ព័ត៌មានទាន់ហេតុការណ៍៖

វិស័យ​ឯកជន​និង​សង្គម​ស៊ី​វិល​ប្រជុំ​គ្នា​ដើម្បី​ជំរុញ​ការ​វិនិយោគ​លើ​ថាមពល​ស្អាត​នៅ​កម្ពុជា​

ចែករំលែក៖

​ភ្នំពេញៈ ​ក្រុមហ៊ុន​ស្ថាប័នហិរញ្ញវត្ថុ​និង​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ក្នុង​វិស័យ​ថាមពល​ស្អាត​របស់​ប្រទេស​កម្ពុជា​បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃនេះ​ដើម្បី​ព​ន្លឿ​ន​ការ​វិនិយោគ​លើ​ថាមពល​ស្អាត​ ហើយ​ផ្លាស់​ប្តូរ​ការ​យល់​ដឹង​ស្តី​ពី​និន្នាការ​ថ្មីៗ​ក្នុង​ឧស្សាហកម្ម​ផ្នែក​ថាមពល​ស្អាត​ពិសេស​ថាមពលព្រះអាទិត្យ​។​

ដោយ​មានការ​ជួយ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ បណ្តាញ​ពិគ្រោះ​យោបល់​ឯកជន​ស្តី​ពី​ហិរញ្ញប្បទាន​ (PFAN-Asia)​ និង​វិទ្យាស្ថាន​ Enrich​ Institute​ បាន​ធ្វើ​កោះ​ប្រជុំ​មនុស្ស​ចំនួន​ជាង​ ៦០​ នាក់​ ដែល​ជា​មន្ត្រី​រដ្ឋាភិបាល​តំណាង​វិស័យ​ឯកជន​តំណាង​អង្គការ​អន្តរជាតិ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ដើម្បី​ស្វែង​យល់​ពី​វិធី​ជំរុញ​ការ​វិនិយោគ​លើ​ថាមពល​ស្អាត​និង​ចងក្រង​ជា​បណ្តាញ​ក្នុង​ចំណោម​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​។​

នៅ​ក្នុង​វេទិកា​ Enrich​ Forum​ ស្តី​ពី​ការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព​ក្រោម​ប្រធានបទ​ “​ប្រើប្រាស់​ថាមពល​ស្អាត​ដើម្បី​ការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព​”​ នៅ​រាជធានី​ភ្នំពេញ​អ្នកចូលរួម​បានដឹង​ពី​និន្នាការ​ថ្មីៗ​ និង​ជំរើស​នានា​នៅ​ក្នុង​ទីផ្សា​ថាមពល​ស្អាត​របស់​ប្ទេស​កម្ពុជា​ ហើយ​បាន​ផ្លាស់​ប្តូរ​យោបល់​លើ​យុទ្ធសាស្ត្រ​ស្តី​ពី​វិធី​បង្កើន​ឱកាស​វិនិយោគ​សំរាប់​អ្នក​អភិវឌ្ឍ​នៅ​ក្នុងស្រុក​។​

​លោកស្រី​ភារធារី​នៃ​ស្ថានទូត​អា​មេ​រិ​ក​ Julie​ Chung​ បាន​មាន​ប្រសាសន៍​ថា​ “​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​រីករាយ​ដោយ​ខ្លួន​អាច​ផ្តល់​ជំនួយ​ដល់​សហគ្រិន​និង​អ្នក​វិនិយោគ​នៅ​កម្ពុជា​តាម​រយៈ​កម្មវិធី​ PFAN-Asia​ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ​ USAID​។​ យើង​សង្ឃឹមថា​ ការ​វិនិយោគទុន​ច្រើន​ថែម​ទៀត​ទៅ​លើ​ថាមពល​ស្អាត​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ជា​ច្រើន​ហើយ​ជួយ​ការពារ​បរិស្ថាន​របស់​យើង​”​។​

ផែនការ​អភិវឌ្ឍ​ថាមពល​របស់​ប្រទេស​នៅ​តំបន់​មេគង្គ​ក្រោម​កន្លង​មក​ផ្អែក​លើ​ការ​បង្កើត​ថាមពល​តាម​លក្ខណៈ​ធម្មតា​ ដោយ​មិន​បាន​គិតគូរ​អោយ​បាន​ពេញលេញ​ពី​សក្តានុពល​នៃ​ថាមពល​ដែល​ប្រើ​ហើយ​អាចយ​កមក​ប្រើ​ឡើង​វិញ​បាន​ និង​ប្រសិទ្ធភាព​នៃ​ថាមពល​ទេ​។​

ថាមពល​ដែល​ប្រើ​ហើយ​អាចយ​កមក​ប្រើ​ឡើង​វិញ​បាន​និង​ប្រសិទ្ធភាព​នៃ​ថាមពល​អាច​ធ្វើ​អោយ​គេ​មាន​ថាមពល​ប្រើប្រាស់​បាន​គត់​មុត​ពង្រឹង​សន្តិសុខ​ផ្នែក​ថាមពល​កែ​លំអ​គុណភាព​បរិយាកាស​និង​កាត់​បន្ថយ​ការ​ចំណាយ​ផ្នែក​សុខភាព​។​ ថាមពល​ស្អាត​ថែម​ទាំង​ជំរុញ​កំណើន​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​កាត់​បន្ថយ​ជំ​លោះ​ជា​អន្តរជាតិ​ជំរុញ​សន្តិសុខ​ស្បៀង​និង​ជីវសាស្ត្រ​ចំរុះ​ហើយ​អាច​កាត់​បន្ថយ​ការ​ចំណាយ​ដោយ​ផ្ទាល់​លើ​ថាមពល​។​

​ពិធី​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ខិតខំ​របស់​កម្មវិធី​ USAID​ PFAN-Asia ​ ដើម្បី​លើកកំពស់​ការ​យល់​ដឹង​លើ​ការ​អភិវឌ្ឍ​ថាមពល​ស្អាត​នៅ​កម្ពុជា​ ព្រមទាំង​ស្វែង​យល់​ពី​ជំរើស​ក្នុង​ការ​ធ្វើ​ហិរញ្ញប្បទាន​សំរាប់​គំរោង​ថាមពល​ស្អាត​ ហើយ​ផ្តល់​ឱកាស​សំរាប់​ធ្វើការ​ចងក្រង​គ្នា​ជា​បណ្តាញ​ សំរាប់​អ្នក​រៀបចំ​គំរោង​ថាមពល​ស្អាត​និង​អ្នក​ផ្តល់​ថវិកា​សំរាប់​គំរោង​ទាំងនេះ​ ៕​

 

usa


ចែករំលែក៖