ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​ដើម​ភាគតិច​ព្នង​លក់​បន្លែ​កណ្តាលវាល​ហាលភ្លៀង​ ព្រោះ​ពិបាក​ចូល​ទៅ​លក់​ដូរ​ក្នុង​ផ្សារ​ជនជាតិ​

ចែករំលែក៖

ខេត្ត​មណ្ឌល​គី​រី​៖​ បើ​ទោះបីជា​អាកាសធាតុ​ត្រជាក់​ មាន​ធ្លាក់​ភ្លៀង​ក៏​ដោយ​ ក៏​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ព្នង​តស៊ូ​អង្គុយ ​និង​ឈរ​លក់​បន្លែ​ធម្មជាតិ ​ដែល​បាន​បេះ​ពី​ចំការ​ និង​ក្នុង​ព្រៃ​មក​លក់ដូរ​នៅ​លើ​ទីលាន​ប្រ​លាន​យន្តហោះ​ក្បែ​រសួនច្បា​រក្រុង​សែន​មនោ​រម្យ​ជា​រៀង​រាល់​ព្រឹក​ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ​ពីព្រោះ​ពួក​គាត់​ពិបាក​ក្នុង​ការ​ចូល​ទៅ​ដាក់​លក់ដូរ​ក្នុង​ផ្សារ​ជនជាតិ​ដើម​ភាគតិច​ព្នង​ ​។​

មូលហេតុ​ដែល​ពួក​គាត់​ដាក់​លក់​ឈ​ហាលភ្លៀង​បែប​នេះ ​ដោយសារ​ក្រុម​អ្នក​រត់​តាក់ស៊ី​ចត​ពេញ​ណែន​ចង្អៀត​មុខ​ផ្សារ​ ដែល​ធ្វើ​ឲ្យ​អ្នក​ចូល​ ទិញ​ពិបាក​ចូល​ ហើយ​ពួក​គាត់​ គ្មាន​កន្លែង​ទុក​ម៉ូតូ​ត្រឹមត្រូវ​ទេ​ ព្រោះ​ពួក​គាត់​យក​បន្លែ​មក​ លក់​ដោយ​ដឹក​តាម​ម៉ូតូ​ ម្យ៉ាង​ផ្សារ​ ក៏​តូច​ចង្អៀត​ ហើយ​ ពួក​គាត់​ មាន​គ្នា​ច្រើន​ ពិបាក​ចែក​គ្នា​លក់ដូរ​ណាស់​​ហើយ​ម្យ៉ាងទៀត​ ដោយសារ​តែ​បងប្អូន​ជនជាតិ​ខ្មែរ​បាន​ទៅ​លក់ដូរ​ក្នុង​ផ្សារ​ពេញ​ និង​បាន​ស្តីថា​ ឲ្យ​ពួក​គាត់​ ដណ្តើម​កន្លែង​លក់ដូរ​របស់​ពួក​គាត់​ ដូ​ច្នេះ​ពួក​គាត់​បាន​បង្ខំចិត្ត​មក​លក់​ដូរ​ហាលវាល​ ហាល​ថ្ងៃ​ហាលភ្លៀង​នៅ​លើ​ព្រ​លាន​យន្តហោះ​ ក្រុង​សែន​មនោ​រម្យ​ ពេល​ខ្លះ​មាន​ភ្លៀង​ ពួក​គាត់​ក៏​ប្រមូល​បន្លែ​ត្រ​ឡប់​ទៅ​វិញ​ទាំង​ទទឹក​ជោគ​ ។​

​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ អភិបាលក្រុង​សែន​មនោ​រម្យ​ លោក​ ឡុ​ង​ វិបុល​ បានអោយ​ដឹ​ថា​ លោក​ទទួលស្គាល់​ថា​ ក្រុម​អ្នក​រត់​តាក់ស៊ី​ ពិតជា​ចត​ចង្អៀត​ ពិតមែន​នៅ​ទីនោះ​ ប៉ុន្តែ​លោក​បាន​ធ្វើការ​រៀបចំ​ ឲ្យ​មាន​បេនឡាន​ ថ្មី​ជា​បណ្តើរៗ​ ហើយ​ ដែល​បេនឡាន​ថ្មី​នោះ​ស្ថិត​នៅ​ផ្លូវ​ទៅ​ដាក់​ដាំ​ ស្ថិត​ក្នុងភូមិ​ អូរ​ស្ពាន​សង្កាត់​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោ​រម្យ​។​

​យ៉ា​ណា​ក៏​ដោយ​ លោក​បញ្ជាក់​ថា​ មិន​អាច​ធ្វើការ​ដេញ​អ្នក​រត់​តាក់ស៊ី​ ចេញ​ភ្លាមៗ​នោះ​ទេ​ ព្រោះ​នាំ​ឲ្យ​ ប៉ះពាល់​ ដល់​ ជីវភាព​ អ្នក​រត់​តាក់ស៊ី​ ព្រោះ​បេនឡាន​ថ្មី​នោះ​មិនសូវ​ មាន​មនុស្ស​ចេញចូល​ទេ​។​ ចំណែក​ការ​លក់ដូរ​របស់​ បងប្អូន​ ជន​ ជាតិ​ដើម​ភាគតិច​ព្នង​ ពួក​គាត់​លក់​តាម​រដូវ​ប៉ុណ្ណោះ​ ដល់​ផុត​រដូវ​ធ្លាក់​ភ្លៀង​ គាត់​នឹង​ឈប់​លក់​មិន​ខាន​។​

​ដោយឡែក​ សំរាប់​អាជីវករ​ខ្មែរ​ដែល​ទៅ​ លក់​នៅ​ក្នុង​ផ្សារ​នោះ​ លោក​អភិបាលក្រុង​បាន​បញ្ជាក់​ថា​ លោក​បាន​ ចែក​ ពេលវេលា​ សម្រាប់​ការ​ចូល​លក់ដូរ​ហើយ​ ដោយ​ឲ្យ​ជនជាតិ​ខ្មែរ​អាច​ចូល​លក់​បាន​ បន្ទាប់​ពី​បងប្អូន​ជនជាតិ​ ត្រលប់​ទៅ​ វិញ​។​ ភាគ​ច្រើ​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ មក​លក់ដូរ​ចាប់ពី​ព្រឹក​ព្រលឹម​ រហូត​ដល់​វេលា​ម៉ោង​ ប្រមាណ​ជា​ ៩​ ព្រឹក​គាត់​ ត្រឡប់​ទៅ​វិញ​ហើយ​ ដូច្នេះ​ផ្សារ​នៅ​ទំនេរ​ បងប្អូន​ខ្មែរ​អាច​ទៅ​លក់ដូរ​បាន​ ប្រសើរ​ជាង​ទុក​ផ្សារ​ អោយ​នៅ​ទំនេរ​ ៕ ​ឦសាន​

abc ss(1)

abc (4)

abc (3)

abc (2)

abc (1)


ចែករំលែក៖