ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេ​ជោ​ ស្វាគមន៍​តារាភាពយន្ត​ Hollywood​ Angelina​ Jolie

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​វិមាន​សន្តិភាពថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ផ្តល់​កិត្តិយស​ដល់​តារាភាពយន្ត​ Hollywood​ ល្បី​របស់​អា​មេ​រិ​ក​គឺ​ លោកស្រី​ Angelina​ Jolie​ បាន​ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាប​អំពី​គោលបំណង​ថត​ផ្សព្វផ្សាយ​ ភាពយន្ត​ឯកសារ​ដែល​មាន​ចំណងជើង​ “First​ They​ Killed​ My​ Father:​ A​ Daughter​ of​ Cambodia​ Remembers” ​ភាសា​ខ្មែរ​ “​ពី​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​”​ ដែល​និយាយ​អំពី​ការ​ចង​ចាំ​របស់​កុមារី​ខ្មែរ​មួយ​រូប​ដែល​បាន​រស់រាន​ឆ្លង​ផុត​ពី​របប​ខ្មែរក្រហម​ (១៩៧៥-១៩៧៩)​ ហើយ​សព្វថ្ងៃ​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ គាំទ្រ​ចំពោះ​ការ​ផលិតភាព​យន្ត​ឯកសារ​ដ៏​មាន​សារៈ​ប្រយោជន៍​នេះ​ ដើម្បី​អប់រំ​ផ្សព្វផ្សាយ​អំពី​របប​វាល​ពិឃាត​ពិត​នៅ​កម្ពុជា​ ក្នុង​ការ​ទប់ស្កាត់​កុំអោយ​របប​បែប​នេះ​កើត​មាន​ឡើង​ទៀត​ ទោះបី​នៅ​ទីណា​ក៏​ដោយ​៕​

aa1

aa2

aa3

aa4


ចែករំលែក៖