ព័ត៌មានទាន់ហេតុការណ៍៖

(វិភាគព័ត៌មានអន្តរជាតិ)៖ ហេតុ​អ្វី​បានជា​កូរ៉េ​ខាងជើង​ចេះ​តែ​គំរាម​វាយប្រហារ​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​?​

ចែករំលែក៖

​កូរ៉េ​ខាងជើង​តែងតែ​គំរាមកំហែង​វាយ​ ប្រហារ​ដោយ​គ្មាន​ក្ដី​អាណិតអាសូរ​ឬ​ វាយប្រហារ​ដោយ​គ្រាប់បែកបរមាណូ​ ទៅ​លើ​កូរ៉េ​ខាងត្បូង​ និង​អា​មេ​រិ​ករាល់​ ពេល​ប្រទេស​ទាំង​ពីរ​ចាប់ផ្ដើម​ធ្វើ​ សមយុទ្ធ​រួម​គ្នា​។​ ហេតុ​អ្វី​បានជា​ទីក្រុង​ ព្យុ​ង​យ៉ាង​តែងតែ​គំរាមកំហែង​បែប​នេះ​?

​មនុស្ស​ជា​ច្រើន​បាន​ចាត់​ទុក​ថា​ ដោយ​ សារ​កូរ៉េ​ខាងជើង​មាន​គ្រាប់បែកបរមាណូ​ នៅ​ក្នុង​ដៃ​ ចំណែក​ភាគី​កូរ៉េ​ខាងត្បូង​មិន​ មាន​គ្រាប់បែក​ប្រល័យ​លោក​ ហើយ​ ត្រូវ​ពឹងផ្អែក​ទៅ​លើ​ឃ្លាំង​អាវុធ​បរមា​ ណូ​របស់​អា​មេ​រិ​ក​ដែល​នៅ​ឆ្ងាយ​ដាច់​ ស្រយាល​។​ ដូច្នេះ​ការ​គំរាមកំហែង​វាយ​ ប្រហារ​ដោយ​បរមាណូ​ពី​កូរ៉េ​ខាងជើង​ ពិតជា​ធ្វើ​ឱ្យ​ភាគី​កូរ៉េ​ខាងត្បូង​ព្រួយ​ បារម្ភ​យ៉ាង​ខ្លាំង​។​ មាន​សំណួរ​មួយ​បាន​ ចោទសួរ​ឡើង​ថា​ តើ​វិមាន​បៃតង​ (​វិមាន​ ប្រធានាធិបតី​)​ របស់​កូរ៉េ​ខាងត្បូង​អាច​ គិតគូរ​ដល់​ការ​ផលិត​គ្រាប់បែកបរមាណូ​ សម្រាប់​ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​កូរ៉េ​ខាងជើង​ដែរ​ឬទេ​?

​ភាព​តានតឹង​ជុំវិញ​ការ​គំរាមកំហែង​ ដោយ​បរមាណូ​បាន​គ្របដណ្ដប់​សា​ជា​ថ្មី​ នៅ​ឧបទ្វីប​កូរ៉េ​ ពិសេស​ក្រោយ​ពេល​កូរ៉េ​ ខាងជើង​គំរាម​ថា​ នឹង​បន្ដ​សាកល្បង​ បរមាណូ​ជា​លើក​ទី​៤​ និង​វាយប្រហារ​ ទៅ​លើ​ទីតាំង​ក្បាលម៉ាស៊ីន​របស់​កូរ៉េ​ ខាងត្បូង​ និង​អា​មេ​រិ​ក​ ។​ សកម្មភាព​ទាំង​ នោះ​ត្រូវ​បាន​អ្នកវិភាគ​បញ្ជាក់​ថា​ ជា​ ប្រតិកម្ម​ថ្មី​របស់​មេដឹកនាំ​ គី​ម​ ជុង​អ៊ុ​ន​ ទៅ​លើ​ការ​ធ្វើ​សមយុទ្ធ​រួម​រវាង​អា​មេ​រិ​ក​ នឹង​កូរ៉េ​ខាងត្បូង​ដែល​មានឈ្មោះ​ អ្នកការ​ ពារ​សេរីភាព​ ULCHI​ ។​ សមយុទ្ធ​នោះ​ ជា​ការ​ត្រៀមលក្ខណៈ​ទប់ទល់​នឹង​គ្រា​មាន​ អាសន្ន​ ពិសេស​ការ​វាយប្រហារ​ឈ្លា​ន​ ពាន​ពី​កូរ៉េ​ខាងជើង​។​ អា​មេ​រិ​ក​ និង​កូរ៉េ​ ខាងត្បូង​បាន​អះអាង​ថា​ ទាំងនោះ​ជា​ការ​ ធ្វើ​សមយុទ្ធ​ធម្មតា​ប៉ុណ្ណោះ​ ចំណែក​កូរ៉េ​ ខាងជើង​ចាត់​ទុក​ថា​ ទាំងនោះ​ជា​ការ​ ត្រៀមលក្ខណៈ​ឈ្លានពាន​កូរ៉េ​ខាងជើង​ ។​

​ការ​គំរាម​សាកល្បង​គ្រាប់បែក​បរមា​ ណូ​ជា​លើក​ទី​៤​របស់​រដ្ឋាភិបាល​ លោក​ គី​ម​ ជុង​អ៊ុ​ន​ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ ខ្លាំង​ដល់​កិច្ច​ពិភាក្សា​នៅ​ទីក្រុង​សេ​អ៊ូ​ល​ និង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ស្ដី​ពី​កូរ៉េ​ខាងត្បូង​ ថា​ តើ​ប្រទេស​នេះ​អាច​នឹង​មាន​គ្រាប់​ បែក​បរមាណូ​ដើម្បី​ទប់ទល់​ការ​គំរាម​ កំហែង​ដែរ​ឬទេ​?

​គួរ​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​២០១៣​ ក្រោយ​ពេល​កូរ៉េ​ខាងជើង​សាកល្បង​គ្រាប់​ បែក​បរមាណូ​ជា​លើក​ទី​៣​ សារព័ត៌មាន​ ចូ​សាន់​ អាយ​ប៊ូ​ របស់​កូរ៉េ​ខាងត្បូង​ បាន​ដកស្រង់​សម្ដី​អ្នកឯកទេស​កូរ៉េ​ខាង​ ត្បូង​បញ្ជាក់​ថា​ ទីក្រុង​សេ​អ៊ូ​ល​ពិតជា​ត្រូវ​ ការ​គ្រាប់បែកបរមាណូ​ជា​ចាំបាច់​។​ ទាំង​ ប្រទេស​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​អាច​ សម្រេច​ផលិត​គ្រាប់បែកបរមាណូ​ដោយ​ ខ្លួនឯង​ មិន​ពឹងផ្អែក​ទៅ​លើ​ឃ្លាំង​អាវុធ​ បរមាណូ​របស់​អា​មេ​រិ​ក​ដែល​មាននៅ​ ឯនាយ​សមុទ្រ​នោះ​ឡើយ​ មិន​អាច​ទប់ទល់​ នឹង​ការ​គំរាមកំហែង​ទាន់​ពេលវេលា​ ។​

​លោក​ Chung​ Mong-joon​ និង​អតីត​ តំណាងរាស្ដ្រ​ Song​ Young-sun​ មក​ពី​ គណបក្សប្រឆាំង​ ធ្លាប់​បាន​អំពាវនាវ​ កូរ៉េ​ខាងត្បូង​ប្រតិកម្ម​ទៅ​នឹង​ការ​គំរាម​ កំហែង​ពី​កូរ៉េ​ខាងជើង​ ដោយ​កូរ៉េ​ខាង​ ត្បូង​ចាំបាច់​ត្រូវ​តែ​មាន​គ្រាប់បែក​បរមា​ ណូ​ ទើប​អាច​ទប់ទល់​នឹង​ការ​គំរាមកំហែង​ ពី​ទីក្រុង​ព្យុ​ង​យ៉ាង​បាន​ ហើយ​នៅ​ពេល​ ដែល​កូរ៉េ​ខាងត្បូង​មាន​បរមាណូ​ នោះ​ការ​ គំរាមកំហែង​របស់​កូរ៉េ​ខាងជើង​នឹង​មិន​ មាន​ទៀត​ឡើយ​។​ ដូច្នេះ​ចាំបាច់​ត្រូវ​តែ​ បង្កើត​កម្មវិធី​ផលិត​គ្រាប់បែកបរមាណូ​ ។​

​កាលពី​ឆ្នាំ​២០១៣​ គណៈកម្មាធិការ​ សភា​អា​មេ​រិ​ក​ក៏​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ ប្រធានាធិបតី​ អូ​បា​ម៉ា​ ត្រួតពិនិត្យ​ការ​ ដាក់​គ្រាប់បែកបរមាណូ​នៅ​ឧបទ្វីប​កូរ៉េ​ ដើម្បី​ទប់ទល់​ហេតុការណ៍​អាក្រក់​ដែល​ កើតឡើង​ជាយថាហេតុ​ ។​

​ប៉ុន្ដែ​ក្រុម​អ្នកប្រឆាំង​បាន​បញ្ជាក់​ថា​ ប្រសិនបើ​ដាក់​ឃ្លាំង​អាវុធ​បរមាណូ​នៅ​ ទីនោះ​ ទំនាក់ទំនង​អា​មេ​រិ​ក​ និង​កូរ៉េ​ខាង​ ត្បូង​រយៈពេល​៦០​ឆ្នាំ​កន្លង​មក​ប្រាកដជា​ រង្គោះរង្គើ​ដោយសារ​តែ​ឃ្លាំង​អាវុធ​ របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ។​ មួយវិញទៀត​ ប្រសិនបើ​គ្រាប់បែកបរមាណូ​ត្រូវ​បាន​ បញ្ជូន​ចេញពី​អា​មេ​រិ​ក​នឹង​ធ្វើ​ឱ្យ​ប្រទេស​ មហាអំណាច​ទី​១​នៅ​លើ​ពិភពលោក​បាត់​ បង់​ឥទ្ធិពល​នៅ​លើ​ឆាក​អន្ដរជាតិ​ជាក់​ជា​ មិន​ខាន​។​

​កូរ៉េ​ខាងជើង​ក្រោម​ការ​ដឹកនាំ​របស់​ មេដឹកនាំ​វ័យក្មេង​ គី​ម​ ជុង​អ៊ុ​ន​ កាន់តែ​ ធ្វើ​ឱ្យ​ប្រទេស​ជិតខាង​បង្ហាញ​ការ​ព្រួយ​ បារម្ភ​យ៉ាង​ខ្លាំង​ ពិសេស​អា​មេ​រិ​ក​ និង​ កូរ៉េ​ខាងត្បូង​ ដោយ​លោក​ គី​ម​ ជុង​អ៊ុ​ន​ធ្វើ​ អ្វីមួយ​មិន​បាន​ស្ដាប់​មតិយោបល់​ប្រទេស​ ជិតខាង​ខ្លួន​នោះ​ឡើយ​។​ ប្រទេស​ដែល​ កូរ៉េ​ខាងជើង​ស្ដាប់បង្គាប់​ជា​ច្រើន​ជំនាន់​ មក​ហើយ​គឺ​ប្រទេស​ចិន​ ពេល​នេះ​លោក​ គី​ម​ ជុង​អ៊ុ​ន​ បាន​ធ្វើ​ឱ្យ​ឥទ្ធិពល​របស់​ចិន​ ឃ្លាតឆ្ងាយ​ពី​កូរ៉េ​ខាងជើង​។​ ដោយ​លោក​ មិន​ស្ថិត​នៅ​ក្រោម​គំនាប​រដ្ឋាភិបាល​ទី​ ក្រុង​ប៉េ​កាំ​ង​ដូច​កាលពីមុន​ទៀត​ឡើយ​។​ ចំណុច​ទាំងនោះ​ហើយ​ដែល​បង្ក​ការ​ព្រួយ​ បារម្ភ​យ៉ាង​ខ្លាំង​ ដោយ​មេដឹកនាំ​វ័យក្មេង​ គី​ម​ ជុង​អ៊ុ​ន​ គ្មាន​នរណា​ម្នាក់​អាច​គ្រប់​ គ្រង​ពីលើ​បាន​ឡើយ​ គឺ​ហ៊ាន​ធ្វើ​អ្វី​តាម​ តែ​ចិត្ដ​ខ្លួនឯង​ ខ្វះ​ការ​ពិចារណា​ ។​

​នៅ​ក្នុង​ព្រឹត្ដិការណ៍​មួយ​ផ្សេង​ទៀត​ ដែល​ពាក់ព័ន្ធ​នោះ​ផង​ដែរ​ ទាហាន​កូរ៉េ​ ខាងត្បូង​ និង​អា​មេ​រិ​ក​ប្រមាណ​៨​ម៉ឺន​ នាក់​បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​ជា​ទ្រង់​ ទ្រាយ​ធំ​ដែល​មានឈ្មោះ​ថា​ អ្នក​ការពារ​ សេរីភាព​ ULCHI​ (ULchi​ Freedom​ Guardian)​ ក្នុង​គោលដៅ​ការពារ​កូរ៉េ​ ខាងត្បូង​គេច​ផុត​ពី​ការ​គំរាមកំហែង​ របស់​កូរ៉េ​ខាងជើង​ ។​ នេះ​ជា​ការ​ធ្វើ​សម​ យុទ្ធ​ទ្រង់ទ្រាយ​ធំ​បំផុត​នៅ​ឆ្នាំ​២០១៤​ របស់​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​ ។​ តាម​ គម្រោង​ទាហាន​កូរ៉េ​ខាងត្បូង​ប្រមាណ​ ៥​ម៉ឺន​នាក់​ និង​ទាហាន​អា​មេ​រិ​ក​៣​ម៉ឺន​ នាក់​ចូលរួម​ធ្វើ​សមយុទ្ធ​នោះ​ ។​

​មេបញ្ជាការ​កងទ័ព​អា​មេ​រិ​ក​ប្រចាំ​ នៅ​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា​ យុទ្ធ​ សាស្ដ្រ​សមយុទ្ធ​មួយ​ចំនួន​ធ្វើ​ឡើង​ក្នុង​ ប្រព័ន្ធ​កុំព្យូទ័រ​ស្ថិត​នៅ​គ្រប់​ទិស​ទី​ទូ​ទាំង​ ប្រទេស​កូរ៉េ​ខាងត្បូង​ ។​ កម្លាំង​ទាហាន​ កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា​ នេះ​ជា​ការ​ ធ្វើ​សមយុទ្ធ​ជា​ប្រចាំ​ ដែល​មាន​លក្ខណៈ​ ការពារ​ប៉ុណ្ណោះ​ មិន​គំរាមកំហែង​ប្រទេស​ ណាមួយ​ទេ​ មិន​ដូច​ការ​ចោទប្រកាន់​ របស់​កូរ៉េ​ខាងជើង​នោះ​ឡើយ​ ៕​ ម៉ែ​វ​ សា​ធី​

sabc (2)

sabc (1)

sabc


ចែករំលែក៖