ព័ត៌មានទាន់ហេតុការណ៍៖

​ជិះ​ម៉ូតូ​ពី​ភ្នំពេញ​ទៅ​ដុត​ផ្ទះ​ចោល​នៅ​ខេត្ដកំពង់ស្ពឺ​ខឹង​ម្ដាយ​មិន​ព្រម​លក់​

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​ ៖​ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ ពីរ​ខ្នង​ត្រូវ​ភ្លើង​ឆេះ​ម៉ត់​សល់​តែ​ផេះ​ដោយសារ​កូនប្រុស​ជិះ​ម៉ូតូ​ពី​ភ្នំពេញ​ទៅ​ដុត​ ចោល​នៅ​ខេត្ដកំពង់ស្ពឺ​ក្រោយ​ពី​ទទូច​សុំ​ម្ដាយ​ឱ្យ​លក់​យក​លុយ​តែ​ម្ដាយ​មិន​ព្រម​លក់​។​

​ករណី​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​ វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុងភូមិ​ បុរី​កម្មករ​ សង្កាត់​រកា​ធំ​ ក្រុង​ច្បារមន​ ខេត្ដកំពង់ស្ពឺ​។​ ក្រោយ​ពី​កើតហេតុ​ជន​ បង្ក​អគ្គិភ័យ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ័យ​ស្លន់​ ស្លោ​នោះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ពី​កន្លែង​ កើតហេតុ​បាត់​។​

​បើ​តាម​នគរបាល​មូលដ្ឋាន​បានឱ្យ​ ដឹង​ថា​ ផ្ទះ​ដែល​កូនប្រុស​ចិត្ដ​ក្ដៅ​ដុត​កម្ទេច​ ចោល​នេះ​សាងសង់​អំពី​ឈើ​ប្រក​ស័ង្កសី​ ទំហំ​៦​គុណ​នឹង​៨​ម៉ែត្រ​។​ ផ្ទះ​នេះ​ជា​កម្ម​ សិទ្ធិ​ របស់​ឈ្មោះ​ សូ​ ពី​វ​ ភេទ​ប្រុស​ អាយុ​៥៩​ ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ សុខ​ ខេ​ង​ អាយុ​៥៧​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​សង្កាត់​ ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​ រីឯ​កូន​ដែល​ មក​ដុត​ផ្ទះ​ចោល​នេះ​ឈ្មោះ​ សុខ​ វុ​ត្ថា​ អាយុ​២៩​ឆ្នាំ​ ជា​បុគ្គលិក​ បម្រើ​ការងារ​នៅ​ក្នុង​កាស៊ីណូ​មួយ​ ហើយ​ បច្ចុប្បន្ន​ស្នាក់​នៅ​ជាមួយ​ឪពុក​ម្ដាយ​ក្នុង​សង្កាត់​-​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​បើ​តាម​សាច់ញាតិ​និង​ម្ចាស់ផ្ទះ​បាន​ ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​កូនប្រុស​ ម្ចាស់ផ្ទះ​បាន​និយាយ​ជាមួយ​ម្ដាយ​របស់​ គេ​ដោយ​ទទូច​ឱ្យ​លក់​ផ្ទះ​ឈើ​នៅ​ខេត្ដ​កំពង់​ ស្ពឺ​នេះ​តែ​ត្រូវ​ម្ដាយ​បដិសេធ​មិន​លក់​ ជា​ដាច់ខាត​។​ ពេល​នោះ​កូនប្រុស​ចិត្ដ​ ភ្លើង​បាន​គំរាម​ម្ដាយ​ថា​ បើ​មិន​លក់​ទេ​ រូបគេ​នឹង​ជិះ​ម៉ូតូ​ពី​ភ្នំពេញ​ទៅ​ដុត​ចោល​។​ ការ​គំរាម​នេះ​ម្ដាយ​គិត​ថា​ កូន​និយាយ​ លេង​ លុះ​នៅ​ពេល​ដែល​មាន​គេ​ទូរស័ព្ទ​ មក​ប្រាប់​ទើប​ដឹង​ថា​ កូន​នេះ​ដុត​ផ្ទះ​មែន​។​

​បើ​តាម​អ្នក​ភូមិ​បា​ម​ឱ្យ​ដឹង​ថា​ ផ្ទះ​ឈើ​ ខាងលើ​នេះ​គឺ​ម្ចាស់ផ្ទះ​បាន​ទិញ​ទុក​ចោល​ ដោយ​ពុំ​មាន​សម្ភារ​និង​ទ្រព្យសម្បត្ដិ​ មាន​តម្លៃ​នា​ពេល​ដែល​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​នេះ​ទេ​។​

​តាម​សាច់ញាតិ​ម្ចាស់ផ្ទះ​បាន​និយាយ​ ដែរ​ថា​ កូន​ដែល​មក​ដុត​ផ្ទះ​ចោល​បង្ក​ឱ្យ​ មានការ​ភិតភ័យ​ដល់​អ្នក​ភូមិ​នេះ​ជា​ មនុស្ស​សរសៃប្រសាទ​។​ ក៏​ប៉ុន្ដែ​អ្វី​ដែល​ លើក​ឡើង​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​ ភូមិ​អះអាង​ថា​ វា​ជា​ការ​លើក​ឡើង​ដើម្បី​ ដោះ​បន្ទុក​ឱ្យ​កូន​ដែល​មក​ដុត​ផ្ទះ​ម្នាក់​ នេះ​ប៉ុណ្ណោះ​។​ អាច​និយាយ​បាន​ថា​ ការ​ ដែល​កូន​ឈាម​ក្ដៅ​មក​ដុត​ផ្ទះ​ចោល​ ព្រោះ​ខឹង​ម្ដាយ​មិន​ព្រម​លក់​ផ្ទះ​គ្រា​ដែល​ គេ​សង្ស័យ​ថា​ កូន​ម្នាក់​នេះ​ចាញ់ល្បែង​ នៅ​កាស៊ីណូ​ទើប​បង្ខំ​ឱ្យ​ម្ដាយ​លក់​ផ្ទះ​ ហើយ​ ម្ដាយ​មិន​ព្រម​លក់​ក៏​ដុត​តែ​ម្ដង​ទៅ​។​

​យ៉ាងណា​ក៏​ដោយ​ករណី​នេះ​សមត្ថ​ កិច្ច​ត្រូវ​តែ​តាម​ចាប់ខ្លួន​ជន​បង្ក​អគ្គិភ័យ​ មក​ផ្ដន្ទាទោស​តាម​ច្បាប់​ព្រោះ​ជន​នេះ​ បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ ធ្វើ​ឱ្យ​ សមត្ថកិច្ច​រវល់​ពេញ​មួយ​ថ្ងៃ​និង​ការ​ ចំណាយ​សាំង​ចាក់​រថយន្ដ​ដឹក​ទឹក​មក​ បាញ់​ពន្លត់​ ៕​ សេនា​ ស័ក្ដិ​

DSC02925

DSC02923


ចែករំលែក៖