ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ៦ឆ្នាំលង់ទឹកស្រះស្លាប់គួរឲ្យអាណោចអាធ័មនៅក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរីៈ ក្មេងប្រុសម្នាក់អាយុ៦ឆ្នាំ កំពុងដើរលេងម្នាក់ឯងនៅទីធ្លាស្រះទឹកដែលសហគមន៍ជីកអាស្រាយផលនោះ លង់ស្លាប់តែម្តង ខណៈឪពុកម្តាយកំពុងជាប់រវល់ការងារនៅក្រុមហ៊ុន វី រ៉ាប់ប៊ើលីមីធីត។ ហេតុការណ៍គេប្រទះឃើញកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង។

បើតាមការឲ្យដឹងពីលោកសួនសាវុធ មេប៉ុស្ថ៍កាចាញឲ្យដឹងថាក្មេងរងគ្រោះនោះមានឈ្មោះ ទូច ភូ អាយុ៦ឆ្នាំ ជនជាតិខ្មែរ ឪពុកឈ្មោះ យិន ទូចអាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ និងម្តាយឈ្មោះ ឡែង ធា អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការឲ្យក្រុមហ៊ុន វីរ៉ាប់ប៊ើលីមីធីតខាងលើនេះមានច្រើនណាស់សឹងតែគ្រប់ខេត្ត ក្រុងទៅហើយ ដោយសារការធ្វេសប្រហែលរបស់អាណាព្យាបាល សូមអោយអាណាព្យាបាលទាំងអស់មានការប្រុងប្រយ័ត្នចំពោះកូនប្រុសស្រីនេះផង ព្រោះរដូវទឹកឡើង ទឹកជំនន់ ។

បើតាមឪពុកម្តាយបានឲ្យដឹងថា ខណៈពេលពួកគាត់ជាប់រវល់ធ្វើការនៅក្នុងក្រុមហ៊ុនលឺដំណឹងថាកូនប្រុសសំណព្វចិត្តលង់ទឹកស្រះបាត់ទៅហើយ ក៏ប្រញ្ញេប្រញាប់មកផ្ទះវិញឃើញកូនប្រុសស្លាប់បាត់ទៅហើយខណៈនោះឪពុកម្តាយនិងបងប្អូនបានយំសោកបោកខ្លួនមិនគួរណាកូនអាយុខ្លីបែបនេះសោះ ក្រោយពីសមត្តកិច្ចបានធ្វើកុសល្យវិច្ឆយ័ឃើញថាពិតជាក្មេងប្រុសនេះលង់ទឹកស្លាប់ពិតប្រាកដមែនសមត្តកិច្ចបានប្រគល់ទៅឲ្យឪពុកម្តាយធ្វើបុណ្យទៅតាមប្រពៃណី ៕ អ៊ុចសាវុទ្ធ

rtaanskikri (3)

rtaanskikri (2)

rtaanskikri (1)


ចែករំលែក៖