ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ​ម៉ាក​ MFX​ បុក​សង់​ ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ ស្រី​២​នាក់​ប្ដី​ប្រពន្ធ​រងរ​បូស​ធ្ងន់​ ស្រាល​

ចែករំលែក៖

​ប៉ោយ​ប៉ែ​តៈ មនុស្ស​ប្រុស​ ស្រី​២​នាក់​ប្ដី​ប្រពន្ធ​រងរ​បូស​ធ្ងន់​ ស្រាល ​ដោយសារ​ម៉ូតូ​សេរី​ទំនើប​ម៉ាក​ MFX​ ម្ចាស់​ ជិះ​ក្នុង​ល្បឿន​លឿន​ ហ្វ្រាំង​មិន​ទាន់​ ជ្រុល​បុក​ម៉ូតូ​សង់​ពីក្រោយ​ កាលពី​ម៉ោង​៣​និង​២៥​នាទី​រសៀល ​ថ្ងៃ​ទី​១៧ ​ខែកញ្ញា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​ប៉េ​តុង ​ត្រង់​ចំណុច​មុខ​វត្ត​ថ្មី ​ឋិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១​ សង្កាត់-​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​ ។​

ជន​រង​គ្រោះ​ត្រូវជា​ប្ដី​មានឈ្មោះ ​សួន​ សំបូរ ​អាយុ​៤៣​ឆ្នាំ រ​បូស​ស្រាល ​ម្រាមដៃ​ឆ្វេង​ និង​ដេរ​ត្របកភ្នែក​ឆ្វេង​៣​ថ្នេរ​ ប្រពន្ធ​ឈ្មោះ​ សុខ​ ផ​ល្លី​ អាយុ​៤៤​ឆ្នាំ​ រងរ​បូស​ធ្ងន់​ ផ្នែក​ជើង​ឆ្វេង ​និង​ត្រគៀក ​អ្នក​ទាំង​ពី​រស់នៅ​ក្នុងភូមិ​មិត្តភាព​ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែ​ត​ ជិះ​ម៉ូតូ​ម​ម៉ាក​សង់​ សេរី​ឆ្នាំ​២០១៥ ​ព​ណ៌ខ្មៅ ​ពាក​ស្លាក​លេខ ​បន្ទាយ​មាន​ជ័យ ​1K.1961​ ។

​ចំណែក​ ម្ចាស់​ម៉ូតូ​ម៉ាក ​MFX ​សេរី​២០១៤​ ព​ណ៍​សលាយ​ខ្មៅ​អត់​ស្លាក​លេខ​បង្ករមិន​ស្គាល់​អត្តសញ្ញាណ​រងរ​បូស​ស្រាល​ ក្រោយ​កើតហេតុ ​ឡើង​ជិះ​ម៉ូតូ​មិត្ត​ភក្ដិគេច​ខ្លូ​ន​បាត់​ បន្សល់​ទុក​ម៉ូតូ​កន្លែង​កើតហេតុ​ ។ ​

ប្រភព​ពី​សមត្ថកិច្ច​ប្រាប់​ថា​ មុន​កើតហេតុ ​ម៉ូតូ​ទាំង​២​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ដោយ​ម៉ូតូ​សង់​ជិះ​ពី​នាក់​ប្ដី​ប្រពន្ធ​ជិះ​មុន​ក្នុង​ល្បឿន​យឺតៗ ​ចំណែក​ម៉ូតូ​ ម៉ាក ​MFX​ បង្កជិះ​ពីក្រោយ​ម្នាក់ឯង ​ក្នុង​ល្បឿន​លឿន​ជែង​គេឯង​ លុះដល់​កន្លែង​កើតហេតុ​ ហ្វ្រាំង​មិន​ទាន់​ ជ្រុល​បុក​ពីក្រោយ​ផ្នែក​ខាងឆ្វេង​ អូស ​ធ្វើ​ឲ្យ​ស្ត្រី​ដែល​ប្ដី​ឌុ​ប​ធ្លា​​ក់​ពី​ម៉ូតូ​ ដួល​បោក​នឹង​ផ្លូវ​បេតុង ​រងរ​បូស​ធ្ងន់ ​ចំណែក​ប្ដី​ដួល​ជាមួយ​ម៉ូតូ​រងរ​បូស​ស្រាល​ ។​

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​អន្តរា​គម​ន៍ហៅ​រថយន្ត​អង្ក​ការ​កាំ​ម៉ា​ដឹក​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​បង្អែក​ រីឯ​ម៉ូតូ​ទាំង​ពីរ​គ្រឿង ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ប៉ុស្តិ៍​រដ្ឋបាល​ប៉ោយ​ប​ប៉ែ​ត ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ។ ​

បញ្ជាក់​នៅ​កន្លែង​កើតហេតុ ​ប្រ​​ជា​ពលរដ្ឋ​បាន​លើក​ឡើង​ថា​ ម៉ូតូ​ជន​បង្ករក្នុង​ករណី​ច​រាចរ​ណ៍​បាន​កែ​ឆ្នៃ​ស៊ី​ម៉ាំង​ម៉ូតូ​ខុស​បច្ចេកទេស​ លាន់​រំពង​រំខាន​ដល់​អ្នកស្រុក​ ពេល​ជិះ​នៅ​ពេល​យប់​ សួ​ម​ឲ្យសមត្ថកិច្ច​ចាត់ការ​ចំពោះ​ស៊ី​ម៉ាំង​កែ​ច្នៃ​តាម​ច្បាប់​ផង​ ៕​ វ​ណ្ណា​

poipet (8)

poipet (7)

poipet (6)

poipet (5)

poipet (4)

poipet (3)

poipet (2)

poipet (1)

poipet (9)


ចែករំលែក៖