ព័ត៌មានទាន់ហេតុការណ៍៖

Chivas​ រចនា​រូបរាង​ដប​ថ្មី​សម្រាប់​តែ​ប្រទេស​កម្ពុជា​

ចែករំលែក៖

​ភ្នំពេញ​៖​ នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​ Chivas​ បាន​ធ្វើការ​រចនា​នូវ​រូបរាង​ដប​ថ្មី​ជាមួយនឹង​ក្បាច់រចនា​ពិសេស​ជាមួយនឹង​ពុម្ពអក្សរ​ខ្មែរ​នៅ​លើ​ដប​ស្រា​ម៉ាក​ល្បីល្បាញ​លំដាប់​អន្តរជាតិ​ដែល​សម្រាប់​តែ​ដាក់​លក់​នៅ​កម្ពុជា ​។​

កម្មវិធី​បង្ហាញ​ដប​ថ្មី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ឯ​សណ្ឋាគារ​ សុខា​រ៉េ​ស៊ី​ដង់​ ភ្នំពេញ​ក្រោម​វត្តមាន​តំណាង​ក្រុមហ៊ុន​ Pernod​ Ricard​ Cambodia​ ដែល​បាន​នាំ​ចូល​ស្រា​ Chivas​ មក​ចរាចរ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ​។​

​ការ​រចនា​យ៉ាង​ប្រណិត​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កាន់តែ​ធ្វើ​ឲ្យ​អតិថិជន​របស់​ខ្លួន​ពេញចិត្ត​នឹង​រូបរាង​ខណៈ​ដែល​គុណភាព​រសជាតិ​នៅ​រក្សា​ដូច​ដើម​ហើយ​វា​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​តែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ ជា​ពិសេស​ក្នុង​ពិធី​មង្គលការ​តែ​ម្ដង​។​

​លោក​ បាន​ តារា​ ប្រធាន​ទីផ្សារ​ក្រុមហ៊ុន​ Camsing​ Import​ Export​ Co​ LTD​ បញ្ជាក់​ថា​ការ​រចនា​ដប​ថ្មី​ ដែល​ជា​ចំណងដៃ​ថ្មី​ សម្រាប់​គម្រោង​អាពាហ៍ពិពាហ៍​ របស់​អតិថិជន​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​។​

លោក​ថា​ យើង​ពិតជា​ មាន​សេចក្ដី​សោមនស្ស​រីករាយ​ ដែល​ក្រុមហ៊ុនស្រា​ Chivas​ បាន​រចនា​ដប​ថ្មី​ មាន​អក្សរ​ខ្មែរ​ (Chivas​ 12​ ឆ្នាំ​ )​ សម្រាប់​តែ​ប្រទេស​កម្ពុជា​ ប៉ុណ្ណោះ​។​លោក​បន្ត​ថា​ នេះ​ជា​លើក​ទី​១​ ដែល​ Chivas​ បាន​ចេញ​នូវ​ដប​រចនា​ថ្មី​ សម្រាប់​ប្រទេស​កម្ពុជា​ ដោយ​បាន​បោះពុម្ពអក្សរ​ខ្មែរ​ នៅ​លើ​ដប​ស្រា​ ដែល​បាន​បង្កប់​នូវ​គំនិត​អភិវឌ្ឍន៍​ថ្មី​ សម្រាប់​ស្រា​ Whisky​ ក្នុង​ប្រទេស​កម្ពុជា​ ។​

ជា​ការ​ពិត​ ទម្រាំ​តែ​មានការ​ព្រមព្រៀង​ រហូត​មាន​អក្សរ​ខ្មែរ​ នៅ​លើ​ដប​ស្រា​ Chivas​ នេះ​ គឺ​យើង​បាន​ស្នើ​ទៅ​កាន់​ប្រទេស​ ស្កុ​តឡែ​ន​ ដែល​ជា​កន្លែង​ផលិត​ អស់​រយៈពេល​ជាង​១​ឆ្នាំ​ឯណោះ​ ។​ ដប​រចនា​នេះ​ គឺជា​គំនិត​បញ្ចូល​គ្នា​ រវាង​អ្នក​រចនា​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្រុមការងារ​ប្រទេស​ស្កុ​តឡែ​ន​ ដោយ​ធ្វើ​ឡើង​ តាម​បែបបទ​ខ្មែរ​ មាន​សោភ័ណ​ភាព​គួរ​ជាទី​ទាក់ទាញ​។​លោក​បន្ថែម​ថា​ ការ​រចនា​ដប​ថ្មី​ គួរ​ជាទី​ទាក់ទាញ​នេះ​ គឺ​ដើម្បី​អបអរសាទរ​ និង​បំពេញតម្រូវការ​ទីផ្សារ​ កម្មវិធី​អាពាហ៍ពិពាហ៍​ របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​តែងតែ​និយម​គាំទ្រ​ស្រា​ Chivas​ តាំងពី​ដំបូង​មក​ និង​បាន​ផ្ដល់​ជូន​នូវ​កញ្ចប់​អាពាហ៍ពិពាហ៍​ យ៉ាង​ពិសេស​មាន​ចំនួន​៣​ សេវាកម្ម​ ក្​ុ​ង​ឆ្នាំ​នេះ​ ដែល​ធ្វើ​ឲ្យ​អ្នក​ទទួលទាន​ ទទួល​បាន​នូវ​អត្ថ​ ប្រ​យោ​ ជន៍​ យ៉ាងច្រើន​ ពី​ស្រា​ Chivas​ ។​

​លោក​ Nathan​ Gan​ ប្រធាន​ការិយាល័យ​ តំណាង​ឲ្យ​ក្រុមហ៊ុន​ Pernod​ Ricard​ Singapore​ ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​ឲ្យ​ដឹង​ ថា​ ស្រា​ Chivas​ ,​ Ballaantine,​ Royal​ Salute​ គឺ​ត្រូវ​បាន​ផលិត​ឡើង​ នៅ​ក្នុង​ប្រទេស​ស្កុ​តឡែ​ន​ ចំណែក​ Martell​ មក​ពី​បារាំង​ ហើយ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ មធ្យោបាយ​ចែកចាយ​ មក​កាន់​ទីផ្សារ​របស់​យើង​ គឺ​ពី​ប្រទេស​ដើម​ មក​សឹ​ង្ហ​បុរី​ និង​បន្ត​មក​ប្រទេស​កម្ពុជា​ ដោយ​មាន​ស្លាក​សម្គាល់​ យ៉ាង​ច្បាស់លាស់​ គឺ​ Imported​ By​ Pernod​ Ricard​ Singapoer​ ។​

ជាមួយនឹង​ការ​រចនា​ដប​ថ្មី​ ជា​លើក​ដំបូង​ សម្រាប់​នាំ​ចូល​យ៉ាង​ពិសេស​ មក​ក្នុង​ប្រទេស​កម្ពុជា​នេះ​ ក្រុមហ៊ុនស្រា​ Chivas​ ក៏​នឹង​ចាត់វិធានការ​ណ៍​ក្ដៅ​ ចំពោះ​ជន​ណា​ ឬ​អតិថិជន​ណា​ ដែល​បាន​ចរាចរ​ស្រា​ Chivas​ ក្លែងក្លាយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ក្រុមហ៊ុន​ បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ ជាមួយ​សមត្ថកិច្ច​ ដើម្បី​ធ្វើការ​ទប់ស្កាត់​ ជៀង​វាង​ការ​បន្លំ​ម៉ាក​ផលិតផល​ពិត​ ដែល​ជា​ម៉ាក​ដ៏​ល្បីល្បាញ​ ទទួលស្គាល់​ជា​អន្តរជាតិ​ និង​បាន​ផលិត​ឡើង​ ពី​ប្រទេស​ស្កុ​តឡែ​ន​ ។

​លោក​បន្ត​ថា​ ជាមួយ​គ្នា​នេះ​ Asia​ Global​ Risk​ ក៏​ជា​ក្រុមហ៊ុន​មួយ​ តំណាង​ឲ្យ​ក្រុមហ៊ុន​របស់​យើង​ ដែល​ពួក​គេ​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ ជាមួយ​ Pernod​ Ricard​ Brand​ Security​ និង​អាជ្ញាធរ​ផ្សេង​ទៀត​ ប្រចាំ​តំបន់​អាស៊ី​ ដើម្បី​ជួយ​ស្វែងរក​ ហានិភ័យ​ និង​ផ្ដល់​ជំនួញ​ពេល​មានការ​ចាំបាច់​ ។​ ម្យ៉ាង​ទត​ Pernod​ Ricard​ Brand​ Security​ គឺជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​ Pernod​ Ricard​ Singapore​ ដែល​មានការ​ងារ​ផ្ដោត​សំខាន់​ ជាមួយ​អាជ្ញាធរ​របស់​ប្រទេស​នីមួយៗ​ ដើម្បី​ស្វែងរក​ និង​ចាត់វិធានការ​ណ៍​ រាល់​សកម្មភាព​ ខុសច្បាប់​ទាក់ទង​នឹង​ការ​ផលិត​ និង​លក់​ស្រា​ក្លែងក្លាយ​ នៅ​ជុំវិញ​ពិភពលោក​ ។

​លោក​សង្កត់ធ្ងន់​ថា​ ដោយឡែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពិតជា​មាន​ករណី​ខ្លះ​ កើត​មាន​មែន​ ប៉ុន្តែ​ករណី​នោះ​ ត្រូវ​បាន​រាយការណ៍​ ទៅ​ផ្នែក​ Brand​ Security​ ដើម្បី​មាន​ចំណាត់ការ​ ហើយ​មាន​ករណី​ខុសច្បាប់​ មួយ​ចំនួន​ទៀត​ ត្រូវ​បាន​ចាប់​ និង​បញ្ឈប់​ ដោយ​អាជ្ញាធរ​កម្ពុជា ​។​

​យ៉ាងណាមិញ​ ដើម្បី​ឲ្យ​អតិថិជន​ ក៏​ដូច​ជា​អ្នកគាំទ្រ​ និង​និយម​ពិសារ​ស្រា​ Chivas​ បានដឹង​ថា​ ស្រា​មួយ​ដប​នេះ​ ពិតជា​ក្លែងក្លាយ​ ឬ​ជា​ស្រា​សុទ្ធ​ល្អ​នោះ​ ក្រុមហ៊ុន​បាន​បង្ហាញ​ ពី​វិធីសាស្ដ្រ​ក្នុង​ការ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់​ និង​អស់​ការ​សង្ស័យ​ ដោយ​ការ​ពិនិត្យ​នោះ​ មាន​ចំនួន​៣​ ដំណាក់​ការ​សំខាន់ៗ​ ។​

ដំណាក់កាល​ទី​១​ គឺ​ការ​ប្រើ​ពិល​ UV​ Light​ បញ្ចាំង​មើល​លើ​ស្ទីក​ឃ័​រ​ គម្រប​ដប​ ,​ ទី​២​ គឺ​ការ​ប្រើប្រាស់​ទឹក​ បន្តក់​លើ​ស្ទីក​ឃ័​រ​ រួច​ជូត​ឲ្យ​ស្ងួត​ ដើម្បី​ពិនិត្យ​មើល​អក្សរ​ Chivas​ និង​ទី​៣​ គឺ​ការ​ប្រើប្រាស់​ប៊ិ​ច​ហា​យ​ឡាយ​ គូស​ពីលើ​ស្ទីក​ឃ័​រ​ជាដើម​៕​ វ​ឌ្ឍ​នា​

IMG_0002

IMG_0007

IMG_0014

IMG_0015


ចែករំលែក៖