ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះ​គ្មាន​មនុស្ស​បើក​បាញ់​មី​ស៊ី​ល​សម្លាប់​ជនសង្ស័យ​ជា​ក្រុម​ឧទ្ទាម​៥​នាក់​

ចែករំលែក៖

​កងកម្លាំង​សន្តិសុខ​ ក៏​ដូច​ជា​ក្រុម​លី​បង់​បាន​បញ្ជាក់​ថា​ យន្តហោះ​គ្មាន​មនុស្ស​បើកបរ​មួយ​គ្រឿង​របស់​ប៉ា​គី​ស្ថាន​បាន​បើក​ការ​បាញ់ប្រហារ​ដោយ​ប្រើ​មី​ស៊ី​ល​ពីលើ​ដែនអាកាស​សម្លាប់​ក្រុម​សង្ស័យ​ថា​ជា​ក្រុម​ឧទ្ទាម​៥​នាក់​ ស្ថិត​នៅ​ព្រំដែន​ភាគ​ខាងកើត​ជាប់​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​ មី​ស៊ី​ល​នេះ​បាន​ហោះ​សំដៅ​ទៅ​លើ​ជំរំ​លាក់ខ្លួន​របស់​ក្រុម​សកម្មប្រយុទ្ធ​ទាំង​ដែល​សង្ស័យ​ជា​ក្រុម​ឧទ្ទាម​រដ្ឋ​អិ​ស្លា​ម​ ។​

​មន្ត្រី​សន្តិសុខ​ប៉ា​គី​ស្ថាន​បាន​ថ្លែង​ថា​ ការ​វាយប្រហារ​នេះ​បាន​កើតឡើង​នៅ​តំបន់​ Nazyan​ ខេត្ត​ Nangarhar​ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ប៉ា​គី​ស្ថាន​ ។​ ក្រុម​លី​បង់​មក​ពី​តំបន់​ខាងលើ​នេះ​បាន​ថ្លែង​ដែរ​ថា​ នៅ​តំបន់​ខាងលើ​នេះ​ទទួល​រង​ការ​វាយប្រហារ​៣​លើក​មក​ហើយ​ក្នុងឆ្នាំនេះ​ ដែល​គោលដៅ​នៃ​ការ​វាយប្រហារ​គឺ​សំដៅ​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ ។​

​ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​និង​កំពុង​គ្រប់គ្រង​ដែនដី​ភាគច្រើន​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់​ ។​ ក្រុម​នេះ​មាន​គោលបំណង​វាតទី​ទឹកដី​ដើម្បី​បង្កើត​អាណាចក្រ​កាលី​ផេ​ត​(caliphate)​របស់​ពួក​គេ​ ។​

​រហូត​មក​ដល់​ពេល​នេះ​ ក្រុម​រដ្ឋ​អិ​ស្លា​ម​មិន​បាន​បង្ហាញ​សញ្ញាណ​ណាមួយ​ពិតប្រាកដ​ថា​ ក្រុម​របស់​ខ្លួន​មាន​វត្ត​មាននៅ​ក្នុង​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​ ឬ​ប៉ា​គី​ស្ថាន​នោះ​ទេ​ ។​ ប៉ុន្តែ​ក្រុម​ឧទ្ទាម​តូចៗ​ដែល​មាន​គោលដៅ​ស្រ​ដៀង​គ្នា​នោះ​បាន​ប្រកាស​ចូលខ្លួន​ចងមេត្រី​ភាព​ជាមួយ​ក្រុម​រដ្ឋ​អិ​ស្លា​ម​នៅ​ទីនោះ​ ៕

drone


ចែករំលែក៖