ព័ត៌មានទាន់ហេតុការណ៍៖

ប៉ះទង្គិច​នៅ​ព្រំដែន​ម៉ា​លី​ជាមួយ​អាល់​ហ្សេ​រី​ស្លាប់​យ៉ាងតិច​១៥​នាក់​

ចែករំលែក៖

​ការ​ប៉ះ​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​បាន​កើតឡើង​រវាង​ក្រុម​ប្រដាប់​អាវុធ​ដែល​ប្រឆាំង​គ្នា​ស្ថិត​នៅ​ក្បែរ​បន្ទាត់​ព្រំដែន​ប្រទេស​ម៉ា​លី​ជាប់​ជាមួយ​ប្រទេស​អាល់​ហ្សេ​រី​កាលពី​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ហើយ​បើ​តាម​សេចក្តីរាយការណ៍​អះអាង​ថា​ ក្នុង​ហេតុការណ៍​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​១៥​នាក់​បាត់បង់​ជីវិត​ ស្រប​ពេល​ដែល​អំពើ​ហិង្សា​តែងតែ​កើត​ឡើងជា​និច្ច​ បើ​ទោះបី​កង​រក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ នៅ​ទីនោះ​យ៉ាងណា​ក៏​ដោយ​ ។​

​ក្រុម​ឧទ្ទាម​ដែល​ស្ថិត​នៅ​តាម​បន្ទាត់​ព្រំដែន​នោះ​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិ​ផា​ព​ដែល​ទន្ទឹងរង់ចាំ​រយៈពេល​វែង​អន្លាយ​មួយ​កាលពី​ខែមិថុនា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ការ​ចរចា​ពិភាក្សា​អស់​រាប់​ខែ​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ អ្នកសម្របសម្រួល​នៅ​ក្នុង​សន្ធិសញ្ញា​សន្តិភាព​មានការ​ស្មុគស្មាញ​លំបាក​ជាទី​បំផុត​ដើម្បី​បញ្ចុះបញ្ចូល​ភាគី​ពាក់ព័ន្ធ​ឲ្យ​គោរព​ទៅ​លើ​សន្ធិសញ្ញា​សន្តិភាព​នេះ​ ។​

​កាលពី​ខែសីហា​ កន្លង​ទៅ​នេះ​មានការ​ប៉ះ​ប្រយុទ្ធ​គ្នា​ស្ថិត​នៅ​ជិត​ទីប្រជុំជន​ Anefis​ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​២០​នាក់​ផង​ដែរ​ ។​

​តំណាង​ចលនា​ផ្តាច់ខ្លួន​ CMA​ លោក​ Attaye​ Ag​ Mohamed​ បាន​បញ្ជាក់​ថា​ ការ​ប្រយុទ្ធ​គ្នា​បាន​និង​កំពុង​បន្ត​កើតឡើង​នៅ​វេលា​ព្រឹក​ ស្ថិត​នៅ​តំបន់​ Inafarak​ ដែល​នៅ​ទីនោះ​ ក្រុមគាំទ្រ​រដ្ឋាភិបាល​បាន​ចូល​មក​កាន់​ទីនោះ​ដើម្បី​រៀបចំ​វាយប្រហារ​ប្រឆាំង​មក​លើ​ក្រុម​ CMA​ ។​

​ប្រភព​បាន​បញ្ជាក់​ថា​ សកម្មប្រយុទ្ធ​១៥​នាក់​បាន​បាត់បង់​ជីវិត​ ក្នុង​នោះ​១៣​នាក់​ជា​ក្រុមគាំទ្រ​រដ្ឋាភិបាល​ ។​ ប្រភព​បន្ត​ថា​ ក្រុមគាំទ្រ​រដ្ឋាភិបាល​ប្រមាណ​៧០​រថយន្ត​ភិ​ក​អាប់​បាន​និង​កំពុង​ស្ថិត​នៅ​ទីតាំង​ខាងលើ​នេះ​ ហើយ​ការ​ផ្ទុះអាវុធ​យ៉ាង​ហិង្សា​ទំនងជា​កើតឡើង​បន្តបន្ទាប់​ទៅ​ទៀត​ ។​

​លោក​ Medhi​ Ag​ Almoubareck​ អ្នកនាំពាក្យ​ក្រុម​ដែល​គាំទ្រ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ កម្លាំង​សកម្មប្រយុទ្ធ​របស់​ខ្លួន​ត្រូវ​បាន​ក្រុម​ CMA​ វាយប្រហារ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​មូលហេតុ​នេះ​ហើយ​ ទើប​មានការ​បាញ់ប្រហារ​តបត​ទៅ​វិញ​ ។​ លោក​បញ្ជាក់​ថា​ សកម្មប្រយុទ្ធ​១៧​នាក់​បាន​បាត់បង់​ជីវិត​ ក្នុង​នោះ​១៤​នាក់​ជា​សកម្មប្រយុទ្ធ​មក​ពី​ក្រុម​ CMA​ ។​

​លោកស្រី​ Radhia​ Achouri​ អ្នកនាំពាក្យ​កងកម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ម៉ា​លី​បាន​ថ្លែង​ថា​ ទទួល​បាន​ព័ត៌មាន​អំពី​ការ​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​នេះ​ដែរ​ ប៉ុន្តែ​វា​បាន​បញ្ចប់​ទៅ​វិញ​ភ្លាមៗ​។​

​ការ​ពើប​ប្រយុទ្ធ​គ្នា​ជា​ថ្មី​នេះ​ធ្វើ​ឲ្យ​ស្មុគស្មាញ​បន្ថែម​ទៀត​ទៅ​លើ​អ្នកសម្របសម្រួល​ ឬ​អាជ្ញាកណ្តាល​ដែល​មាន​ក្តី​សង្ឃឹម​ចង់បាន​ កិច្ចព្រមព្រៀង​សន្តិភាព​ និង​ស្ថិរភាព​កើតឡើង​ក្នុង​តំបន់​នោះ​ ក៏​ដូច​ជា​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ទទួល​បានការ​គាំទ្រ​ពេញលេញ​ពី​នៅ​ក្នុង​តំបន់​ និង​ពី​មហាអំណាច​លោក​ខាងលិច​ ដើម្បី​ផ្តោត​រួម​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អិ​ស្លា​ម​ដែល​កំពុង​សកម្ម​នៅ​ក្នុង​តំបន់​នោះ​ ។​

​កងកម្លាំង​សន្តិសុខ​បាន​អះអាង​ថា​ ការ​ផ្ទុះអាវុធ​រវាង​ក្រុម​ខាងលើ​នេះ​បាន​កើតឡើង​ដោយសារ​តែ​ដណ្តើម​គ្នា​គ្រប់គ្រង​ច្រក​ផ្លូវ​រត់ពន្ធ​យ៉ាង​សំខាន់​ឆ្ពោះទៅ​កាន់​អាល់​ហ្សេ​រី​ និង​ទៅ​កាន់​ណៃ​ចឺ​នោះ​។​ ច្រក​ផ្លូវ​នៅ​ទីនោះ​ ត្រូវ​គេ​ប្រើប្រាស់​សម្រាប់​ក្រុម​ឈ្មួញ​ទុច្ចរិត​នាំ​គ្រឿងញៀន​និង​អាវុធ​រត់ពន្ធ​ឆ្លងកាត់​ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល់​ហ្សេ​រី​បាន​ផ្សព្វផ្សាយ​ថា​ អាវុធ​ជា​ច្រើន​ត្រូវ​បាន​រិ​ប​អូស​ស្ថិត​នៅ​ក្នុង​តំបន់​ Inafarak​ ក្នុង​នោះ​ផង​ដែរ​មាន​ទាំង​កាំភ្លើងយន្ត​ធុន​ធ្ងន់​ កាំភ្លើងត្បាល​ និង​គ្រាប់បែក​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ​ ។​

​ក្រុម​សកម្មប្រយុទ្ធ​ Tuareg​ នៅ​ក្នុង​ទឹកដី​ម៉ា​លី​នេះ​បាន​ផ្ទុះ​ការ​បះបោរ​រយៈពេល​៤​លើក​រួច​មក​ហើយ​ចាប់​តាំង​អំពី​ប្រទេស​ម៉ា​លី​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​បារាំង​កាលពី​ឆ្នាំ​១៩៦០​មក​ ។​ ក្រុម​ប្រដាប់​អាវុធ​នេះ​បាន​ស្វះ​ស្វែងរក​ការ​គ្រប់គ្រង​តំបន់​ស្វយ័ត​ស្ថិត​នៅ​ភាគ​ខាងត្បូង​ដែល​ពួក​គេ​ហៅ​ថា​ Azawad​ នោះ​ ។​

​ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​ដណ្តើម​កាន់កាប់​ភាគ​ខាងជើង​ជាប់​ជាមួយ​ទីតាំង​គ្រប់គ្រង​ដោយ​ក្រុម​ Tuareg​ នោះ​យ៉ាង​ឆាប់រហ័ស​ កាលពី​ឆ្នាំ​២០១២​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ក្រុម​ឧទ្ទាម​រដ្ឋ​អិ​ស្លា​ម​នៅ​ទីនោះ​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​ពី​កងទ័ព​របស់​ប្រទេស​បារាំង​ផង​ដែរ​ ៕​

tuaregs.preview

TUAREG NOMADS...FOR USE WITH "UNEASY TUAREGS"--A group of Tuareg nomads, right, look at a Nigerien government soldier near an army base in the Sahara desert north of Agadez, Niger, Oct. 20, 1998.  The Tuaregs, nomadic decendants of Berbers and Arabs, fought for years against the Nigerian military in a struggle rooted in historic racial rivaly and a scramble for meager resources. The fragile peace reached four years ago when the Tauregs signed a peace deal with the government is being threatened by new rumblings of discontent. (AP Photo/David Guttenfelder)


ចែករំលែក៖