ព័ត៌មានទាន់ហេតុការណ៍៖

ខ្សិ​ប​ដាក់​ត្រចៀក​៖​ ឈ្មួញ​វៀតណាម​ឈ្មោះ​ តូ​ម​ ដឹក​ត្រី​ខុសច្បាប់​ រាល់ថ្ងៃ​

ចែករំលែក៖

​គេ​រាយការណ៍​ថា​ ឈ្មួញ​ដឹក​ត្រី​ឆ្តោរ​ ត្រី​រ៉ស់​ និង​ត្រី​ចាប​ខុសច្បាប់​ជា​ជនជាតិ​វៀតណាម​ឈ្មោះ​ វ​ណ្ណា​ ហៅ​ តូ​ម​ ធ្វើ​សកម្មភាព​រៀងរាល់ថ្ងៃ​ ចេញ​តាម​ច្រកព្រំដែន​ភ្នំ​ដិ​ន​ ស្រុក​គិរីវង់​ ខេត្តតាកែវ​ ក្រោម​ក្រសែភ្នែក​មន្ត្រី​ជលផល​ ដែល​ប្រចាំការ​នៅ​ខេត្តតាកែវ​ និង​ថ្នាក់លើ​ ជា​អ្នក​កាង​ ។​ របរ​រកស៊ី​របស់​ឈ្មួញ​វៀតណាម​ ឈ្មោះ​ តូ​ម​ នេះ​ត្រូវ​គេ​រាយការណ៍​ថា​ បាន​បុក​ផ្តួល​ឈ្មួញ​ដទៃ​ទៀត​ ដែល​រកស៊ី​តូចតាច​ឲ្យ​ដួល​រប៉ាត់រប៉ាយ​ ព្រោះតែ​មន្ត្រី​ជលផល​ជួយ​សហការ​ជាមួយ​ឈ្មួញ​ តូ​ម​ នោះ​បង្ក្រាប​អ្នក​រកស៊ី​តូចតាច​ ។​

​ត្រី​ចាប​ដែល​គេ​ចាត់​ទុក​ថា​ជា​ប្រភេទ​ត្រី​នាំ​ចូល​ខុសច្បាប់​ខ្លាំង​បំផុត​នោះ​ ត្រូវ​បាន​ឈ្មួញ​វៀតណាម​ ឈ្មោះ​ តូ​ម​ នាំ​ចូល​ជា​រៀងរាល់ថ្ងៃ​ ប៉ៅ​ផ្តាច់​ខេត្តកំពង់ស្ពឺ​ និង​មួយ​ផ្នែក​នៅ​រាជធានី​ភ្នំពេញ​ ។​ ឈ្មួញ​តូ​ម​ បាន​ដឹក​ ត្រី​ចាប​ ក៏​ដូច​ជា​ត្រី​រ៉ស់​ ត្រី​ឆ្តោរ​ តាម​រថយន្ត​ធំៗ​ ចូល​ទៅ​ខេត្តកំពង់ស្ពឺ​ និង​មួយ​ផ្នែក​ចូល​រាជធានី​ភ្នំពេញ​ ។​ មន្ត្រី​រដ្ឋបាល​ជល​ដែល​ជា​អ្នក​កាង​បទល្មើស​ របស់​ឈ្មួញ​វ​ណ្ណា​ ហៅ​ តូ​ម​ នោះ​ គឺ​លោក​ ម៉ា​ញ​ ពៅ​ ជា​មន្ត្រី​រដ្ឋបាល​ជលផល​ ប្រចាំ​តំបន់​ចតុមុខ​ ដែល​គ្របដណ្តប់​ទៅ​ដល់​ខេត្តតាកែវ​ និង​ខេត្តកណ្តាល​នោះ​ផង​ ។​

​គេ​មិនដឹង​ថា​ តើ​មេ​រដ្ឋបាល​ជលផល​បាន​ជ្រាប​អំពី​បញ្ហា​នៃ​បទល្មើស​ការ​នាំ​ត្រី​ចាប​ ត្រី​រ៉ស់​ខុសច្បាប់​របស់​ឈ្មួញ​តូ​ម​ ក្រោម​ការ​កាង​ របស់​លោក​ ម៉ា​ញ​ ពៅ​ នោះ​ដែរ​ឬ​យ៉ាងណា​ទេ​?​ ទ​ង្វើ​បែប​នេះ​ វា​មិន​ត្រឹមតែ​ជា​បទល្មើស​ដែល​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​រដ្ឋបាល​ជលផល​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ក្រសួងកសិកម្ម​ត្រូវ​បាន​ជាន់ឈ្លី​ដោយ​ឈ្មួញ​ជា​ជនបរទេស​ ឈ្មោះ​ តូ​ម​ នោះ​ឯង​ ។​ គេ​រំពឹង​ថា​ លោក​មេ​រដ្ឋបាល​ជលផល​ នឹង​ពិនិត្យ​រឿង​ រ៉ាវ​របស់​ឈ្មួញ​ តូ​ម​ និង​លោក​ ម៉ា​ញ​ ពៅ​ នោះ​ឡើង​វិញ​ ៕​

unnamed


ចែករំលែក៖