ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ហាង​គុយទាវ​អត់​ចំណត​ជា​ចំណែក​ នាំ​ឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​និង​ចរាចរ​

ចែករំលែក៖

​ក្នុង​នាម​ប្រជាពលរដ្ឋ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​ ខ្ញុំបាទ​អបអរសាទរ​ចំពោះ​ចំណាត់​ ការ​របស់​អាជ្ញាធរ​ដែល​បាន​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដងផ្លូវ​សាធារណៈ​ចំពោះ​ ក្រុម​អាជីវករ​ដែល​លក់ដូរ​ហៀរ​មក​លើ​ដងផ្លូវ​ ។​ ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​គឺ​ ការ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​មុខ​ភោជនីយដ្ឋាន​ និង​អាហារ​ដ្ឋា​ន​នានា​ ។​

​នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ ហាង​គុយទាវ​,​ភោជនីយដ្ឋាន​ សណ្ឋាគារ​ មួយ​ចំនួន​ គ្មាន​ចំណតរថយន្ដ​សម្រាប់​ភ្ញៀវ​នោះ​ឡើយ​ ។​ ចិញ្ចើម​ផ្លូវ​សាធារណៈ​ គឺជា​ចំណត​ដ៏​សំខាន់​សម្រាប់​ភ្ញៀវ​ដែល​មានមុខមាត់​ចូល​ទៅ​ទទួលទាន​អាហារ​នៅ​ ក្នុង​ហាង​ ។​ មិនតែប៉ុណ្ណោះ​ជួនកាល​រថយន្ដ​ត្រូវ​បាន​ចត​២​ជួរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ស្ទើរតែ​ហៀរ​មក​ដល់​កណ្ដាល​ទ្រូងផ្លូវ​ទៅ​ហើយ​ ។​ ប្រការ​នេះ​ ក្រៅពី​បាត់បង់​ សណ្ដាប់ធ្នាប់​ ក៏​បណ្ដាល​ឱ្យ​កកស្ទះ​ចរាចរណ៍​ដែរ​ ។​ ខ្ញុំ​មិនដឹង​ថា​ តើ​អាជ្ញា​ធរមាន​ សមត្ថកិច្ច​ដឹង​អំពី​ករណី​ទាំងនេះ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ​?

​នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ ចាប់ពី​ខាងលិច​សាលា​សន្ធរ​ម៉ុ​ករ​ហូត​ដល់​ ផ្សារ​ធំ​ថ្មី​ ភោជនីយដ្ឋាន​ស្ទើរតែ​ទាំងអស់​ គ្មាន​ចំណត​សម្រាប់​អតិថិជន​របស់​ខ្លួន​ នោះ​ទេ​ ។​ រថយន្ដ​ភ្ញៀវ​ត្រូវ​បាន​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ជួនកាល​រហូត​ដល់​២​ជួរ​ ក៏​មាន​ ។​ ធ្វើ​យ៉ាងនេះ​ រឿង​អី​ដែល​មិន​បាត់បង់​សណ្ដាប់ធ្នាប់​ និង​ស្ទះចរាចរណ៍​នៅ​ ពេល​ដែល​ផ្លូវ​រួម​តូច​ ។​ សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ឡឺ​ប្រេ​ស៊ី​ដង់​ ,​ភោជនីយដ្ឋាន​ ថ្មដា​ សុទ្ធតែ​ភ្ញៀវ​ដែល​មានមុខ​មាត់ធំៗ​ចូល​ទៅ​ទទួលទាន​អាហារ​នៅ​ទីនោះ​ ។​ ប៉ុន្ដែ​ ម្ចាស់​ភោជនីយដ្ឋាន​គ្មាន​ចំណត​ត្រឹមត្រូវ​នោះ​ទេ​ ។​

​អាជ្ញាធរ​គិត​ថា​ វា​ជា​រឿង​តូចតាច​ ប៉ុន្ដែ​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ នៅ​ពេល​ដែល​ជួប​ប្រទះ​និង​បញ្ហា​នេះ​ ក្ដៅក្រហាយ​ខ្លាំង​ណាស់​ ។​ ប្រជាពលរដ្ឋ​ស្ដី​ បន្ទោស​អាជ្ញាធរ​ថា​មិន​យកចិត្ដទុកដាក់​ចំពោះ​បញ្ហា​ទាំងនេះ​ ហើយ​ខ្លះ​ថែម​ទាំង​ យល់​ថា​ អាជ្ញាធរ​ទទួល​បាន​លាភ​សក្ការ​ពី​ម្ចាស់​ភោជនីយដ្ឋាន​ទាំងនោះ​ទៀត​ផង​ ។​ ផ្ទុយ​ទៅ​វិញ​ ប្រជាពលរដ្ឋ​លក់​គ្រក់​តាម​រ៉ឺ​ម៉ក​ ត្រូវ​អាជ្ញាធរ​ដេញចាប់​ផាកពិន័យ​ យ៉ាង​ចាស់ដៃ​ ។​ វា​ពិតជា​អយុត្ដិធម៌​ ៕​ ប្រជាពលរដ្ឋ​ម្នាក់​

ffer


ចែករំលែក៖