ព័ត៌មានទាន់ហេតុការណ៍៖

សាលារៀន​នៅ​ម៉ា​ឡេ​ស៊ី​បើកទ្វារ​នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ដោយសារ​បរិ​យា​ កាស​ប្រសើរ​ឡើង​វិញ​

ចែករំលែក៖

​សារព័ត៌មាន​ Bernama​ របស់​ ម៉ា​ឡេ​ស៊ី​បាន​ផ្សាយ​ថា​សាលារៀន​ទាំង​ អស់​នៅ​ទូ​ទាំង​ប្រទេស​បាន​បើកទ្វារ​ឱ្យ​ សិស្ស​ចូល​សិក្សា​វិញ​ហើយ​នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ដោយសារ​តែ​ស្ថានភាព​បរិ​យា​ កាស​ប្រសើរ​ជាង​មុន​។​ កន្លង​មក​ម៉ា​ឡេ​ស៊ី​ និង​ប្រទេស​ជិតខាង​គ្របដណ្ដប់​ដោយ​ ផ្សែង​ធូលី​បណ្ដាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ។​

​ការ​សម្រេច​បើ​ទ្វារ​សាលា​ខាងលើ​ របស់​ក្រសួង​អប់រំ​ម៉ា​ឡេ​ស៊ី​ត្រួតពិនិត្យ​ ទៅ​លើ​រង្វាស់​ជាតិពុល​នៅ​ក្នុង​បរិយាកាស​ API​ ឃើញ​ថា​មាន​សុវត្ថិភាព​។​ ក្រសួង​ អបរំ​ក៏​បាន​ស្នើ​ដល់​អាណាព្យាបាល​សិស្ស​ ដែល​មាន​ជំងឺ​ពាក់ព័ន្ធ​ផ្លូវដង្ហើម​សូម​ឱ្យ​សម្រាក់​នៅផ្ទះ​សិន​រង់ចាំ​អាកាសធាតុ​ ប្រសើរ​១០០​ភាគរយ​ទើប​នាំ​កូនចៅ​ទៅ​រៀន​ ។​

​ក្រៅពី​ម៉ា​ឡេ​ស៊ី​នៅ​មាន​ប្រទេស​សិង្ហ​បុរី​ក៏​ទទួល​រង​ផ្សែង​ពុល​បណ្ដាល​មក​ពី​ភ្លើង​ ឆេះ​ព្រៃ​នៅ​ឥណ្ឌូ​នេ​ស៊ី​ផង​ដែរ​។​ ប៉ុន្ដែ​ផ្សែង​ នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ខ្លាំង​ជាង​ដោយ​ខ្យល់​បក់​បោក​ចំ​ប្រទេស​នេះ​។​

​កន្លង​មក​រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​ក៏​បាន​ស្នើ​ដល់​សហគមន៍​អន្ដរជាតិ​ជួយ​ជា​ថវិកា​ សម្រាប់​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​កើត​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ប្រទេស​នេះ​ ៕​ ម៉ែ​វ​ សា​ធី​

malaysiasmogstudents


ចែករំលែក៖