ព័ត៌មានទាន់ហេតុការណ៍៖

ភិន​ សុ​ដា​លី​ស​ នឹង​ទៅ​រស់នៅ​ជាមួយ​ប៉ែន​ចំ​រ៉ុ​ង​ស​ប្តា​ហ៍​ក្រោយ​បន្ទាប់​ពី​ចុះ​អេ​តា​ស៊ី​វិល​

ចែករំលែក៖

​ភ្នំពេញ​៖​ តារា​សម្តែង​ស្រី​កញ្ញា​ភិន​ សុ​ដា​លី​ស​ បាន​លើក​ឡើង​ថា​យ៉ាង​យូរណាស់​ក្នុង​ស​ប្តា​ហ៍​ក្រោយ​នាង​នឹង​ចេញ​ទៅ​រស់នៅ​ជាមួយ​ពិធីករ​ប៉ែន​ ចំ​រ៉ុ​ង​ ក្រោយ​ពី​លិខិត​អេ​តា​ស៊ី​វិល​បាន​ធ្លាក់​ដល់​ដៃ​នាង​។​ ការ​បញ្ជាក់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​អ្នក​ទាំង​ពីរ​ផ្ទុះ​រឿង​ស្នេហា​តែ​ឪពុក​បដិសេធ​មិន​ទទួលស្គាល់​ធ្វើ​ឲ្យ​ផ្អើល​អស់​មហាជន​កាលពី​ថ្មីៗ​នេះ​។​

​ក្នុង​ជំនួប​ផ្ទាល់​មួយ​កាលពី​រាត្រី​ថ្ងៃ​ទី​១៧​ខែកញ្ញា​ ឆ្នាំ​២០១៥​នៅ​រោង​ភាពយន្ត​នា​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ ភិន​ សុ​ដា​លី​សបាន​បញ្ជាក់​ថា​ ឪពុក​នាង​បាន​បន្ថយ​ភាព​តានតឹង​ខ្លះ​ក្រោយ​ពី​នាង​និង​លោក​ប៉ែន​ចំ​រ៉ុ​ង​បាន​ដឹក​ដៃ​គ្នា​ទៅ​តុលាការ​ដើម្បី​បញ្ជាក់​ពី​ក្តី​ស្រលាញ់​ពិតៗ​ចំពោះ​គ្នា​នឹង​គ្នា​។​ នាង​ថា​ ទោះបីជា​ឪពុក​នាង​នៅ​មិន​ទាន់​ទទួលស្គាល់​លោក​ ប៉ែន​ ចំ​រ៉ុ​ង​ជា​ផ្លូវការ​ក្តី​ប៉ុន្តែ​ពេល​នេះ​អ្វីៗ​ហាក់​ប្រសើរ​ជា​មុន​ខ្លះ​ហើយ​នាង​និង​អនាគត​ស្វាមី​បាន​សម្រេចចិត្ត​ចុះ​អេ​តា​ស៊ី​វិល​ជាមួយ​គ្នា​រួចរាល់​ហើយ​កាលពី​អំឡុង​ស​ប្តា​ហ៍​មុន​ ហើយ​ស​ប្តា​ហ៍​ក្រោយ​នេះ​អេ​តា​ស៊ី​វិល​នឹង​ត្រូវ​បាន​មន្ត្រីសង្កាត់​ផ្តល់​ជូន​។​

តារា​សម្តែង​ស្រី​វ័យ​២១​ឆ្នាំ​រូប​នេះ​ហាក់​មាន​ភាព​ជឿជាក់​ចំពោះ​ស្នេហា​មួយ​នេះ​ពិសេស​មាន​ទំនុកចិត្ត​ចំពោះ​តារា​សម្តែង​ ប៉ែន​ ចំ​រ៉ុ​ង​ថា​នឹង​អាច​ធ្វើ​ឲ្យ​ជីវិត​នាង​រស់នៅ​ប្រកបដោយ​សេចក្តីសុខ​ បើ​ទោះបីជា​ដឹង​ថា​ កន្លង​មក​លោក​ ប៉ែន​ ចំ​រ៉ុ​ង​ធ្លាប់​បាន​ទំនាក់ទំនង​ជាមួយនឹង​នារី​មួយ​ចំនួន​មក​ហើយ​ក្តី​។​ តារា​ស្រី​រូប​នេះ​បញ្ជាក់​ដែរ​ថា​ ការ​ស្គាល់គ្នា​ពី​៣​ទៅ​៤​ឆ្នាំ​ហើយ​ប៉ុន្តែ​នាង​និង​ប៉ែន​ ចំ​រ៉ុ​ង​ទើបនឹង​មាន​ទំនាក់ទំនង​ស្នេហ៍​ទើបនឹង​បាន​ជាង​កន្លះ​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ​។​ នាង​ថា​”​ អ្នកខ្លះ​អាច​មើល​មក​បង​ប៉ែន​ចំ​រ៉ុ​ង​អ​ញ្ចឹ​ង​ ប៉ុន្តែ​មាន​តែ​ខ្ញុំ​ដែល​នៅ​ជិត​គាត់​បំផុត​ទើប​អាច​ដឹង​ថា​គាត់​ជា​មនុស្ស​យ៉ាងម៉េច​”​។​ នាង​ថា​ ប្រសិនជា​ឪពុក​នាង​កាន់តែ​ចិត្តទន់​ជាង​នេះ​នាង​និង​ប៉ែន​ ចំ​រ៉ុ​ង​អាច​នឹង​រៀបចំ​មង្គលការ​ក្នុង​អំឡុង​ឆ្នាំ​ក្រោយ​។​

​ថ្មីៗ​នេះ​ លោក​អ៊ិ​ន​ សុ​ភិន​ ដែល​ជា​ឪពុក​នៅ​មិន​ទាន់​ព្រលយ​ពាក្យ​ក្នុង​ការ​ទទួលស្គាល់​លោក​ប៉ែន​ ចំ​រ៉ុ​ង​នៅឡើយ​ខណៈ​ដែល​លោក​ថា​នឹង​បណ្តោយ​ឲ្យ​កូនស្រី​ធ្វើ​អ្វី​ដែល​នាង​ចង់​ធ្វើ​ហើយ​លោក​នឹង​នៅ​តែ​ទទួលស្គាល់​និង​ទទួលយក​កូនស្រី​មក​វិញ​នៅ​ពេល​ដែល​មាន​បញ្ហា​នៅ​ថ្ងៃក្រោយ​។​

ភិន​ សុ​ដា​លី​ស​ ប្រាប់​ថា​ នាង​រស់នៅ​ជាមួយ​ឪពុក​ជាង​២០​ឆ្នាំ​នាង​ដឹង​ថា​ ឪពុក​របស់​នាង​នឹង​មិន​បោះបង់​ចោល​នាង​ឡើយ​ហើយ​នាង​ជឿជាក់​ថា​ថ្ងៃ​មង្គលការ​របស់​នាង​ពិតជា​មាន​វត្តមាន​ឪពុក​របស់​នាង​ចូលរួម​។​នាង​បញ្ជាក់​ថា​ ការ​ដែល​នាង​ទៅ​ចុះ​អេ​តា​ស៊ី​វិល​ជាមួយ​ប៉ែន​ ចំ​រ៉ុ​ង​គឺ​តាម​ពា​ក្ស​សម្តី​របស់​ឪពុក​ថា​ “​បើ​ស្រលាញ់​គ្នា​ទៅ​ចុះ​អេ​តា​ស៊ី​វិល​ទៅ​ហើយ​រើ​ឥ​វ៉ា​ន​ទៅ​នៅ​ជាមួយ​ចំ​រ៉ុ​ង​ទៅ​ហើយ​គាត់​មិន​ចែក​អ្វី​ឲ្យ​ទេ​”​។​

តារា​សម្តែង​រូប​នេះ​បញ្ជាក់​ដែរ​ថា​ នាង​នៅ​តែ​គោរព​ស្រលាញ់​ឪពុក​ដដែល​។​ នាង​បញ្ជាក់​ថា​នឹង​ប្រើប្រាស់​ជីវិត​រស់នៅ​តែ​ពីរ​នាក់​ក្នុង​នាម​ជា​ប្តី​ប្រពន្ធ​ដោយ​នឹង​មិន​ពឹងពាក់​លើ​ការ​ជួយ​ទំនុកបម្រុង​ពី​ឪពុក​ម្តាយ​ទៀត​ឡើយ​ហើយ​នាង​ជឿជាក់​ថា​ សមត្ថភាព​នាង​និង​អនាគត​ស្វាមី​អាច​នឹង​រស់នៅ​ប្រកបដោយ​សេចក្តីសុខ​។​

នាង​បញ្ជាក់​ថា​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​មាន​ទំនុកចិត្ត​និង​បាក់ចិត្ត​ស្រលាញ់​លើ​លោក​ ប៉ែន​ ចំ​រ៉ុ​ង​ព្រោះតែ​ប៉ែន​ ចំ​រ៉ុ​ង​គឺជា​បុរស​ដែល​អាច​ឲ្យ​នាង​ទុកចិត្ត​ពិសេស​គឺ​ការ​លះបង់​ការ​តស៊ូ​ អត់ធ្មត់​សប់​បែប​យ៉ាង​។​ នាង​ថា​ “​បង​ចំ​រ៉ុ​ង​គាត់​ចិត្តល្អ​ជួយ​គ្រួសារ​គាត់​បាន​ច្រើន​ ហើយ​គាត់​ ស៊ូទ្រាំ​មិន​តបត​ជាមួយ​ប៉ា​ទោះបីជា​ប៉ា​វាយតប់​គាត់​និយាយ​ពី​គាត់​មិនល្អ​យ៉ាងណា​ក្តី​”​។​

​ក្រោយ​រៀប​ការ​នាង​នៅ​តែ​បន្តការងារ​សិល្បៈ​ដដែល​ហើយ​ដើម្បី​នាង​ក៏​គ្រោង​និង​មាន​គម្រោង​ជា​ច្រើន​ក្នុង​ជីវិត​ជាមួយនឹង​ប៉ែន​ ចំ​រ៉ុ​ង​ដែល​នាង​ស្នើ​មិន​បញ្ជាក់​ ។​ ទោះជា​យ៉ាងណា​នាង​ហាក់​មិន​មាន​រំពឹង​ច្រើន​ទេ​ថា​ពិធី​មង្គលការ​ជា​ផ្លូវការ​របស់​នាង​និង​លោក​ប៉ែន​ ចំ​រ៉ុ​ង​អាច​នឹង​រៀបចំ​បាន​ធំដុំ​ដូច​តារា​ល្បីៗ​នោះ​ ប៉ុន្តែ​ទោះជា​យ៉ាងណា​នាង​នៅ​តែ​រក្សា​ចិត្ត​ស្រលាញ់​ស្មោះ​ចំពោះ​អនាគត​ស្វាមី​នាង​ដដែល​៕​ វ​ឌ្ឍ​នា​

dalis chamrong (2)

dalis chamrong (1)

dalis chamrong (3)

dalis chamrong (4)


ចែករំលែក៖