ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ដឹក​ភេស​ជ្ជៈ​ខា​រ៉ា​បាវ​បុក​ម៉ូតូ​គុប​ជ្រុង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ ​របួសធ្ងន់​២​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ យ៉ាង​ហោច​ណាស់​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ​និង​២​នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ​ខណៈ​ពួក​គេ​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​មួយ​គ្រឿង​ឌុ​ប​គ្នា​ហើយ​ត្រូវ​រថយន្ត​ដឹក​ភេ​ជ្ជៈ​ខា​រ៉ា​បាវ​បុក​ចំ​ពីមុខ​ពេញទំហឹង ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ធានា​គា​ABA​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​រថយន្ត​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​អាំ​ សុខ​ភេទ​ប្រុស​អាយុ​២៩​ ឆ្នាំ​ ស្នាក់​នៅ​ម្តុំ​សាលា​ជម្ពូ​វ័ន​ មានស្រុក​កំណើត​នៅ​ភូមិ​ខ្វិត​ ឃុំ​ ឆាយ​ ស្រុក​បាភ្នំ​ ខេត្ត​ ព្រៃវែង​។​ចំណែក​នាក់​រង​របួស​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ ពណ៌​ទឹក​ប៉ិច​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BC-3730​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​វ៉ា​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ស្របគ្នា​ ភ្លាម​នោះ​ក៏​មាន​រថយន្ត​ដឹក​ភេ​ជ្ជះ​ខា​រ៉ា​បាវ​មួយ​គ្រឿង​ទៀត​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-7808​ ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​បាន​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​នាក់​បើក​ម៉ូតូ​បោក​ក្បាល​ខ្ទប់​និង​រថយន្ត​ស្លាប់​ម្នាក់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​និង​របួសធ្ងន់​២​នាក់​ ចំណែក​ម៉ូតូ​គាប់​ជាប់​រថយន្ត​ទៅ​មុខ​លែង​រួច​។​

​សាក្សី​ដដែល​បាន​បន្ត​ថា​ បន្ទាប់​ពី​កើតហេតុ​ម្ចាស់​រថយន្ត​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នាំ​គ្នា​ចាប់​បាន​ភ្លាមៗ​និង​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​ប​ណ្ណោះ​អាសន្ន​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់ ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ចំណែក​រថយន្ត ​និង​ម៉ូតូ​រួម​ទាំង​តៃកុង​ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​យក​ទៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ។​ ចំណែក​សព​សមត្ថកិច្ច​បាន​ទំនាក់ទំនង​រក​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ ៕​ សុខា​ សែន​ជ័យ​

image5

image3

image4

image2

image1


ចែករំលែក៖