ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ ប្រើ​ពេល​ជិត​៣​ម៉ោង​រក​ម៉ូតូ​មួយ​គ្រឿង​ ក្រោយ​ពេល​ជនសង្ស័យ​ប្លន់​បាន​សម្រេសចពី​នារី​ម្នាក់​

ចែករំលែក៖

​ភ្នំពេញ​: ​ក្រោយ​ពេល​មាន​ករណី​ប្លន់​ម៉ូតូ ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ បាន​​ស្រាវជ្រាវ​រក​ឃើញ​ម៉ូតូ​មួយ​គ្រឿង​នៅ​ក្នុងផ្ទះ​សំណាក់​គៀន​ឃ្លាំង​ ស្ថិត​ក្នុង​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​ ក្រោយ​ពេល​មាន​ជនសង្ស័យ​ប្លន់​ម៉ូតូ​មួយ​គ្រឿង​ពី​នារី​ម្នាក់​បាន​សម្រេច​ កាលពី​ម៉ោង​៤និង៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ដី​ឡូត៍​មួយ​កន្លែង​ តាម​ផ្លូវ​ទន្លេសាប​ ក្រុម​១​ ភូមិ​ដើម​គ​ សង្កាត់​ព្រែក​តា​សេក​ ខណ្ឌ​ជ្រោយចង្វា​ ហើយ​រក​ឃើញ​ម៉ូតូ​វិញ​នៅ​ម៉ោង​ជិត​៧​យប់​ថ្ងៃ​ដដែល​ ។​

​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វា​បាន​ឲ្យ​ដឹង​ថា​ នារី​រង​គ្រោះ​ខាងលើ​មានឈ្មោះ​ពុំ​ ចាន់​ថា​ អាយុ​២៣​ឆ្នាំ​ មុខរបរ​កម្មការិនី​រោងចក្រ​ ស្នាក់​ក្បែរ​កន្លែង​កើតហេតុ​ បើក​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ ​ភ្នំពេញ ​1AS.0789​ ដោយ​មាន​ដឹក​ក្មេង​ប្រុស​ម្នាក់​អាយុ​៤​ឆ្នាំ​ ។​

​ប្រភព​ត៌​មាន​ពី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ខ្លួន​បាន​បើក​ម៉ូតូ​ចេញពី​ធ្វើការ​ រួច​ក៏​បើក​ម៉ូតូ​ផ្ទះ​តា​ ដើម្បី​ទៅ​យក​ក្មួយ​ប្រុស​ទៅ​ផ្ទះ​ជាមួយ​គ្នា​ ខ​ណះ​បើក​ម៉ូតូ​តាម​ផ្លូវ​មក​ដល់​ក្បែរ​កន្លែង​កើតហេតុ​ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ឈរ​នៅ​មាត់​ផ្លូវ​នៅ​ខាង​មុខ​ ដោយ​ខ្លួន​មិន​បាន​ចាប់​អារ​ម្ម​ណ៏​ក៏​បើក​ម៉ូតូ​នៅពីមុខ​ទៅ​ដល់​កន្លែង​កើតហេតុ​ក៏​ត្រូវ​ជនសង្ស័យ​ចាប់​ទាញ​ចង្កូត​ម៉ូតូ​ផ្តួល​ រួច​ក៏​លើក​ម៉ូតូ​បើក​ត្រឡប់​ក្រោយ​គេចខ្លួន​បាត់ ​។​

​ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាំ​ទៅ​ដាក់​ពាក្យបណ្តឹង​ ហើយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ក៏​បាន​ប្រកាស​តាម​វិទ្យុទាក់ទង​ពី​ភិនភាគ​ម៉ូតូ​ និង​ជនសង្ស័យ​ភ្លាមៗ​ផង​ដែរ​ ។​

ក្រោយ​ពេល​ប្រកាស​ពី​ភិនភាគ​ម៉ូតូ​ និង​ស្លាក​លេខ​ នៅ​ម៉ោង​ជិត​៧​យប់​ ថ្ងៃ​ដដែល​ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌបានស្រាវជ្រាវ​រក​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ របស់​ជន​រង​គ្រោះ​នៅ​ក្នុងផ្ទះ​សំណាក់​គៀន​ឃ្លាំង​ ស្ថិត​ក្នុង​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​ ។ រីឯជនសង្ស័យរក​មិនឃើញនោះទេ ។

​លុះ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ ក៏​បាន​ប្រគល់​ម៉ូតូ​ដល់​ជន​រង​គ្រោះ​វិញ​​ ៕​ជ្រោយ​ពេជ្រ​

image1

image2

image3


ចែករំលែក៖