ព័ត៌មានទាន់ហេតុការណ៍៖

អា​រ៉ាប់​រួម​ចំណាយ​ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​ជួយ​ដល់​ជន​រង​គ្រោះ​ស៊ី​រី​និង​ប្រឆាំង​ក្រុម​ IS

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​១៦​ខែកញ្ញា​ប្រទេស​អា​រ៉ាប់​ រួម​ UAE​ បាន​ប្រកាស​ថា​ នឹង​ចំណាយ​ ប្រាក់​១​ពាន់​លាន​ដុល្លារ​ជួយ​ដល់​ជន​ភៀស​ ខ្លួន​ស៊ី​រី​និង​សង្គ្រាម​វាយប្រហារ​ទៅ​លើ​ ក្រុម​អ៊ិ​ក​ស្លា​ម​បង្កើត​រដ្ឋ​ IS​ ដែល​កំពុង​ តែ​គ្រប់គ្រង​តំបន់​ធំ​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ និង​ស៊ី​រី​ ។​

​តាម​ការ​ប្រកាស​របស់​រដ្ឋមន្ដ្រី​ការ​ បរទេស​អា​រ៉ាប់​លោក​ Anwar​ Gargash​ បញ្ជាក់​ថា​ អា​រ៉ាប់​នឹង​ចំណាយ​ប្រាក់​ដល់​ សកម្មភាព​ខាងលើ​។​ ការ​ចំណាយ​ទាំង​ នោះ​កើតឡើង​ក្រោយ​ពេល​ដែល​ប្រទេស​លោក​ខាងលិច​ថ្កោលទោស​ថា​ អា​រ៉ាប់​ មិន​បាន​ចូលរួម​ក្នុង​សកម្មភាព​ប្រឆាំង​ ក្រុម​ភេរវកម្ម​និង​ជួយ​ដល់​ជនភៀសខ្លួន​ស៊ី​រី​រាប់​លាន​នាក់​។​ នៅ​ពេល​នេះ​ពលរដ្ឋ​ ស៊ី​រី​រាប់រយ​ពាន់​នាក់​កំពុង​តែ​ភៀសខ្លួន​ ដោយសារ​សង្គ្រាម​ទៅ​កាន់​តំបន់​អឺរ៉ុប​។​ តាម​មន្ដ្រី​ការ​បរទេស​អា​រ៉ាប់​ជំនួយ​មនុស្ស​ ធម៌​ដែល​ UAE​ បាន​ជួយ​ដល់​ស៊ី​រី​ចាប់​ តាំងពី​សង្គ្រាមស៊ីវិល​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​ ២០១១​មក​ទល់​ពេល​នេះ​មាន​ទឹកប្រាក់​ រហូត​ដល់​ទៅ​៥៨១​លាន​ដុល្លារ​ ។​ ក្រៅ​ ពី​នេះ​អា​រ៉ាប់​និង​ផ្ដល់​ជំនួយ​បន្ថែម​៤២០​លាន​ដុល្លារ​ទៀត​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​ ក្រុម​អ៊ិ​៉​ស្លា​ម​បង្កើត​រដ្ឋ​នៅ​ក្នុង​ប្រទេស​ ស៊ី​រី​និង​អ៊ី​រ៉ា​ក់​ ។​

​តាម​តួលេខ​ជា​ផ្លូវការ​របស់​អា​រ៉ាប់​ បាន​បញ្ជាក់​ថា​ អា​រ៉ាប់​បាន​ទទួល​ជន​ ភៀសខ្លួន​ស៊ី​រី​ដល់​ទៅ​២៤៣​ពាន់​នាក់​។​ អា​រ៉ាប់​មាន​ពលរដ្ឋ​សរុប​តែ​ជាង​៩​លាន​នាក់​ប៉ុណ្ណោះ​ភាគច្រើន​ជា​ជនបរទេស​ រស់នៅ​ស្របច្បាប់​ក្នុង​ប្រទេស​នេះ​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​អា​មេ​រិ​ក​ក៏​បាន​ត្រៀម​ លក្ខណៈ​ទទួល​ជនភៀសខ្លួន​១០​ពាន់​នាក់​ឱ្យ​ចូល​រស់នៅ​អា​មេ​រិ​កដោយ​ស្របច្បាប់​ ដើម្បី​សម្រាល​បន្ទុក​របស់​អឺរ៉ុប​ ។​ ការ​ សម្រេច​ខាងលើ​របស់​អា​មេ​រិ​កកើត​ឡើង​ ក្នុង​ពេល​ដែល​ពិភពលោក​ថ្កោលទោស​អា​មេ​រិ​កថា​ជា​អ្នក​បង្ក​ឱ្យ​មាន​វិបត្ដិ​នៅ​ស៊ី​រី​ ប៉ុន្ដែ​អា​មេ​រិ​ក​បែរជា​ធ្វើ​ព្រងើយ​ ចំពោះ​ជនភៀសខ្លួន​ទៅ​វិញ​ ខណៈ​ដែល​ អឺរ៉ុប​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ជនភៀសខ្លួន​ ៕​ ម៉ែ​វ​ សា​ធី​

images

170915ha4074942342


ចែករំលែក៖