ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​ឃាត់ខ្លួន​យុវជន​ម្នាក់​ ជាមួយ​ថ្នាំ​ញៀន​២​កញ្ចប់​

ចែករំលែក៖

​ភ្នំពេញ​៖​ ​សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ​ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ នៅ​ចំណុច​ផ្ទះ​លេខ​313​ E3​ ផ្លូវ​លេខ​លេខ​154​ កែង​ផ្លូវ​លេខ​49​ ក្នុងភូមិ​៨​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌដូនពេញ​ ករណី​ជួញដូរ​គ្រឿងញៀន​ កាលពី​ម៉ោង​១០​ ជិត​១១​ព្រឹក​ ថ្ងៃ​ទី​១៧​ កញ្ញា​ ឆ្នាំ​២០១៥​ ​។​

​សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ​ ពិន​ សិរី​ពិសិដ្ឋ​ អាយុ​១៩​ឆ្នាំ​ មុខរបរ​មិន​ប្រាកដ​ ស្នាក់​នៅផ្ទះ​កើតហេតុ​។​ ចំណែក​វត្ថុ​តាង​ដកហូត​បាន​ ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​ ២​កញ្ចប់​តូច​។​

​ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ ត្រូវ​បាន​នាំ​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​និ​តិ​វិធី​ ៕​ ជ្រោយ​ពេជ្រ​

image2


ចែករំលែក៖