ព័ត៌មានទាន់ហេតុការណ៍៖

លោក​ចៅសង្កាត់​ព្រៃ​ស​ស្នើ​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​ទូរស័ព្ទ​ដែល​ផ្តាច់​ប្រព័ន្ធ​នៅ​គុក​ព្រៃ​ស​ធ្វើ​ឲ្យប្រជាពលរដ្ឋ​រិះគន់​

ចែករំលែក៖

​ភ្នំពេញ​៖ ​ចៅសង្កាត់​ព្រៃ​ស​ លោក​ ខាត់​ សុ​ខៃ​ កាលពី​រសៀល​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ បាន​លើក​ឡើង​នៅ​ក្នុង​វេទិកាសាធារណៈ​ បញ្ហា​ដែល​ប្រជាពលរដ្ឋ​របស់​លោក​ ជា​អ្នក​ភូមិ​រស់នៅ​តំ​បន់​បន្ទាយ​គុក​ព្រៃ​ស ​(​មណ្ឌល​កែប្រែ​ព្រៃ​ស​) ​ពិបាក​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ ដោយសារ​តែ​ការ​ផ្តាច់​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​ក្នុង​បន្ទាយ​គុក​ព្រៃ​ស​នេះ​ ។​ លោក​ ខាត់​ សុ​ខៃ​ ក្នុង​នាមរូប​ លោក​ជា​ចៅសង្កាត់​ព្រៃ​ស​ និង​ជា​អាជ្ញាធរ​ផ្ទាល់​ក៏​បាន​ស្នើ​ឲ្យ​ថ្នាក់លើ​ជួយ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ជា​ពិសេស​ក្រសួងមហាផ្ទៃ​ តាម​រយៈ​លោក​ជំទាវ​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខណ្ឌដង្កោ ​។​

​ពិធី​បើក​វេទិកាសាធារណៈ​ថ្នាក់​ជាតិ​នេះ​ បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​ធម្ម​ត្រៃ​យ៍​ ស្ថិត​ក្នុងភូមិ​វ៉ាំ​ង​កាត់​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​ ដោយ​ទទួល​បានការ​អញ្ជើញ​ចូល​ ពី​សំណាក់​លោក​ជំទាវ​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខណ្ឌដង្កោ​និង​ជា​រដ្ឋមន្ត្រី​ ក្រសួង​កិច្ចការ​នារី​ លោក​ ចេ​ង​ មុនី​រ៉ា​ អភិបាលរង​ខណ្ឌដង្កោ​ និង​លោក​ ប្រាជ្ញ​ សោ​ភ័​ណ្ណា​ អធិការ​ ស្តីទី​នគរបាល​ខណ្ឌដង្កោ​ នាយ​នគរបាល​ប៉ុ​សិ៍្ត​រដ្ឋបាល​ដង្កោ​ ប៉ុ​សិ៍្ត​រដ្ឋបាល​ជើងឯក​ និង​នាយ​នគរ​ បាល​ប៉ុ​សិ៍្ត​រដ្ឋបាល​ព្រៃ​ស​ ចៅសង្កាត់​ទាំង​៣​ ព្រមទាំង​ប្រជាពលរដ្ឋ​មក​ពី​សង្កាត់​ដង្កោ​ សង្កាត់​ព្រៃ​ស​ និង​សង្កាត់​ជើងឯក​ នៃ​ខណ្ឌដង្កោ​សរុប​ជាង​១០០​នាក់​ ។​

​លោក​ ខាត់​ សុ​ខៃ​ ចៅសង្កាត់​ព្រៃ​សបាន​បន្ត​លើក​ឡើង​ទៀត​ថា​ នៅ​វេទិកាសាធារណៈ​ ក្នុងថ្ងៃនេះ​លោក​មាន​ចំនួន​៤​ចំណុច​ ហើយ​ចំណុច​ទាំង​៤​ដែល​រូប​លោក​សូម​លើក​ឡើង​នៅ​ថ្ងៃនេះ​គឺជា​ចំណុច​ត្រូវមាត់​ និង​ការ​រិះគន់​ពី​សំណាក់​ពលរដ្ឋ​ ។​ ចំណុច​ទី​១​គឺ​បញ្ហា​ផ្លូវថ្នល់​ពី​ចំការ​ដូង​មក​ ព្រៃ​ស​ ចំណុច​ទី​២​បញ្ហា​ភ្លើង​ ចំណុច​ទី​៣​បញ្ហា​ទឹក​ ហើយ​ចំណុច​ទី​៤​ ជា​ចំណុចក្តៅ​នេះ​គឺ​បញ្ហា​ ទូរស័ព្ទ​នៅ​តំបន់​ព្រៃ​ស​នេះ​ ជា​ពិសេស​នៅ​ជាប់​បន្ទាយ​គុក​ព្រៃ​ស​តែ​ម្តង​ ។​ លោក​ខាត់​ សុ​ខៃ​ បាន​ ឲ្យ​ដឹង​ទៀត​ថា​ ចំណុច​ទី​១​ក្នុង​នាម​លោក​ជា​អាជ្ញាធរ​សូម​អរគុណ​ណាស់​ដែល​បាន​ផ្លូវ​ស្អាត​ តែ​ផ្លូវ​ នេះ​ស្អាត​ហើយ​ នៅ​ពេល​គាត់​ជិះ​ម៉ូតូ​រអិល​ដួល​គេ​ជេរ​អាជ្ញាធរ​សង្កាត់​ទៀត​ ។​ លោក​ក៏​បាន​ពន្យល់​ ដល់​ប្រជាពលរដ្ឋ​ចូលរួម​ថា​ ការ​ដែល​រអិល​ដួល​នោះ​ខាង​ជំនាញ​ធ្វើ​ផ្លូវ​គេ​លាយ​ប្រេង​ទើប​វា​រអិល​ តែ​ក្រោយមក​វា​លែង​រអិល​ទៀត​ហើយ​ ។​ ចំណុច​ទី​២​បញ្ហា​ទឹក​ បញ្ហា​ទឹក​នេះ​គឺ​ទុយោ​ធំ​បាន​ដាក់​ ចូល​មក​ក្នុង​មូលដ្ឋាន​សង្កាត់​ហើយ​ តែ​បងប្អូន​ពលរដ្ឋ​យើង​គាត់​មិន​ទាន់​ត​ភ្ជាប់​ទុយោ​ចូល​តាម​ផ្ទះ​ នៅឡើយ​។​ លោក​បាន​ពន្យល់​ថា​ បញ្ហា​ទឹក​ភ្លើង​នេះ​គឺ​បាន​ស្នើ​សុំ​យូរណាស់​មក​ហើយ​ ទើបតែ​នៅ​ ពេល​នេះ​បាន​សម្រេច​ហើយ​ ហេតុ​ដូច្នេះ​សុំ​ឲ្យ​ពលរដ្ឋ​យើង​រង​ចាំ​ប្រហែល​៣​ខែ​ទៀត​និង​អា​ចត​ភ្ជាប់​ ចូល​តាម​ផ្ទះ​អ្នក​ភូមិ​។​

​ដោយឡែក​លោក​ ចេ​ង​ មុនី​រ៉ា​ អភិបាលរង​ខណ្ឌដង្កោ​ក៏​បាន​លើក​ឡើង​ឲ្យ​ដឹង​ថា​ វេទិកា​ ថ្នាក់​ជាតិ​នៅ​ថ្ងៃនេះ​ធ្វើ​ឡើង​ចំនួន​៣​សង្កាត់​ចូលរួម​គឺ​៖​ សង្កាត់​ដង្កោ​ សង្កាត់​ជើងឯក​ និង​សង្កាត់​ ព្រៃ​ស​។​ លោក​បាន​ឲ្យ​ដឹង​ថា​ វេទិកាសាធារណៈ​ថ្នាក់​ជាតិ​ដែល​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ខណ្ឌ​ ដង្កោ​គិត​ទាំង​ពេល​នេះ​សរុប​១៤​លើក​ហើយ​ គឺ​ក្នុង​ឆ្នាំ​២០១៤​សរុប​មាន​ចំនួន​៨​លើក​ដោយ​មាន​ប្រ​ ជា​ពលរដ្ឋ​ចូលរួម​និង​បាន​លើក​ជា​សំណូមពរ​នូវ​បញ្ហា​មួយ​ចំនួន​ផង​ដែរ​។​ ក្នុង​ឆ្នាំ​២០១៥​វេទិការ​ ថ្នាក់​បាន​ចំនួន​៥​លើក​ ទី​១/​នៅ​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​វត្ត​ព្រែក​ថ្លឹង​ ទី​២/​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​វត្ត​ព្រះ​ធាតុ​ សង្កាត់​រលួស​ ទី​៣/​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​វត្ត​ព្រៃវែង​ សង្កាត់​ព្រៃវែង​ ទី​៤/​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​វត្ត​ប្រាសាទ​ សង្កាត់​គង​ន​យ​ និង​លើក​ទី​៥​ ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​វត្ត​តាំង​រនាម​ សង្កាត់​ប្រទះ​ឡា​ង​ និង​លើក​ទី​៦/​នៅ​ថ្ងៃ​ទី​១៧​ ខែ​ កញ្ញា​ ឆ្នាំ​២០១៥​ ដែល​យើង​កំពុង​ប្រព្រឹត្ត​ធ្វើ​នៅ​ក្នុង​វត្ត​ធម្ម​ត្រៃ​យ៍​ សង្កាត់​ព្រៃ​ស​នេះ​។​

​លោក​ចេ​ង​ មុនី​រ៉ា​ ក៏​បាន​ជម្រាប​ជូន​ដល់​បងប្អូន​ពលរដ្ឋ​ដែល​បាន​លើក​ឡើងជា​សំណូមពរ​ កាលពី​កន្លង​ទៅ​ ក៏​ដូច​ជា​ជម្រាប​ជូន​ដល់​គណៈអធិបតី​ក្រុមការងារ​ថ្នាក់​ជាតិ​ចូលរួម​ឲ្យ​បាន​ជ្រាប​ ដូច​តទៅ​៖​ ទី​១/​បងប្អូន​ពលរដ្ឋ​ស្នើ​សុំ​ឲ្យ​ដោះស្រាយ​(​ស​ជ​ណ​)​នៅ​តំបន់​អាង​ស្តុក​ទឹក​ស្ថិត​ក្នុងភូមិ​ ខ្វា​ សង្កាត់​ដង្កោ​។​ ទី​២/​គឺ​ការ​ស្នើ​សុំ​ស្ថាបនា​ផ្លូវ​បេតុង​ភូមិ​និ​មួយៗ​ក្នុង​សង្កាត់​ទាំង​៣​ សង្កាត់​ព្រៃ​ស​ សង្កាត់​ជើងឯក​ និង​សង្កាត់​ដង្កោ​។​ ទី​៣/​ស្នើ​សុំ​ដាក់​លូ​ដក់​ទឹក​ ទី​៤/​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​បូមទឹក​ បឹង​តា​ម៉ាត​ ទី​៥/​ការ​ស្នើ​សុំ​បង្កើត​អនុ​វិទ្យាល័យ​នៅ​ក្នុង​សង្កាត់​ព្រៃ​ស​ ទី​៦/​ការ​ស្នើ​សុំ​បង្កើត​មណ្ឌល​ សុខភាព​នៅ​សង្កាត់​ព្រៃ​ស​ ទី​៧/​ការ​ស្នើ​សុំ​ទឹក​ស្អាត​ប្រើប្រាស់​(​ទឹក​រដ្ឋ​)​ ទី​៨/​ការ​ស្នើ​សុំ​បញ្ចុះតម្លៃ​ អគ្គិសនី​ ទី​៩/​ការ​ស្នើ​សុំ​បញ្ចុះតម្លៃ​សំរាម​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ ទី​១០/​ការ​ស្នើ​សុំ​ឲ្យ​ខាង​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ ប្រមូល​សំរាម​ឲ្យ​បាន​ទៀងទាត់​ ទី​១១/​ការ​ស្នើ​សុំ​ឲ្យ​ទប់ស្កាត់​អំពើ​ចោរកម្ម​ គ្រឿងញៀន​ និង​ក្មេង​ទំ​ នើ​ង​ ទី​១២/​ការ​ស្នើ​សុំ​ឲ្យ​ពិនិត្យ​បញ្ហា​គ្រូ​យក​លុយ​ពី​សិស្ស​ ទី​១៣/​ការ​ស្នើ​សុំ​ឲ្យ​ពិនិត្យ​លើ​បញ្ហា​កាត់​ ឈ្មោះ​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ ទី​១៤/​ការ​ស្នើ​សុំ​ឲ្យ​ទប់ស្កាត់​លើ​បញ្ហា​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ ទី​១៥/​កា​ ស្នើ​សុំ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ហួស​សុពលភាព​ ទី​១៦/​ការ​ស្នើ​សុំ​ឲ្យ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​ ឆាប់​លឿន​ ទី​១៧/​ការ​ស្នើ​សុំ​ឲ្យ​ពិនិត្យ​លើ​បញ្ហា​ធ្វើ​សៀវភៅ​គ្រួសារ​ និង​សៀវភៅ​ស្នាក់​នៅ​ ទី​១៨/​កា​ ស្នើ​សុំ​ព​ន្លឿ​នប​ណ្ណ័​កម្ម​សិទ្ធ​ ទី​១៩/​ការ​ស្នើ​សុំ​ឲ្យ​ពិនិត្យ​លើ​គ្រឹះស្ថាន​មេក្រូ​ហិរញ្ញវត្ថុ​ដែល​តម្រូវ​ឲ្យ​ ដាក់បញ្ចាំ​សៀវ​គ្រួសារ​ សៀវភៅ​ស្នាក់​នៅ​ និង​អត្តសញ្ញាណប័ណ្ណ​ ទី​២០/​ការ​ស្នើ​សុំ​ឲ្យ​ជួល​ជុល​ផ្លូវ​ ទំនប់​៧​មក​រា​ ទី​២១/​ការ​ស្នើ​សុំ​ឲ្យ​ដោះស្រាយ​លើ​បញ្ហា​បរិស្ថាន​ ជា​ពិសេស​ឃ្លាំង​ស្តុក​អេ​ត​ចាយ​ ស្ថិត​នៅ​ផ្លូវ​២១៧​ មុខ​សាលាសង្កាត់​ជើងឯក​។​

​លោក​ ចេ​ង​ មុនី​រ៉ា​ ក៏​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ បញ្ហា​តម្លៃ​អគ្គិសនី​អាជ្ញាធរ​ខណ្ឌដង្កោ​បាន​ ខិតខំ​សម្របសម្រួល​ដល់​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​ចែកចាយ​អគ្គិសនី​រួច​ហើយ​ ដោយ​គេ​យល់ព្រម​ បញ្ចុះតម្លៃ​នៅ​ត្រឹម​១០៥០​រៀល​ក្នុង​១​គីឡូវ៉ាតម៉ោង​ ដែល​ពី​មុនគេ​យក​តម្លៃ​១២០០​រៀល​។​ លោក​ ថា​ មិនមែន​បញ្ហា​អគ្គិសនី​ប៉ុណ្ណោះ​ទេ​ បញ្ហា​ជា​ច្រើន​ដែល​បងប្អូន​ពលរដ្ឋ​លើក​ឡើង​ និង​ការ​ស្នើ​សុំ​ ខាងលើ​នេះ​ គឺ​ក្រុមការងារ​ថ្នាក់​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ ក្រុមការងារ​ជំនាញ​ និង​អា​ ជ្ញា​ធរ​ខណ្ឌដង្កោ​បាន​ខិតខំ​ដោះស្រាយ​ទាំងស្រុង​ទទួល​បាន​លទ្ធផល​ជា​វេជ្ជ​មាន​គួរ​ជាទី​មោ​ទ​នៈ​។​

​ជាមួយ​គ្នា​នេះ​ផង​ដែរ​ លោក​ជំទាវ​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ និង​ជា​ប្រធាន​ ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខណ្ឌដង្កោ​ក៏​បាន​ពន្យល់​ដល់​ពលរដ្ឋ​ចូលរួម​ថា​ ហេតុ​អ្វី​បានជា​យើង​ រៀបចំ​ធ្វើ​វេទិកាសាធារណៈ​ នេះ​ជា​កង្វល់​របស់​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទៅ​ លើ​សកម្មភាព​របស់​មូលដ្ឋាន​ ហើយ​កន្លង​មក​សម្តេច​តែងតែ​បានឮ​សូរ​មាន​បញ្ហា​នៅ​តាម​មូល​ ដ្ឋា​ន​ ហើយ​សម្តេច​ក៏​ស្នើ​សុំ​ឲ្យ​មាន​សាក្សី​ដឹង​ឮ​ ដូច​ជា​រូប​លោក​ជំទាវ​ផ្ទាល់​គឺជា​សាក្សី​រួម​និង​ក្រុម​ ការងារ​ដែល​បាន​ចុះ​មក​ចូលរួម​ស្តាប់​វេទិកា​នេះ​ចង់​ដឹង​ថា​តើ​អាជ្ញាធរ​ខណ្ឌដង្កោ​គាត់​បាន​ធ្វើ​អ្វីខ្លះ​ ប្រជាពលរដ្ឋ​ចង់បាន​អ្វី​។​

លោក​ជំទាវ​មាន​ប្រសាសន៍​ទៀត​ថា​ វេទិកាសាធារណៈ​នេះ​គឺ​សម្តេច​ចង់​ ថា​តើ​អ្វី​ដែល​បាន​ដាក់​ក្នុង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ តើ​អាជ្ញាធរ​ដែនដី​បាន​អនុវត្តន៍​ ហើយ​ឬ​នៅ​?​ ទៅ​តាម​តម្រូវការ​ដែល​បងប្អូន​ពលរដ្ឋ​យើង​ស្នើ​សុំ​។​ ហេតុ​ដូច្នេះ​ដើម្បី​តាម​មើល​នូវ​កា​ ងារ​របស់​អាជ្ញាធរ​ដែនដី​ ទើប​សម្តេច​ឲ្យ​ក្រុមការងារ​ថ្នាក់​ក៏​ដូច​ជា​រូប​លោក​ជំទាវ​ផ្ទាល់​ជា​រដ្ឋមន្ត្រី​ក្រ​ សួង​កិច្ចការ​នារី​ ធ្វើ​ជា​សាក្សី​និង​ពាំនាំ​នូវ​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ​ជម្រាប​ជូន​ទៅ​រាជរដ្ឋាភិបាល​ ៕​ តា​ឡឹម​

IMG_1559

IMG_1560

IMG_1561

IMG_1565

IMG_1558


ចែករំលែក៖