ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​ លុប​ចោល​ជើងហោះហើរ​ទៅ​កាន់​ ប្រទេស​រុ​ស្ស៊ី​

ចែករំលែក៖

​ដោយសារ​តែ​សេដ្ឋកិច្ច​ប្រទេស​រុ​ស្ស៊ី​ធ្លាក់​ចុះ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​រង​ ផល​ប៉ះ​ពល​យ៉ាង​ខ្លាំង​ពិសេស​គឺ​សេដ្ឋកិច្ច​រុ​ស្ស៊ី​ធ្វើ​ឱ្យ​ពលរដ្ឋ​ត្រូវ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​ក្រៅប្រទេស​ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​។​ ទាំងនោះ​ហើយ​បាន​ ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​កាត់​បន្ថយ​ជើងហោះហើរ​ចេញចូល​ទៅ​កាន់​ ប្រទេស​រុ​ស្ស៊ី​ ។​

​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​ តម្លៃ​ថោក​បំផុត​នៅ​អឺរ៉ុប​ Easyjet​ បាន​ ប្រកាស​លុប​ចោល​ជើង​ហោះ​ទាំង​អស់ពី​ទីក្រុង​ឡុ​ង​ដ៍​ប្រទេស​អង់គ្លេស​ទៅ​កាន់​ទី​ ក្រុង​មូ​ស្គូ​ប្រទេស​រុ​ស្ស៊ី​ចាប់តាំងពី​ថ្ងៃ​ទី​២១​ខែមីនា​ ឆ្នាំ​២០១៦​ ដោយសារ​តែ​តម្រូវ​ ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យជើង​ហោះ​ទៅ​ទីនោះ​ខាត​ជា​រៀងរាល់ថ្ងៃ​ ។​

​នៅ​ពេល​នេះ​ក្រុមហ៊ុន​ Easyjet​ បាន​ កាត់​បន្ថយ​ជើងហោះហើរ​ទៅ​កាន់​រុ​ស្ស៊ី​ ជាង​ពាក់កណ្ដាល​ទៅ​ហើយ​ដើម្បី​កាត់​ បន្ថយ​ការ​ខាត់បង់​។​ ការ​កាត់​បន្ថយ​នៃ​ ការ​ហោះហើរ​នេះ​ដោយសារ​តែ​សេដ្ឋ​ កិច្ច​រុ​ស្ស៊ី​ធ្លាក់​ចុះ​ក៏​ដូច​ជា​ប្រទេស​លោក​ ខាងលិច​រឹត​បន្ដឹង​ការ​ផ្ដល់​ទិដ្ឋាការ​ដល់​ ពលរដ្ឋ​រុ​ស្ស៊ី​។​

​ក្រុមហ៊ុន​ Easyjet​ មិនមែន​ជា​ ក្រុមហ៊ុន​តែ​មួយ​ដែល​បាន​កាត់​បន្ថយ​ការ​ ហោះហើរ​ចេញចូល​ប្រទេស​រុ​ស្ស៊ី​នោះ​ទេ​ ។​ ក្រុមហ៊ុន​ Delta​ Airline​ របស់​អា​មេ​រិ​ក​ ក៏​បាន​កាត់​បន្ថយ​ជើងហោះហើរ​ទៅ​កាន់​រុ​ស្ស៊ី​ដូច​គ្នា​ ។​ នៅ​ពេល​នេះ​ជើង​ហោះ​ ហើរ​ពី​ទីក្រុង​ញូ​វ​យ៉​ក​ទៅ​កាន់​ទីក្រុង​មូ​ស្គូ​សល់​តែ​៥​ជើង​ប៉ុណ្ណោះ​ក្នុង​មួយ​សបា្ដហ៍​។​

​ក្រៅពី​នេះ​ក្រុមហ៊ុន​អាកាសចរណ៍​ Cathay​ Pacific,​ Lufthansa​ របស់​អា​ល្លឺ​ ម៉​ង់​,​ Air​ France​ របស់​បារាំង​,​ Air​ India,​ Qatar​ Airways​ និង​ Etihad​ ក៏​បាន​កាត់​បន្ថយ​ជើងហោះហើរ​របស់​ ខ្លួន​ទៅ​កាន់​រុ​ស្ស៊ី​ដូច​គ្នា​ ។​

​មូលហេតុ​ចម្បង​ដែល​ក្រុមហ៊ុន​ខាង​ លើ​កាត់​បន្ថយ​ជើងហោះហើរ​ទៅ​កាន់​ រុ​ស្ស៊ី​ដោយសារ​តែ​សេដ្ឋកិច្ច​ធ្លា​រុ​ស្ស៊ី​ធ្លាក់​ចុះ​និង​ការ​ដាក់​ទណ្ឌកម្ម​ពី​ប្រទេស​សហ​ គម​ន៍​អឺរ៉ុប​ដោយ​រុ​ស្ស៊ី​ជាប់​ពាក់ព័ន្ធ​ទៅ​ នឹង​សង្គ្រាមស៊ីវិល​នៅ​ក្នុង​ប្រទេស​អ៊ុយ​ ក្រែ​ន​។​នៅ​ពេល​នេះ​ប្រាក់​រុ​ស្ស៊ី​បាន​ធ្លាក់​ ថ្លៃ​រហូត​ដល់​ទៅ​៤៤​ភាគរយ​បើ​ប្រៀប​ ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក្នុង​រយៈពេល​ ១២​ខែ​កន្លង​មក​ធ្វើ​ឱ្យ​អ្នកទេសចរ​ពី​រុ​ស្ស៊ី​ ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​មាន​តម្លៃ​ខ្ពស់​។​ ក្រុមហ៊ុន​ទេសចរណ៍​អឺរ៉ុប​បាន​ប្រកាស​ឱ្យ​ដឹង​ថា​អ្នកទេសចរ​រុ​ស្ស៊ី​ថយ​ចុះ​រហូត​ដល់​ទៅ​១​ភាគ​៣​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៥​។​

​ទាំងនោះ​ហើយ​ជា​លទ្ធផល​ដែល​អា​មេ​ រិ​ក​និង​សហគមន៍​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី​ ។​ ប្រសិនបើ​នៅ​តែ​ បែប​នេះ​ទៀត​រុ​ស្សី​អាច​នឹង​ធ្លាក់ខ្លួន​ក្នុង​ គន្លង​ប្រទេស​គុយ​បា​ដែល​រង​ការ​ដាក់​ ទណ្ឌកម្ម​រាប់​សិប​ឆ្នាំ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ ។​

​ការ​បង្វែ​ទិស​ដៅ​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី​វិញ​របស់​ប្រធានាធិបតី​ពូ​ទី​ន​ក៏​មិន​អាច​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​របស់​ ខ្លួន​បាន​ឡើយ​។​មួយវិញទៀត​ប្រទេស​ក្នុង​តំបន់​អាស៊ី​មិន​មាន​ប្រាក់​ច្រើន​សម្រាប់​ទិញ​សម្ភារ​ពី​រុ​ស្ស៊ី​ដូច​នៅ​ក្នុង​តំបន់​អឺរ៉ុប​ នោះ​ដែរ​ ។​ បច្ចុប្បន្ន​ប្រទេស​ក្នុង​តំបន់​ អាស៊ី​ពឹងផ្អែក​ទៅ​លើ​អឺរ៉ុប​ក្នុង​ការ​នាំ​ចេញ​ ផលិតផល​របស់​ខ្លួន​ទៅ​ទីនោះ​មាន​តម្លៃ​ ខ្ពស់​ ៕​ ម៉ែ​វ​ សា​ធី​

arssa

arssa (1)


ចែករំលែក៖