ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ស្រុក​ប​វេ​ល​ត្រៀម​ជម្លៀស​ប្រជាជន​ជាង​២០០​គ្រួសារ​កំពុង​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ ប្រជាពលរដ្ឋ​ចំនួន​៥​ភូមិ​ក្នុង​ឃុំ​បឹង​៥​ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ ជាង​១​ពាន់​គ្រួសារ​ កំពុង​តែ​ប្រឈម​រង់​ការ​លិចលង់​លំនៅ​ឋាន​ដោយ​ទឹកជំនន់​ទឹកភ្លៀង​។​ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​ត្រូវ​គេ​រាយការណ៍​ឱ្យ​ដឹង​ថា​ អាជ្ញាធរ​ស្រុក​ និង​ឃុំ​ រួម​និង​សមត្ថកិច្ច​កំពុង​តែ​ជួយ​អន្តរ​គម​ន៍​ជំ​លៀក​ពួក​គាត់​មក​រស់នៅ​លើ​ទីទួល​សុវត្ថិភាព​ជា​បណ្តោះអាសន្ន​ ខណៈ​ដែល​ទឹកភ្លៀង​កំពុង​តែ​ធ្លាក់​មក​ជា​បន្តបន្ទាប់​រយៈពេល​៣​ថ្ងៃនេះ​ ។​

ទឹកជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​លំនៅ​ឋាន​ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹង​៥​ ត្រូវ​បាន​លោក​មេឃុំ​ប្រាប់​ឱ្យ​ដឹង​ថា​ ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ហើយ​មក​ដល់​ថ្ងៃ​ទី​១៧​ នេះ​ ទឹកជំនន់​ទឹកភ្លៀង​កាន់តែ​កើនឡើង​ខ្លាំង​បន្ថែម​ទៀត ​។ ​ការ​ជន​ន់​លិច​ជំនន់​ទឹកភ្លៀង​ប៉ះ​ទៅ​លើ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បឹង​ប្រាំ​គ្រា​ដែល​ប្រទេស​កម្ពុជា​យើង​បាន​ទទួល​រង​នូវ​សំពាធ​ទាប​ពី​ខ្យល់ព្យុះ​ឈ្មោះ​ថា​វ៉ា​ម​កូ​ ឆ្លងកាត់​ភាគ​កណ្តាល​ប្រទេស​វៀតណាម​បង្ក​ជា​ទឹកជំនន់​លិចលង់​នៅ​ប្រទេស​វៀតណាម​ ហើយ​ឥទ្ធិពល​ខ្យល់ព្យុះ​វ៉ា​ម​កូ​ បង្ក​ជា​ភ្លៀង​ធ្វើ​ប៉ះពាល់​ដល់​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ដែល​ ប្រឈម​និង​រង​គ្រោះ​ទឹកជំនន់​ទឹកភ្លៀង​នោះ​ ។​

​លោក​ ឈា​ នី​ ប្រធាន​ឃុំ​បឹង​ប្រាំ​ប្រាប់​ឱ្យ​ដឹង​ថា​ភូមិ​ចំនួន​៥​បាន​លិចលង់​ ក្នុង​នោះ​មាន​ភូមិ​ចំនួន​២​ កំពុង​តែ​លិចលង់​ខ្លាំង​ជាងគេ​ គឺ​ភូមិ​បឹង​ក្រឡ​ និង​ភូមិ​សំណាង​ព្រះ​ស្រី​ហើយ​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​នេះ​មាន​ជាង​២០០​គ្រួសារ​ត្រៀម​និង​ជំលៀស​ទៅ​រក​ទីទួល​សុវត្ថិភាព​បណ្តើរ​នោះ​ហើយ​ ។​ លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ទឹកជំនន់​ទឹកភ្លៀង​នេះ​ក៏​បាន​ហូរ​ផ្តាច់​ផ្លូវលំ​មួយ​កន្លែង​ ក្នុង​ឃុំ​ប្រវែង​ជាង​១០០​ម៉ែត្រ​។​ឃុំ​បឹង​ប្រាំ​ទទួល​រង​គ្រោះ​ទឹកជំនន់​ទឹកភ្លៀង​ធ្លាក់​ពី​ភ្នំ​ប្រាំពីរ​ អូរ​ត្រាវ​ជូ​ និង​អូរ​បែក​កាំភ្លើង​ ។ ​

លោក​មេឃុំ​បឹង​ប្រាំ​ឱ្យ​ដឹង​ទៀត​ថា​ ទឹកជំនន់​ទឹកភ្លៀង​បើសិន​មេឃ​នៅ​តែ​បន្ត​ធ្លាក់​ជា​បន្តបន្ទាប់​ទៀត​ គឺ​ឃុំ​បឹង​ប្រាំ​ និង​រង​គ្រោះ​កាន់តែ​ខ្លាំង​ឡើង​ដែល​អាច​បង្ក​ឱ្យ​លិចលង់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​រហូត​ជាង​១​ពាន់​គ្រួសារ​ ។​ ទឹកជំនន់​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ​ដំណាំ​ស្រូវ​វិញ​មិន​រង​ផល​ប៉ះពាល់​អ្វី​នោះ​ទេ​និង​ប្រជាពលរដ្ឋ​ពុំ​មាន​គ្រោះថ្នាក់​អ្វី​នោះ​ដែរ​ គ្រាន់តែ​មាន​សត្វ​គោ​ប្រ​ចា​ពលរដ្ឋ​១​ក្បាល​នៅ​ភូមិ​អូរ​ប្ញ​ស្សី​លង់ទឹក​ងាប់​ និង​សត្វ​មាន់​ ទា​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ផង​ដែរ​ ។​

​សូម​បញ្ជាក់​ថា​ នៅ​ខេត្តបាត់ដំបង​ភ្លៀង​ធ្លាក់​ចំនួន​៣​ថ្ងៃ​ជាប់ៗ​គ្នា​គេ​សង្កេត​ឃើញ​ទឹកអូរ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុងស្រុក​ភ្នំព្រឹក​ និង​ស្រុក​សំពៅ​លូន​ កំពុង​តែ​កើនឡើង​ពេញព្រៀប​ ក៏​ប៉ុន្តែ​នៅ​ស្រុក​ចំនួន​២​នេះ​ពុំ​ទាន់​មាន​សេចក្តីរាយការណ៍​ពី​រង​គ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង​នៅឡើយ​នោះ​ទេ​។​ចំណែក​ដងស្ទឹង​សង្កែ​វិញ​គេ​មើលឃើញ​ថា​ទឹក​មិន​ទាន់​ឡើង​ខ្លាំង​គួរ​ឱ្យ​កត់សំគាល់​នៅឡើយ​នោះ​ដែរ​ ៕​ សំ​ វិច្ឆិកា​

​ ​IMG_5393

IMG_5391

IMG_5389

IMG_5379

IMG_5395
​ ​


ចែករំលែក៖