ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួន​ជនជាតិ​ខ្មែរឥស្លាម​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ជិត​៦​ម៉ឺន​ដុល្លារ​

ចែករំលែក៖

​ខេត្តកណ្តាលៈ​ បុរស​ជនជាតិ​ខ្មែរឥស្លាម​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ស្រុក​មុខកំពូល​ សហការ​ជាមួយ​នគរបាល​ផ្នែក​អនុវត្ត​ដីកា​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ចាប់ខ្លួន​ កាលពី​វេលា​ម៉ោង​១៣​ និង​៤០​នាទី​ ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ត្រង់​ចំណុច​មន្ទីរពេទ្យ​កម្ពុជា​គូ​វេ​ត​ ស្ថិត​ក្នុងភូមិ​លើ​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ។​

​មន្ត្រី​នគរបាល​យុត្តិធម៌​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា​ បុរស​ជនជាតិ​ខ្មែរឥស្លាម​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ​មានឈ្មោះ​ រស់​ សាឡា​ម​ ហៅ​សេន​ សាឡា​ម​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​ ជា​បុគ្គលិក​មន្ទីរពេទ្យ​កម្ពុជា​គូ​វេ​ត​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​បឹង​ទូក​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំ​ព​ញ​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ បុរស​រូប​នេះ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់​-​ឃុំខ្លួន​លេខ​៦៨​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​មិ​នា​ ឆ្នាំ​២០១៥​ របស់​លោក​ តុ​ប​ ឈុ​ន​សុង​ ចៅក្រម​ជំនុំជម្រះ​ នៃ​សាលាដំបូង​ខេត្តកំពត​ ចោទប្រកាន់​ពី​បទ​ “​ឆបោក​”​ ប្រព្រឹត្ត​នៅ​ភូមិ​កំពង់​កណ្ដាល​ ឃុំ​ជុំ​គ្រៀល​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ កាលពី​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៣​ ។​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ផ្នែក​អនុវត្ត​ដីកា​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា​ ជន​ត្រូវ​ចោទ​ឈ្មោះ​ រស់​ សាឡា​ម​ បាន​យក​លុយ​ពី​ឈ្មោះ​ ឡុ​ង​ សុ​វ​ត្តិ​ ជា​ជនជាតិ​ខ្មែរឥស្លាម​ដូច​គ្នា​ចំនួន​៥៦.១៥០​ដុល្លារ​សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​ភូមិ​កំពង់​កណ្ដាល​ ឃុំ​ជុំ​គ្រៀល​ ស្រុក​ទឹកឈូ​ ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ​ជនជាតិ​ខ្មែរឥស្លាម​ជា​ច្រើន​នាក់​ទៀត​បាន​ជិះ​យន្តហោះ​ទៅ​ធ្វើបុណ្យ​នៅ​ក្រៅប្រទេស​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ បន្ទាប់​ពី​ទទួល​បាន​លុយ​ពី​ជន​រង​គ្រោះ​ហើយ​នោះ​ជន​ត្រូវ​ចោទ​ និង​ស្ត្រី​ជា​ប្រពន្ធ​ដែល​មានឈ្មោះ​ ហ្វី​ អា​ហ្វី​យា​ត់​ មិន​បាន​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ​ទៅ​តំណាង​ឈ្មោះ​ ឡុ​ង​ សុ​វ​ត្តិ​ នោះ​ទេ​ថែម​ទាំង​មិន​បាន​ប្រគល់​លុយ​ឲ្យ​ទៅ​ជន​រង​គ្រោះ​វិញ​ ទើប​ជន​រង​គ្រោះ​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ចូល​តុលាការ​ខេត្តកំពត​ សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ចាត់ការ​តាម​ច្បាប់​ ។​

​មន្ត្រី​នគរបាល​យុត្តិធម៌​ស្រុក​មុខកំពូល​បាន​បញ្ជាក់​ថា​ ជន​ត្រូវ​ចោទ​ឈ្មោះ​ រស់​ សាឡា​ម​ ហៅ​សេន​ សាឡា​ម​ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​លោក​ សេង​ យ៉េ​ត​ នាយ​ផ្នែក​អនុវត្ត​ដីកា​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​យក​ទៅ​ចាត់ការ​បន្ត​តាម​ច្បាប់​ ៕​ ស្អាង​ជ័យ​

kandl (1)

kandl


ចែករំលែក៖