ព័ត៌មានទាន់ហេតុការណ៍៖

​អ្នក​ស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​ឈី​លី​កើន​១១​នាក់​

ចែករំលែក៖

​ពលរដ្ឋ​ឈី​លី​ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស​កាលពី​ថ្ងៃ​ទី​១៧​ ខែកញ្ញា​បាន​នាំ​គ្នា​រត់គេច​ពី​ការ​រញ្ជួយ​ដី​កម្រិត​៨.៣​រ៉ិ​ច​ទ័​រ​ បំផ្លិចបំផ្លាញ​លំនៅ​ឋាន​ និង​ទ្រព្យសម្បត្តិ​ ព្រមទាំង​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​កើន​១១​នាក់​ និង​បង្ខំ​ពលរដ្ឋ​១​លាន​នាក់​រត់​ភៀសខ្លួន​។​ នៅ​ពេល​បច្ចុប្បន្ន​នេះ​ ពលរដ្ឋ​ដែល​រត់​ភៀស​ខ្លួ​នោះ​បាន​វិល​ត្រឡប់​ចូល​កាន់​លំនៅ​ឋាន​វិញ​ហើយ​ ដែល​លំនៅ​ឋាន​របស់​ពួក​គាត់​មួយ​ចំនួន​ធំ​រង​ការ​បំផ្លិចបំផ្លាញ​ពី​ការ​រញ្ជួយ​ដី​នេះ​

​នេះ​ជា​ការ​រញ្ជួយ​ដី​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​តាំងពី​ឆ្នាំ​២០១០​រៀង​មក​ នៅ​ក្នុង​ប្រទេស​ស្ថិត​នៅ​ភាគ​ខាងត្បូង​អា​មេ​រិ​កមួយ​នេះ​។​ កាលពី​ឆ្នាំ​២០១០​នោះ​ មាន​ហេតុការណ៍​រញ្ជួយ​ដី​ទ្រង់ទ្រាយ​ធំ​ផង​ដែរ​ធ្វើ​ឲ្យ​ខូចខាត់​ទ្រព្យសម្បត្តិ​ ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ព័​ន​អស់​ជា​ច្រើន​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ការ​រញ្ជួយ​ដី​នៅ​ពេល​នេះ​ ត្រូវ​គេ​បញ្ជាក់​ថា​ មាន​ទំហំ​ខូចខាត​តិច​ជាង​ការ​រញ្ជួយ​ដី​កាលពី​ឆ្នាំ​២០១០​នោះ​ទេ​ ។​

​នៅ​ភាគ​ខាងជើង​ទីក្រុង​កំពង់​ផែ​ Coquimbo​ នៅ​ទីនោះ​រលក​សមុទ្រ​បាន​បក់​បោក​ផ្ទប់​ច្រាំង​ដែល​រលក​សមុទ្រ​នីមួយ​មាន​ទំហំ​ប្រ​មាំ​៤.៥​ម៉ែត្រ​ ។​ រលក​សមុទ្រ​ទាំងនោះ​បាន​បក់​ផ្ទប់​ឡើង​ទៅ​លើ​ច្រាំង​សមុទ្រ​ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ ចេញ​សេចក្តី​ប្រកា​សព​ព្រមាន​ពីរ​លក​យក្ស​ស៊ូ​ណា​មិ​ ។​ រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​កម្លាំង​ជា​ច្រើន​នាក់​ដើម្បី​ធានា​ដល់​សន្តិសុខ​សុវត្ថិភាព​ជន​ពលរដ្ឋ​ដែល​ភៀសខ្លួន​ទាំងនោះ​។​

​ទូក​នេសាទ​ធុន​ធំ​ជា​ច្រើន​គ្រឿង​ត្រូវ​រលក​បក់​បោក​មក​ទើរ​នៅ​លើ​ច្រាំង​សមុទ្រ​ និង​ទើរ​នៅ​លើ​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​ Conquimbo​ ។​ ទូក​នេសាទ​ខ្លះ​រង​ការ​ខូចខាត​បាក់បែក​ផង​ដែរ​ ។​

​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ​ Hilda​ Zambra​ អាយុ​៧៩​ឆ្នាំ​ បាន​និយាយ​ថា​ អ្វីៗ​គ្រប់យ៉ាង​ត្រូវ​បាត់បង់​ទាំងអស់​ ។​ វា​គួរ​ឲ្យ​រន្ធត់​ខ្លាំង​ណាស់​ ។​ លំនៅ​ឋាន​ដែល​នៅ​តាម​ឆ្នេរសមុទ្រ​ក្នុង​ចម្ងាយ​៤០​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​ទីក្រុង​ Coguimbo​ នោះ​ទទួល​រង​ការ​ខូចខាត​ ដោយសារ​តែ​រលក​សមុទ្រ​បក់​បោក​មក​ផ្ទប់​ ។​

​ប្រភព​បញ្ជាក់​ថា​ គាត់​មិនដឹង​ខ្លួន​ទេ​ថា​ តើ​ចាក​ចេញពី​ទីនោះ​បាន​ដោយ​របៀប​ម៉េច​នោះ​ ។​ វា​ងងឹតឈឹង​តែ​ម្តង​ ។​ គាត់​បាន​រត់ឡើង​លើ​រថយន្ត​មួយ​គ្រឿង​ ។​ យើង​បាន​ចាកចេញ​ នៅ​ពេល​ដែល​ហេតុការណ៍​នោះ​កើតឡើង​នៅ​ពីក្រោយ​ខ្នង​យើង​ ។​ នៅ​ពេល​នេះ​ ក្រុម​ផ្តល់​ជំនួយ​កាកបាទក្រហម​បាន​ដឹក​ជំនួយ​ទៅ​កាន់​ទីនោះ​ ខណៈ​ដែល​កង​កម្លាំងយោធា​ កំពុង​រុះរើ​បំណែក​បែកបាក់​ផង​ដែរ​ ។​

​ទិន្នន័យ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ លំនៅ​ពលរដ្ឋ​៦១០​រង​ការ​បំផ្លិចបំផ្លាញ​ខូចខាត​យ៉ាងដំណំ​ ដែល​ពលរដ្ឋ​មិន​អាច​វិល​ត្រឡប់​ចូល​មក​រស់នៅ​បាន​ឡើយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នោះ​ ។​ ជាមួយ​គ្នា​នេះ​ លំនៅ​ឋាន​១៧៩​ខ្នង​ទៀត​ក៏​រង​ការ​ខូចខាត​ដោយ​ផ្នែក​ផង​ដែរ​ ខណៈ​ដែល​លំនៅ​ឋាន​៨៧.៦០០០​ទៀត​គ្មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ និង​៩​ពាន់​ខ្នង​ គ្មាន​ទឹក​ស្អាត​ប្រើប្រាស់​ ។​

​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​មានការ​ជម្លៀស​ពលរដ្ឋ​រស់នៅ​តាម​ឈូង​សមុទ្រ​ ក្រោយ​ពី​ការ​រញ្ជួយ​ដី​លើក​នេះ​ ដើម្បី​បង្ការ​ខ្លាច​មានការ​រញ្ជួយ​ដី​ជា​ថ្មី​ម្តងទៀត​កើតឡើង​ ដូច​កាលពី​ឆ្នាំ​២០១០​នោះ​ ដែល​ជា​មេរៀន​ស្រាប់​ ។​ ការ​រញ្ជួយ​ដី​កាលពី​ឆ្នាំ​២០១០​បាន​បង្ក​ឲ្យ​មាន​រលក​យក្ស​ស៊ូ​ណា​មិ​សម្លាប់​មនុស្ស​រាប់រយ​នាក់​ ៕

chilie-earthquake-_3442899i

chile-earthquake

chili


ចែករំលែក៖