ព័ត៌មានទាន់ហេតុការណ៍៖

ខេត្ដ​ព្រះ​សីហ​នុ​នឹង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ដ៏​មាន​សក្ដានុពល​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ ពិ​វិនិយោគិន​លើ​វិស័យ​ថ្មីៗ​មក​កាន់​ ប្រទេស​កម្ពុជា​បន្ថែម​លើ​វិស័យ​វាយ​ន​ ភណ្ឌ​មួយ​ចំនួន​ដែល​កំពុង​តែ​មានដំណើរ​ការ​យ៉ាង​ល្អ​នៅ​ប្រទេស​កម្ពុជា​នោះ​រដ្ឋាភិបាល​នឹង​កំណត់​យក​ខេត្ដ​ព្រះ​សីហ​នុ​ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដើម្បី​ឆ្ពោះ​ ទៅ​បង្កើន​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​ ប្រកួតប្រជែង​ជាមួយ​ការ​បើកចំហ​ទីផ្សារសេរី​ក្នុង​តំបន់​ ពោល​គឺ​ទីផ្សារ​អាស៊ាន​ ដែល​នឹង​កើត​មាននៅ​ចុងឆ្នាំ​២០១៥​ ខាង​មុខ​ឆាប់ៗ​នេះ​ ។​

​លោក​ សុខ​ ចិន្ដា​សោភា​ រដ្ឋមន្ដ្រី​អម​ នាយក​រដ្ឋមន្ដ្រី​ និង​ជា​អគ្គលេខាធិការ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ បន្ទាប់​ពី​បញ្ចប់​សិក្ខាសាលា​ស្ដី​ពី​គោលនយោបាយ​វិនិយោគ​ និង​កិច្ច​អភិវឌ្ឍន៍​ តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​កាលពី​ពេល​កន្លង​ទៅ​ថា​ ប្រទេស​កម្ពុជា​នឹង​ រៀបចំ​ខេត្ដ​ព្រះ​សីហ​នុ​ឱ្យទៅ​ជា​ក្បាល​ ម៉ាស៊ីន​ឧស្សាហកម្ម​នា​ពេល​ខាង​មុខ​ ដោយ​ សារ​តែ​ខេត្ដ​នេះ​មាន​ភាព​អំណោយផល​ គ្រប់​ជ្រុងជ្រោយ​ក្នុង​ការ​បង្ក​ភាព​ងាយ​ ស្រួល​ដល់​ការ​វិនិយោគ​ បើ​ប្រៀបធៀប​ជា​ មួយ​តំបន់​ដទៃ​ទៀត​នៅ​ទូ​ទាំង​ប្រទេស​ ។​

​លោក​បាន​លើក​ឡើង​ថា​ ខេត្ដ​ព្រះ​សីហ​នុ​ អាច​រៀបចំ​ឱ្យ​ក្លាយទៅជា​តំបន់​សេដ្ឋ​ កិច្ច​ពិសេស​បាន​ ព្រោះ​ខេត្ដ​នេះ​មាន​ សក្ដានុពល​គ្រប់​បែប​យ៉ាងដូច​ជា​ព្រ​លាន​យន្ដហោះ​កំពង់​ផែ​ទឹក​ជ្រៅ​ផ្លូវដែក​ដែល​សុទ្ធ​សឹង​ជា​មធ្យោបាយ​គមនាគមន៍​ដែល​ ចំ​បាច់​អាច​ឱ្យ​តំបន់​នេះ​ក្លាយជា​ក្បាល​ ម៉ាស៊ីន​អូស​ទាញ​សេដ្ឋកិច្ចជាតិ​រីក​ចម្រើន​ទៅ​មុខ​បាន​ ។​

​គួរ​រំលឹក​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ អនុវត្ដ​គោលនយោបាយ​អភិវឌ្ឍន៍​តំបន់​ សេដ្ឋកិច្ច​ពិសេស​ចាប់តាំងពី​ឆ្នាំ​២០០៥​ ដោយ​កំណត់​យក​តំបន់​ច្រករបៀង​សេដ្ឋកិច្ច​សំខាន់ៗ​ដូច​ជា​ច្រករបៀង​ភ្នំពេញ​-​បា​វិត​ ច្រករបៀង​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត​ និង​ ច្រករបៀង​ ភ្នំពេញ​-​ព្រះ​សីហ​នុ​ ។​ រហូត​ មក​ដល់​ពេល​បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ ពិសេស​ដែល​បាន​បង្កើត​រួច​មាន​ចំនួន​ ៣០​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​ ប៉ុន្ដែ​មាន​ តែ​តំបន់​សេដ្ឋកិច្ច​ពិសេស​១៣​កន្លែង​ ប៉ុណ្ណោះ​ដែល​មាន​សកម្មភាព​ដំណើរការ​ វិនិយោគ​បាន​ល្អ​ប្រសើរ​គួរ​កត់សម្គាល់​ ។​ យោង​តាម​របាយការណ៍​ពី​ក្រុមប្រឹក្សា​ អភិវឌ្ឍន៍​កម្ពុជា​បង្ហាញ​ថា​ ចំនួន​ក្រុម​ ហ៊ុន​ដែល​បាន​ចូល​បោះទីតាំង​វិនិយោគ​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​១៣​ កន្លែង​មាន​ប្រមាណ​២១៥​ក្រុមហ៊ុន​ ហើយ​ ភាគច្រើន​នៃ​ក្រុមហ៊ុន​ទាំងនោះ​បាន​វិ​និ​ យោគ​ទៅ​លើ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ គ្រឿង​អេ​ឡិច​ត្រូ​និក​រួម​មាន​ដំឡើង​គ្រឿងបន្លាស់​ ផលិត​គ្រឿង​ឧបភោគបរិភោគ​,​ ដំឡើង​កង់​ និង​សម្លៀក​បំពាក់​កាត់ដេរ​ និង​ស្បែក​ ជើង​ជាដើម​ ។​

​បើ​តាម​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ បានឱ្យ​ដឹង​ថា​ បញ្ហា​ប្រឈម​ដែល​ធ្វើ​ឱ្យ​ តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ចំនួន​មិន​ មានដំណើរ​ការ​ទៅ​ល្អ​ពោល​គឺ​ពុំ​សូវ​មាន​សកម្មភាព​សេដ្ឋកិច្ច​នោះ​បញ្ហា​ចម្បង​ នោះ​គឺ​ដោយសារ​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ រួម​មាន​ប្រព័ន្ធ​ផ្លូវ​ ទឹក​ ភ្លើង​ រួម​ទាំង​ប្រព័ន្ធ​ ទូរគមនាគមន៍​ដែល​ជា​ផល​លំបាក​សម្រាប់​វិនិយោគិន​ ៕​ វិបុល​

_


ចែករំលែក៖