ព័ត៌មានទាន់ហេតុការណ៍៖

នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្ដកំពង់ស្ពឺ​ឆ្មក់​ចាប់​ឈើ​ប្រណីត​បាន​ជាង​១០០​ដុំ​

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​ ៖​ ជំនាញ​រដ្ឋបាល​ខេត្ដ​ កំពង់ស្ពឺ​សហការ​ជាមួយ​កម្លាំង​នគរបាល​ ចម្រុះ​ក្រុង​ច្បារមន​និង​ដោយ​មានការ​ ចូលរួម​ពី​ស្ថាប័ន​តុលាការ​ផង​នោះ​បាន​ឆ្មក់​ចាប់​ឈើ​ប្រណីត​ប្រភេទ​បេង​ ធ្នង់​ សរុប​ប្រមាណ​១០៩​ដុំ​ដែល​ឈ្មួញ​យក​ មក​លាក់​ទុក​ ។​

​ការ​បង្ក្រាប​បទល្មើស​នេះ​បាន​ធ្វើ​ឡើង​ កាលពី​រសៀល​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​ ២០១៥​ ស្ថិ​ន​នៅផ្ទះ​មួយ​កន្លែង​ ក្នុងភូមិ​ថ្មី​ សង្កាត់​រកា​ធំ​ ក្រុង​ច្បារមន​ ខេត្ដ​កំពង់​ ស្ពឺ​ ។​

​បើ​តាម​សម្ដី​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ដកំពង់ស្ពឺ​បាន​និយាយ​ថា​ ឈើ​ ដែល​ចាប់ដក​ហូត​បាន​នោះ​ជា​ប្រភេទ​ ឈើ​ប្រណីត​កូន​ក្រឡឹង​មាន​បេង​និង​ធ្នង់​សរុប​១០៩​ដុំ​ដែល​ក្រុម​ឈ្មួញ​យក​ទៅ​ លាក់​ទុក​នៅ​ក្នុងផ្ទះ​ឈ្មោះ​ ផុង​ ហ៊ីង​ ភេទ​ ប្រុស​ អាយុ​៥៦​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​-​សង្កាត់​ខាងលើ​ហើយ​ឈើ​ដែល​លាក់​ទុក​ នោះ​ម្ចាស់​ឈ្មោះ​រ៉ា​វី​ រស់នៅ​ស្រុក​ឱ​រ៉ា​ល់​។​

​ក្រោយ​ពី​ដកហូត​រួច​មក​ឈើ​ទាំង​ អស់​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ​ដើម្បី​កសាង​ សំណុំរឿង​បញ្ជូន​ទៅ​ចាត់ការ​បន្ដ​តាម​ នីតិវិធី​ ៕​ សេនា​ស័ក្ដិ​

kink

kink (1)


ចែករំលែក៖