ព័ត៌មានទាន់ហេតុការណ៍៖

លួងលោម​នាង​រំលោភ​បាន​សម្រេច​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ​បញ្ជូន​ទៅ​តុលាកា​រ

ចែករំលែក៖

​ភ្នំពេញ​:​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​ព្រែក​ព្នៅ​ឃាត់ខ្លួន ​បន្ទាប់​ពី​ជនសង្ស័យ​ទូរស័ព្ទ​និយាយ​លួងលោម​នារី​រង​គ្រោះ​ និង​ណាត់​នារី​រង​គ្រោះ​ឲ្យ​មក​ជួប​រួច​គេ​បាន​ធ្វើ​សកម្មភាព​ចាប់បង្ខំ​រួម​ភេទ​រហូត​បាន​សម្រេច​ ។​ ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ការដ្ឋាន​សំណង់​ផ្លូវ​បេតុង​ភូមិ​ឌួ​ង​សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ឆ្នាំ​២០១៥​ ។​

​ប្រភព​ព័​ត៍​មានបាន​អោយ​ដឹង​ថា ​ខណៈនោះ​ជនសង្ស័យ​បាន​ទូរស័ព្ទ​ទៅ​ម្តាយមីង​របស់​នាង​ហើយ​និយាយ​គំរាម​ថា បើ​សិន​មិន​ឲ្យ​ក្មួយ​ស្រី​មក​ជួប​ខ្លួន​ទេ​ខ្លួន ​នឹង​ជះ​ទឹក​អាស៊ីតដសម្លាប់​ ។ ​ក្រោយ​ពី​ឮ​ពាក្យ​គំរាម​របស់​ជនសង្ស័យ​ហើយ​នោះ ​ស្ត្រី​ជា​ម្តាយមីង​បាន​មក​ដាក់​ពាក្យបណ្តឹង​ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ ​និង​គំរាម​សម្លាប់​ដោយ​ប្រើប្រាស់​ដោយ​ទឹក​អាស៊ីត​ ហើយ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​តែ​ម្តង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ស៊ី​ម​ ដា​ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​ជាងសំណង់​ស្នាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ​។​ចំណែក​នារី​រង​គ្រោះ​ឈ្មោះ​ យ​,​ល​,​ណ​,​ អាយុ​១៤​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​។​នៅ​មុន​ពេល​កើតហេតុ​អ្នក​ទាំង​ពីរ​បាន​ស្គាល់គ្នា​តាម​ទូរ​ស័​ព្ឌ​មាន​រយៈ​ជិត​៣​ខែ​ហើយ​ ពួក​គេ​បាន​ណាត់​តាម​រយៈ​ទូ​សព្ទ័​ជួប​គ្នា​និង​រួម​ភេទ​បានជា​ច្រើន​លើក​។​ លុះ​មក​ដល់​ថ្ងៃមួយ​យុវជន​នោះ​បាន​ទូរស័ព្ទ​ហៅ​នាង​មក​រួម​ភេទ​ទៀត​ នាង​បាន​ឆ្លើយ​ថា​មិន​ស្រួលខ្លួន​រួច​ក៏​បិទ​ទូរស័ព្ទ​ទៅ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កំលាំង​នគរបាល​នៃ​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ប​ញ្ជូ​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​ ៕​ ព្រែក​ជ័យ​

chanthue


ចែករំលែក៖