ព័ត៌មានទាន់ហេតុការណ៍៖

ត្រឡប់​មក​ពី​ចំការ​វិញ​ខ្យល់គ​ស្លាប់​ចោល​ប្រពន្ធ​

ចែករំលែក៖

​ខេត្តរតនគិរី​៖​ បុរស​ម្នាក់​ ខ​ណៈ​ត្រឡប់​មក​ពី​ចំការ​បេះ​ផលដំណាំ​បន្លែ​ផ្សេងៗ​ដើម្បី​ឲ្យ​ប្រពន្ធ​យក​ទៅ​លក់​នៅ​ទីផ្សារ​ក្រុង​បាន​លុង​ពេល​មក​ដល់​ផ្ទះ​ ក្រោយ​ពី​ពិសារអាហារ​ពេល​ល្ងាច​រួច​ហើយ​ ក៍​ស្រាប់តែ​ស្ទះ​បំពង់​ដង្ហើម​ខ្យល់​ បណ្តាលឲ្យស្លាប់​ភ្លា​ប់ៗ​យ៉ាង​អាណោច​អាធ័ម ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​នឹង​៣០​នាទី​យប់ ​ថ្ងៃ​ទី​១៧​ ខែ​ក​ញ្ញា​ ឆ្នាំ​២០១៥ ​។​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឪពុក​ម្តាយ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះជា​កូនបង្កើត​របស់​គាត់​មានឈ្មោះ​ រ​ចំ​ ខន​ ភេទ​ប្រុស​ អាយុ​៣១​ ឆ្នាំ​ជនជាតិ​ទំពួន​ មានស្រុក​កំណើត​នៅ​ភូមិ​ប៉ា​យ៉ាង​ ឃុំ​លុង​ឃុ​ង​ ស្រុក​ប​កែវ​ ខេត្តរតនគិរី​។​ បច្ចុប្បន្ន​មាន​ប្រពន្ធ​រស់នៅ​ភូមិ​ឡូ​ន​ សង្កាត់​យក្ខ​ឡោម​ ក្រុង​បាន​លុង​ មានមុខ​របរ​ធ្វើ​ចំការ​។​ ប្រពន្ធ​ឈ្មោះ​ ប្រឿង​ពុទ្ធ​ នី​ថា​ អាយុ​២១​ ឆ្នាំ​ជនជាតិ​ទំពួន​{​អត់​មានកូន​}​ គ្រួសារ​ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា​ ជន​រង​គ្រោះ​ក្រោយ​ពី​ហូប​បាយ​រួច​នៅ​ពេល​ល្ងាច​លើ​ផ្ទះ​ឃើញ​ទាញ​យក​ទូរស័ព្ទ​មក​តេ​មិនដឹង​ថា​ តេ​ទូរស័ព្ទ​ទៅ​ណា​ទេ​ ពេល​តេ​ទូរស័ព្ទ​ចប់​ស្រាប់តែ​ឬ​សំ​ម្លេ​ង​ស្រែ​កថា​ ឈឺ​ ក​យកដៃ​ស្ទាប​បំពង់ក​ខ្លួនឯង​ ក៍​ថប់ដង្ហើម​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​ ។​

​ក្រោយ​ពី​កើតហេតុ​ សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដល់​កន្លែង​ធ្វើ​កុស​ល្យ​វិ​ច័យ​សាកសព​ ឃើញថា បុរស​ម្នាក់​នេះ​ពិតជា​ខ្យល់គ​ប្រាកដ​មែន​ ។​ សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច​ ៕​ អ៊ុ​ច​សា​វុ​ទ្ធ​

abcr (1)

abcr (2)

abcr


ចែករំលែក៖