ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​កាម​រី​បើក​លឿន​បុក​សត្វ​គោ​បណ្តាល​ឲ្យ​ងាប់​មួយ​ក្បាល​នៅ​ផ្លូវជាតិ​លេខ​៣

ចែករំលែក៖

​ភ្នំពេញ​៖​ ហេតុការណ៍​គ្រោះថ្នាក់​ច​រា​រណ៍​មួយ​ដោយសារ​តែ​រថយន្ត​កាម​រី​មូ​យ​គ្រឿង​បើក​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​បុក​សត្វ​គោ​ដែល​ម្ចាស់​លែង​ចោល​ឲ្យ​ដើរ​តាម​ដងផ្លូវ​ បណ្តាល​ងាប់​មួយ​ក្បាល​ចំណែក​រថយន្ត​រង​ការ​ខូច​ខ​ខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ​។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥ​ន្ទះ​តេ​លា​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ ស្ថិត​ក្នុង​សង្កាត់​ភ្លើង​ឆេះរ​ទះ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កាម​រី​មូ​យ​គ្រឿង​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2K-6560​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ដោយ​កន្លែង​ងងឹត​ផង​នោះ​ក៏​ជ្រុល​បុក​សត្វ​គោ​ដែល​ដើរ​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​ងាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​ ចំណែក​រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ​។​

​ក្រោយ​ពេល​កើតហេតុ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ដល់​ចំណុច​កើតហេតុ​និង​យក​សត្វ​គោ​រួម​ទាំង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះរ​ទះ​ដើម្បី​ស្វែងរក​ម្ចាស់​គោក​ដោះស្រាយ​ពេល​ក្រោយ​ ។

​គួ​បញ្ជាក់​ផង​ដែរ​ថា​ ស្ទើ​តែ​រៀងរាល់ថ្ងៃ​គេ​តែងតែ​ឃើញ​សត្វ​គោ​ជា​ច្រើន​ក្បាល​ដើរ​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ ដោយ​មិនឃើញ​មាន​ម្ចាស់​តាម​ខ្វៀល​និង​ចាប់ចង​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​ និង​តែងតែ​បាត់​ដោយសារ​តែ​មាន​ក្រុម​ចោរ​ចាប់​យក​ទៅ​ផ្លះ​យក​សាច់​លក់​ជា​ញាក់​ញាប់​ ៕​ សុខា​ សែន​ជ័យ

image3

image2

image4

image1


ចែករំលែក៖