ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាស​ទទួលស្គាល់​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ដ​កែប​

ចែករំលែក៖

​ខេត្ដ​កែប​ ៖​ នៅ​សាលាខេត្ដ​កែប​ នា​រសៀល​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ មាន​រៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់​សមាស​ ភាព​គណៈកម្មាធិការ​សមាគម​អតីត​ យុទ្ធ​ជន​កម្ពុជា​ខេត្ដ​កែប​ដែល​ពិធី​នេះ​ ប្រព្រឹត្ដ​ទៅ​ក្រោម​អធិបតីភាព​របស់​ លោកនាយ​ឧត្ដមសេនីយ៍​ គន់​ គី​ម​ អគ្គ​ លេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​និង​ លោក​កែន​ សិ​ត្ថា​ អភិបាល​នៃ​គណៈ​អភិ​ បាល​ខេត្ដ​កែប​ ។​

​តាម​សេចក្ដីសម្រេច​បង្កើត​គណៈ​ ក​ម្មា​ធិ​ការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ដ​កែប​នោះ​គឺ​លោក​ឧត្ដមសេនីយ៍ត្រី​ ជុន​ សុផល​ មេបញ្ជាការ​តំបន់​ប្រតិបត្ដិ​ ការ​សឹក​រង​ខេត្ដ​កែប​ត្រូវ​បាន​ប្រកាស​ទទួល​ ស្គាល់​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ ខេត្ដ​កែប​និង​អម​ដោយ​អនុប្រធាន​សមាជិក​គណៈកម្មាធិការ​មួយ​ចំនួន​ទៀត​។​

​មាន​ប្រសាសន៍​នា​ឱកាស​នោះ​លោក​ នាយ​ឧត្ដមសេនីយ៍​ គន់​ គី​ម​ បាន​សម្ដែង​ នូវ​ការ​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ ចំពោះ​ថ្នាក់ដឹកនាំ​និង​មន្ដ្រីរាជការ​សមាគម​អតីត​យុទ្ធ​ជន​ចាស់​ដែល​បាន​ខិតខំ​ បំពេញភារកិច្ច​អស់ពី​កម្លាំងកាយ​ចិត្ដ​ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​និង​ ទទួល​បាន​ស្នាដៃ​គួរ​ជាទី​មោ​ទ​នៈ​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​ គន់​ គី​ម​ បាន​ជំរុញ​ឱ្យ​សមាសភាព​ថ្នាក់ដឹកនាំ​ សមាគម​អតីត​យុទ្ធ​ជន​ថ្មី​ត្រូវ​បន្ដ​ខិតខំ​ បំពេញការងារ​ឱ្យ​រឹតតែ​ប្រសើរ​បន្ថែម​ ទៀត​ ជា​ពិសេស​ត្រូវ​មាន​កិច្ចសហការ​ល្អ​ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​អង្គការ​ដៃគូ​នានា​ ដើម្បី​បម្រើ​ផលប្រយោជន៍​អតីត​យុទ្ធ​ជន​ និវត្ដជន​ដែល​មានគុណ​បំណាច់​ចំពោះ​ ជាតិ​មាតុភូមិ​ ។​

​លោក​ឧត្ដមសេនីយ៍ត្រី​ ជុន​ សុផល​ ដែល​ទើប​ទទួល​បាន​តំណែង​ថ្មី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​បាន​ឡើង​ធ្វើការ​ប្ដេជ្ញា​ ចិត្ដ​ថា​នឹង​យកចិត្ដទុកដាក់​គ្រប់គ្រង​ស្ថិតិ​ បញ្ជីរាយនាម​សមាជិក​យុទ្ធ​ជន​កម្ពុជា​ តាម​បណ្ដា​ស្រុក​-​ឃុំ​ឱ្យ​បាន​ជាប់​ក្នុង​ដៃ​ និង​អនុវត្ដ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ។​ ជាមួយនឹង​ប្រកាស​ទទួលស្គាល់​សមាសភាព​គណៈកម្មាធិការ​សមាគម​អតីត​ យុទ្ធ​ជន​ខេត្ដ​កែប​នេះ​ដែរ​គណៈអធិបតី​ ក៏​បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​អតីត​យុទ្ធ​ជន​ចំនួន​១២០​គ្រួសារ​ដោយ​ក្នុង​១​គ្រួសារ​ ទទួល​បាន​មី​១​កេស​ អង្ករ​១០​គីឡូក្រាម​ និង​ថវិកា​៤​ម៉ឺន​រៀល​ ៕​

kunkimkep (1)

kunkimkep


ចែករំលែក៖