ព័ត៌មានទាន់ហេតុការណ៍៖

​ពលរដ្ឋ​ស្នើ​ឱ្យ​អាជ្ញាធរ​បដិសេធ​សំណង់​ក្រុមហ៊ុន​លាយ​ស៊ីម៉ងត៍​K.cement​ដែល​សង់​លើ​ផ្ទៃដី​រងទឹក​ភ្លៀង​បឹង​ព្រែក​ទប់​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ បើ​ទោះបីជា​មាន​ ការ​ហាមឃាត់​ជា​បណ្ដោះអាសន្ន​ចំពោះ​ការដ្ឋាន​សំណង់​សម្រាប់​លាយ​ស៊ីម៉ងត៍​ របស់​ក្រុមហ៊ុន​ស៊ីម៉ងត៍​(K.cement)​ ដោយ​អាជ្ញាធរ​ និង​មន្ដ្រី​ពាក់ព័ន្ធ​ក្រោម​ ហេតុផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្ដី​ក៏​ពេល​នេះ​ក្រុម​ប្រជាពលរដ្ឋ​ បាន​ស្នើ​សុំ​ជំរុញ​ឱ្យ​មានការ​បដិសេធ​ សំណើសុំ​សាងសង់​ការដ្ឋាន​នេះ​នៅ​លើ​ ផ្ទៃដី​រងទឹក​ភ្លៀង​នៃ​បឹង​ព្រែក​ទប់​នោះ​តែ​ម្ដង​ ព្រោះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ បឹង​ព្រែក​ទប់​ ។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​បង្ហាញ​ក្ដី​បារម្ភ​ថា​ បើសិនជា​សំណង់​នេះ​ត្រូវ​បាន​អនុញ្ញាត​ ហើយ​សកម្មភាព​លាយ​ស៊ីម៉ងត៍​ត្រូវ​បាន​ដំណើ​ការ​វា​នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​បឹង​ដែល​ជា​អាង​ស្ដុក​ទឹក​ស្អាត​សម្រាប់​បម្រើ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ទាំងមូល​ ។​

​យ៉ាងណា​ក៏​ដោយ​ជុំវិញ​បញ្ហា​ខាងលើ​នេះ​លោក​ ស្រ៊ុ​ន​ ស្រ៊​ន់​ អភិបាលរង​ខេត្ដ​ ព្រះ​សីហ​នុ​បាន​បញ្ជាក់​ថា​ ទីតាំង​ការ​ ដ្ឋា​ន​សំណង់​លាយ​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន​ (K.cement)​ ក្រោយ​ពិនិត្យ​ឃើញ​ថា​ មិន​មានច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ ឬ​អាជ្ញាប័ណ្ណ​បើក​អាជីវកម្ម​ ក៏​ដូច​ជា​ ច្បាប់​សាងសង់​សាលាខេត្ដ​ក៏​បាន​ចេញ​ សេចក្ដីជូនដំណឹង​ឱ្យ​ផ្អាក​សកម្មភាព​ជា​ បណ្ដោះអាសន្ន​ដោយ​មិន​អនុញ្ញាត​ឱ្យ​ សាងសង់​បន្ដ​ទៀត​នោះ​ទេ​ ។​

​ចំណែក​លោក​ ប្រាក់​ ប្រាកដ​ ប្រធាន​ មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ខេត្ដ​ ព្រះ​សីហ​នុ​បានឱ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​ថា​ មន្ទីរ​បាន​ ហៅ​តំណាង​ក្រុមហ៊ុន​មក​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ហើយ​ ។​

​គួរ​បញ្ជាក់​ថា​ កន្លង​ទៅ​ផ្ទៃដី​ដែល​ ស្ថិត​នៅ​ក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​បឹង​ព្រែក​ទប់​ខាងលើ​ក៏​ត្រូវ​បាន​រដ្ឋមន្ដ្រី​ ឧស្សាហកម្ម​ និង​សិប្បកម្ម​ស្នើ​សុំ​អន្ដរាគមន៍​ទៅ​រដ្ឋ​ មន្ដ្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​ សំណង់​ឱ្យ​ផ្អាក​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ដែរ​ ៕​ សហការី​

sdr

អាជ្ញាធរចុះពិនិត្យទីតាំងសាងសង់ក្រុមហ៊ុនស៊ីម៉ង់ត៍


ចែករំលែក៖