ព័ត៌មានទាន់ហេតុការណ៍៖

លោក​សុខ​ រ័​ត្ន​ នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​ចាប់ជំរិត​ទា​រប្រាក់​ពី​រថយន្ត​ដឹកឈើ​ប្រណិត​

ចែករំលែក៖

​ខេត្ត​រតនគីរី​៖​ បែកធ្លាយ​ម្ចាស់​រថយន្ត​ដឹកឈើ​ប្រណិត​ម្នាក់​ ទឹកភ្នែក​សស្រាក់​នៅ​ពេល​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ឃាត់​រថយន្ត​ដឹកឈើ​ជំរិត​ទារប្រាក់​ជា​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប​។​

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៥​ រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង​ ព​ណ៍​ស​ អត់​ស្លាក​លេខ​ ត្រូវ​បាន​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ឃាត់​ជំរិត​ទារ​ប្រាក់​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦​ ពី​ខេត្ត​មណ្ឌល​គី​រី​ មក​ខេត្ត​រតនគីរី​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ជ័យ​ឧត្ដម​ ស្រុក​លំ​ផាត់​ ខេត្ត​រតនគីរី​ ចម្ងាយ​ប្រមាណ​​២​គីឡូម៉ែត្រ​ពី​ស្នាក់​ការ​សន្តិសុខ​កងរាជអាវុធហត្ថ​ស្រុក​លំ​ផាត់​ ។​

ស្ត្រី​ម្នាក់​នៅ​ស្រុក​លំ​ផាត់​គេ​ហៅ​ ចែ​ សាឡា​ឡា​ ឬ​ ចែ​សក់​ក្រហម​ រស់នៅ​ភូមិ​ដី​ឡូត៍​ ឃុំ​ជ័យ​ឧត្ដម​ ស្រុក​លំ​ផាត់​ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា​ នៅ​ថ្ងៃខែ​ខាងលើ​ នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​ ស្ទាក់​រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​គាត់​ បង្គាប់​ឲ្យ​បង់ប្រាក់​ចំន​នួ​៣​ពាន់​ដុល្លារ​ ជាថ្នូរ​នឹង​ការ​មិន​បង្ក្រាប។​ ដោយ​មានការ​អង្វរ​លន់តួរជា​ច្រើន​ម៉ោង​ ទើប​មានការ​ព្រមព្រៀង​នៅ​តម្លៃ​តែត្រឹម​១២០០​ដុល្លារ​។​ គាត់​បាន​បន្ត​ទៀត​ថា​ ក្រោយ​ពេល​ចរ​ចា​គ្នា​ត្រូវ​ គាត់​បាន​ប្រ​ម៉ែ​ប្រមូលប្រាក់​ក្នុងផ្ទះ​ មិន​គ្រប់​ទើប​សម្រេចចិត្ត​យក​ម៉ូតូ​ឌ្រី​ម​សង់​ទៅ​លក់​ ដើម្បី​យក​ប្រាក់​មក​ជូន​លោក​នគ​របាល​រូប​នោះ​ ទើប​បន្តដំណើរ​ទៅ​ទៀត​បាន ​។​

ជុំវិញ​ករណី​ខាងលើ​នេះ​ លោក​វិ​រៈសេនីយ៍​ឯក​ សុខ​ រ័​ត្ន​ នាយ​រង​ការិយាល័យ​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ មក​ពី​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ​ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ ដោយ​ទូរស័ព្ទ​ចូល​លើក​ហើយ​ ឮ​ថា​អ្នក​សា​ព័ត៌មាន​បិត​ទូរស័ព្ទ​ទៅ​វិញ​ភ្លាម ​។​

​គួរ​បញ្ជាក់​ថា​ កន្លង​មក​នៅ​ខេត្ត​រតនគីរី​ គេ​ពុំដែល​ឃើញ​ នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​ ដែល​មក​បំពេញភារកិច្ច​ មិន​ដែល​បង្ក្រាប​បាន​បទល្មើស​ម្ដងណា​ឡើយ​ គឺ​ពួក​គាត់​មក​ទទួល​តែ​លាភសក្ការៈ​ ពី​បទល្មើស​គ្រប់​ប្រភេទ​តែ​ប៉ុណ្ណោះ​ ហើយ​បើ​ក្រុម​អ្នក​រកស៊ី​ ពួក​គាត់​ចាប់​ជាក់ស្ដែង​ រូប​ដែល​ឈរ​និយាយ​ទូរស័ព្ទ​នោះ​គឺជា​រូប​លោក​ សុខ​ រ័​ត្ន​ដែរ​ កំពុង​ចរចា និង​រង់ចាំ​ទទួល​លុយ​ពី​ម្ចាស់​រថយន្ត​ ៕​ អ៊ុ​ច​សា​វុ​ទ្ធ​

IMG-20150917-WA0018

IMG-20150917-WA0015

IMG-20150917-WA0017

IMG-20150917-WA0014


ចែករំលែក៖