ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញា​ចោរលួច​សមាន់​ ​ទា ​នៅ​ភូមិ​ស្រែ​ព្រីង​ត្រូវ​​សមត្ថកិច្ច​ចាប់​បាន​ពេល​យក​ទៅ​លក់​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​ ៖​ ជនសង្ស័យ​ម្នាក់​ដែល​ជា​មុខសញ្ញា​ចោរលួច​សត្វ​មាន់​ សត្វ​ទា​ រប​សប់​ជា​ពលរដ្ឋ​ ដ៏ស​កម្ម​ត្រូវ​បាន​ប្រជាពលរដ្ឋ​សហការ​ជាមួយនឹង​សមត្ថកិច្ច​ចាប់​បាន​ ក្នុង​ពេល​ដែល​ជនសង្ស័យ​បាន​ចូល​ធ្វើ​សកម្មភាព​លួច​ទា​ទៅ​លក់​ឲ្យ​គេ​ ។​ ការ​ចាប់​ជនសង្ស័យ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ភូមិ​ស្រែ​ព្រីង​ សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ជនសង្ស័យ​នេះ​មានឈ្មោះ​ហ៊ុ​ល​ ហ៊េ​ត​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​ ឃុំ​ខាងលើ​ ជនសង្ស័យ​នេះ ​ជា​មុខសញ្ញា​ដ៏ស​កម្ម​ក្នុង​ការ​លួច​មាន់​ ទា​របស់​អ្នកស្រុក​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ មុន​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ ប្រជាពលរដ្ឋ​បាន​បាត់​ទារ​ជា​ច្រើន​ក្បាល​ និង​ មានការ​សង្ស័យ​ទៅ​ជន​ជនសង្ស័យ​ ហើយ​បាន​ធ្វើការ​តាមដាន​ឈ្មោះ​ហ៊ុ​ល​ ហ៊េ​ត​ នេះ​នៅ​ពេល​ដែល​តាម​ទៅ​ក៍​ឃើញ​ជនសង្ស័យ​យក​សត្វ​ទា​នេះ​ទៅ​លក់​អោយ​គេ​នៅ​ភូមិ​ទួល​ក្រឡាញ់​ សង្កាត់​កំពង់ឆ្នាំង​ ក្រោយ​ពី​ឃើញជាក់ស្តែង​ហើយ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ទារ​បាន​ទូរស័ព្ទ​ប្តឹង​ទៅ​ប៉ូ​លី​ស​ដើម្បី​ចាប់​តែ​ម្តង​ ។​

​ក្រោយ​ពី​ឃាត់ខ្លួន​បាន​ហើយ ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​ បាន​កសាង​សំណុំ​រឿ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​ ច​ន្ថា​

chnath

chnath (1)


ចែករំលែក៖