ព័ត៌មានទាន់ហេតុការណ៍៖

បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បច្ចេកទេស​ រថក្រោះ​ រថពាសដែក​នៅ​ភ្នំ​ធំ​

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​ ៖​ កងពលតូច​លេខ​៧០​ បាន​បើក​វគ្គ​ហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​ ជំនាញ​បច្ចេកទេស​បើកបរ​ បាញ់កាំភ្លើង​ លើ​រថក្រោះ​T55​ រថពាសដែក​13MP1,​ DM2​ ជំនាញ​ទ័ព​ពិសេស​ និង​បើកបរ​ រថយន្ដ​នៅ​សាលា​ហ្វឹកហ្វឺន​ភ្នំ​ធំ​ ក្នុង​ឃុំ​ ក្រាំង​អំពិល​ ស្រុក​សំរោង​ទង​ ។​

​ពិធី​នេះ​បាន​ប្រព្រឹត្ដ​ទៅ​កាលពី​ថ្ងៃ​ទី​ ១៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ក្រោម​ វត្ដមាន​លោកនាយ​ឧត្ដមសេនីយ៍​ ឥត​ សា​រ៉ាត់​ អគ្គមេបញ្ជាការ​រង​កង​យោធ​ ពល​ខេ​រម​ភូមិន្ទ​ (​ខ​.​ភ​.​ម​.)​និង​ជានា​យក​ ទីចាត់ការ​ហ្វឹក​ហ្វឺ​អគ្គបញ្ជាការ​ ព្រម​ ទាំង​មានការ​ចូលរួម​ពី​នាយទាហាន​មក​ ពី​ស្ថាប័ន​កងឯកភាព​ចំណុះ​ក្រសួង​ការ​ ពារ​ជាតិ​ អគ្គបញ្ជាការ​ខ​.​ភ​.​ម​.​ជា​ច្រើន​ រូប​ទៀត​ ។​

​លោក​ឧត្ដមសេនីយ៍ឯក​ ម៉ៅ​ សុ​ផា​ន់​ នាយ​រង​សេនាធិការ​ចម្រុះ​ និង​ជា​មេ​ បញ្ជាការ​កងពលតូច​លេខ​៧០​បានឱ្យ​ ដឹង​ថា​ ពេល​នេះ​កងពល​បាន​ដំណើរការ​ បើក​វគ្គ​៣​ជំនាញ​មាន​ដូច​ជា​

១-​ហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​ជំនាញ​ រថពាសដែក​13MP1​ មានកម្ម​សិក្សា​ ការី​១៣០​នាក់​ ហ្វឹកហ្វឺន​រយៈពេល​៦​ខែ​ ។​

២-​បណ្ដុះបណ្ដាល​ជំនាញ​ទ័ព​ពិសេស​ មាន​កម្មសិក្សាការី​៤៥​នាក់​ហ្វឹកហ្វឺន​ រយៈពេល​៦​ខែ​ ។​

៣-​បណ្ដុះបណ្ដាល​ជំនាញ​បើកបរ​ មាន​កម្មសិក្សាការី​៣០​នាក់​ ហ្វឹកហ្វឺន​ រយៈពេល​៦​ខែ​ ។​ កម្មសិក្សាការី​ជ្រើស​ រើស​ពី​កងឯកភាព​ចំណុះ​កងពលតូច​ លេខ​៧០​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​ឥត​ សា​រ៉ាត់​ ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ អគ្គបញ្ជាការ​ខ​.​ភ​.​ម​.​បាន​ញំ​នាំ​នូវ​ការ​ ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ដ្រី​ និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​ជា​និច្ចកាល​តែងតែ​យកចិត្ដ​ទុក​ ដាក់​ពី​សុខទុក្ខ​ និង​ស្ថានភាព​ជីវភាព​រស់​ នៅ​របស់​នាយ​ និង​ពល​ទាហាន​ ព្រម​ ទាំង​កម្មសិក្សាការី​ប្រកបដោយ​មនោ​ ស​ញ្ចេ​ត​នា​ស្រឡាញ់​រាប់អាន​ដ៏​ជ្រាល​ ជ្រៅ​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​អគ្គ​មេ​ បញ្ជាការ​រង​បាន​ថ្លែង​កោតសរសើរ​ ចំពោះ​លទ្ធផល​ ស្នាដៃ​របស់​កងពលតូច​ លេខ​៧០​ដែល​កន្លង​មក​បាន​រួមចំណែក​ យ៉ាង​សកម្ម​ក្នុង​កិច្ច​ការពារ​សន្ដិសុខ​ សុវត្ថិភាព​សណ្ដាប់ធ្នាប់​សង្គម​ ព្រមទាំង​ កិច្ចការ​នានា​ជា​ច្រើន​ទទួល​ការ​កោត​ សរសើរ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ ក្រសួង​ ការពារ​ជាតិ​ អគ្គបញ្ជាការ​ខ​.​ភ​.​ម​.​ ។​ ក្នុង​នោះ​លោកនាយ​ឧត្ដមសេនីយ៍​ក៏​បាន​ ជំរុញ​ឱ្យ​កងពល​បន្ដ​ខិតខំ​ពង្រីក​ស្នាដៃ​ធំៗ​ ថ្មីៗ​ថែម​ទៀត​ ពិសេស​សម្រេច​ឱ្យ​បាន​ ជោគជ័យ​នូវ​ផែនការ​ហ្វឹកហ្វឺន​របស់​ ខ​.​ភ​.​ម​.​ធ្វើ​ឱ្យ​កងទ័ព​មាន​សមត្ថភាព​ ជំនាញ​ពិតប្រាកដ​ក្នុង​កិច្ច​ការពារ​ និង​ អភិវឌ្ឍន៍​ប្រទេស​ចូលរួម​គ្រប់​សកម្មភាព​ សង្គម​ដើម្បី​រួមចំណែក​អនុវត្ដ​ឱ្យ​ទទួល​ បាន​ជោគជ័យ​កម្មវិធី​នយោបាយ​របស់​ រាជរដ្ឋាភិបាល​ និង​ផែនការ​កំណែទម្រង់​ ខ​.​ភ​.​ម​.​ដែល​បាន​ដាក់​ចេញ​ ។​

​ក្នុង​ឱកាស​នោះ​ដែរ​គណៈអធិបតី​ក៏​ បាន​ឧបត្ថម្ភ​ដល់​វគ្គ​ហ្វឹកហ្វឺន​ថវិកា​៤​ លាន​រៀល​ មី​៣០​កេស​,​ ត្រីខ​៣០​កេស​ និង​ស្ករស​៣០​គីឡូក្រាម​ផង​ដែរ​ ៕​ សុខដុម​

DSC_8089

DSC_8087


ចែករំលែក៖