ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញសហការជាមួយកម្លាំងចម្រុះខណ្ឌចំការមនចុះចាប់ឈើខុសច្បាប់នៅបឹងត្របែក

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ សហការជាមួយកម្លាំងចម្រុះខណ្ឌចំការមន បានចុះធ្វើប្រតិបត្តិការបង្ក្រាបទីតាំងអារឈើ និងស្តុកឈើ សង្ស័យខុសច្បាប់ ដោយដកហូតឈើជាច្រើនរយដុំ និងដកហូតម៉ាស៊ីនអារឈើធុនធំច្រើនគ្រឿងផងដែរ ។ ហេតុការណ៍នេះ​បានធ្វើឡើងនៅតាមបណ្តោយផ្លូវ​លេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ

ប្រតិបត្តិការណ៍នេះដឹកនាំដោយលោក តុប ឈិនឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើរាជធានី និងសមត្ថកិច្ចចម្រុងមូលដ្ឋានជាច្រើននាក់ទៀត ។

បច្ចុប្បន្នឈើ និងម៉ាស៊ីនអារឈើដែលរិបអូសបានទាំងនោះត្រូវបញ្ជូនទៅកាន់រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញដើម្បីពិនិត្យ និងចាត់ការបន្ត ៕ ស រស្មី

IMG_1019

IMG_1015

IMG_1012

IMG_1023


ចែករំលែក៖