ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ ​កម្មការិនី​រោងចក្រ​ប្លូ​ម​ហ្វៀ​ល​ ជិត​៣០០​នាក់​នាំ​គ្នា​ធ្វើ​កូដកម្ម​ឲ្យ​ថៅកែ​រោងចក្រ​គោរព​គោលការណ៍​៤​ចំណុច​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​ ៖​ កម្មករ​ កម្ម​ការ​នី​ប្រមាណ​ជិត​៣០០​នក់​ ដែល​បម្រើ​ការ​នៅ​រោងចក្រ​ តម្បាញ​ ប្លូ​ម​ហ្វៀ​ល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​សូរ​វង្ស​ ឃុំ​តា​ជេស​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ បាន​ធ្វើ​កូដកម្ម​តវ៉ា​មិន​ចូល​ធ្វើការ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ តែ​គ្មាន​ដំណោះស្រាយ​កម្មករ​កម្មការិនី​បាន​បន្តដំណើរ​ មក​មន្ទីរ​កា​ងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ឆ្នាំង​ ។​

​តំណាង​កម្មករ​កម្មការិនី​នៃ​រោងចក្រ​ប្លូ​ហ្វៀ​ល​បាន​ឲ្យ​ដឹង​ថា​ ការ​រួម​គ្នា​ធ្វើ​កូដកម្ម​មិន​ធ្វើការ​នេះ​ គឺ​ដោយសារ​តែ​ខាង​រោងចក្រ​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​បាន​បញ្ឈប់​កម្មករ​ កម្មការិនី​ អស់​ប្រមាណ​ជា​៤០​នាក់​ ដោយ​គ្មាន​មូលហេតុ​ ដោយ​បង្ខំ​ឲ្យ​កម្មករ​ កម្ម​ការ​នី​ផ្តិត​មេដៃ​ទទួលស្គាល់​ការ​បញ្ឈប់​របស់​រោង​ក្រ​ ហើយ​បើ​មិន​ធ្វើ​តាម​ការ​កំណត់​របស់​រោង​ក្រ​ទេ​និង​ថតរូប​របស់​កម្ម​ការ​នី​នោះ​យក​ទៅ​បិទ​តាម​អគារ​ដោយ​ចោទ​ថា​ បាន​លួច​របស់របរ​រោងចក្រ​ និង​ មាន​មូលហេតុ​ជា​ច្រើន​ទៀត​ដូច​ជា​ការ​ការ​ជេ​ស្តី​ទៅ​លើ​កម្មករ​កម្ម​ការ​នី​ដោយ​ពាក្យអសុរស់​ជាដើម​ ។​

​កម្មករ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​តវ៉ា​នា​ពេល​នេះ​គឺ​សូម​ឲ្យ​ខាង​រោងចក្រ​ត្រូវ​គោរព​ នូវ​លក្ខ​ណ្ឌ​៤​ចំណុច​គឺ​ ១.​ ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួលយក​កម្មករ​ឲ​កម្មការិនី​ ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ ចូល​ធ្វើការ​វិញ​ទាំងអស់​គ្នា​ ទី​២.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​កិច្ចសន្យា​ពេញ​សិទ្ធ​ឲ្យ​កម្មករ​ ទាំងអស់​មាន​ថេរវេលា​កំណត់​ចាប់ពី​រយៈពេល​៦​ខែ​ទៅ​១​ឆ្នាំ​ ទី​៣.​ទាមទារ​ឲ្យ​ ក្រុមហ៊ុន​បញ្ឈប់​បុគ្គលិក​រដ្ឋបាល​ឈ្មោះ​ឡុ​ង​ ណា​រី​ និង​ ឈ្មោះ​មាស​ ដា​រ៉ា​ ចេញពី​ការងារ​ និង​ ៤​ .​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​កាត់​រំសាយ​កម្មករ​កម្មការិនី​ ។​

​រហូត​មក​ដល់​ម៉ោង​ជិត​៤​រសៀល​ថ្ងៃ​ដដែល​ក្រុម​កម្មករ​កម្មការិនី​ បាន​នាំ​គ្នា​ឡើង​រថយន្ត​ត្រឡប់​ទៅ​វិញ​ដោយ​ស្រែក​ប្រកាស​ឃោស​ន​ស័ព្ទ​ថា​ ពួក​គេ​នឹង​ធ្វើការ​តវ៉ា​នៅ​ថ្ងៃស្អែក​ជា​បន្ត​ទៀត​ បន្ទាប់​ពី​ការ​ប្រជុំ​ដោះស្រាយ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​រវាង​តំណាង​ក្រុមហ៊ុន​ តំណាង​កម្មករ​និង​មន្ត្រី​នៃ​មន្ទីរ​ការងារ​ មិន​ទទួល​បាន​លទ្ធផល​ ៕​ ច​ន្ថា​

11490008

11490007

11490004

11490009

11490014


ចែករំលែក៖