ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់របួសរលាត់ដៃជេីងក្នុងគ្រោះ​ថ្នាក់រវាងម៉ូតូនិងម៉ូតូលេីកំណាត់ផ្លូវ១០១៩

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់របួសរលាត់ដៃជេីងក្នុងគ្រោះ​ថ្នាក់រវាងម៉ូតូនឹងម៉ូតូ។ ហេតុការណ៍នេះកេីតឡេីង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០១៥ លេីកំណាត់ ផ្លូវ ១០១៩ ភូមិបាយ៉ាប សង្កាត់ភ្នំ​ពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពពីកន្លែងកេីតហេតុបានអោយដឹងថា នៅ​មុនពេលកេីតហេតុគេឃេីញ បុរសម្នាក់ ជិះម៉ូតូសង់កូរ៉េពណ៌ក្រហមពាក់ស្លាកលេខ ច8957 ភព1 ធ្វេីដំណេីរពីជេីង ទៅត្បូងបញ្ជ្រាស់ទិសជាមួយ ម៉ូតូ Phusa ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1CY-3245បានទាក់ដៃចង្កូត បណ្តាលម៉ូតូPushaដួល សំណាងល្អមិនបង្ករបួសធ្ងន់ ។

ជនរងគ្រោះមានឈ្មោះ​ ជា រតនា ភេទប្រុស អាយុ២៧ឆ្នាំ​ មុខរបរជាងម៉ាស៊ិន រស់នៅភូមិមានជ័យ សង្កាត់ស្ទឹងមាន ខណ្ឌមានជ័យ។ ម្ចាស់ជិះម៉ូតូបញ្ជ្រាស់ មានឈ្មោះ វីង យ៉ាំងតៃ ភេទប្រុស ជន ជាតិវៀតណាម រស់នៅភូមិស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

ក្រោយកេីតហេតុភាគីតាំងសងខាង ព្រមសម្របសម្រួលដេីម្បីបញ្ចប់រឿង ៕ តុង សីហា

seihatong (8)

seihatong (7)

seihatong (6)

seihatong (5)

seihatong (4)

seihatong (3)

seihatong (2)

seihatong (1)

seihatong (9)

seihatong (11)

seihatong (10)


ចែករំលែក៖