជា ប្រភេទឈើអ្វីនោះទេរង់ចាំឱ្យជំនាញរដ្ឋ បាលព្រៃឈើចុះមកពិនិត្យពេលនេះទីតាំង ផ្ទះកើតហេតុត្រូវបានកម្លាំងចម្រុះចាក់ សោបណ្ដោះអាសន្ន ។
សូមបញ្ជាក់ថា កន្លងមកអាជ្ញាធរ សង្កាត់-ខណ្ឌច្បារអំពៅបានណែនាំដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់មិនឱ្យបើកអាជីវកម្មឡធ្វើបាយក្ដាំងនៅតំបន់ខាង លើនេះទេព្រោះតំបន់នោះងាយរងគ្រោះខ្លាំងណាស់ ។ ប៉ុន្ដែម្ចាស់ទីតាំងដែលរង ការឆាបឆេះខាងលើនេះមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរឡើយដោយ បន្ដអាជីវកម្មមិនរវល់ពីការណែនាំ របស់អាជ្ញាធរទេ ។

ជុំវិញទីតាំងខាងលើនេះខាងលើប្រជាពលរដ្ឋបានស្នើដល់អាជ្ញាធរមូលដ្ឋាន ថ្នាក់សង្កាត់និងខណ្ឌមានវិធានការទប់ ស្កាត់កុំឱ្យទីតាំងខាងលើនេះនៅបន្ដអាជីវ កម្មនេះទៀត ព្រោះពួកគាត់ភ័យខ្លាច កើតមានអគ្គិភ័យដូចពេលនេះជាដើម ៕ សណ្ដោស

swe

swe (7)

swe (6)

swe (5)

swe (4)

swe (3)

swe (2)

swe (1)

swe (8)

swe (9)


ចែករំលែក៖